Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួននាយករងការិយាល័យប្រឆាំងការជួញដូរមនុស្សទៅតុលាការក្រោយប្រើហិង្សាលើស្ត្រីម្នាក់នៅព្រៃវែង

បានផុស

នៅ

ស្នងការនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន លោកហាក់ លី នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានវ៉ៃស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី ១២ ខែកុម្ភៈ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឲ្យដឹងថា “សូមធ្វេីការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា​ កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១​ លោក ហាក់​ លី​ ពិត​ជាបានបង្កអំពេីហិង្សាទៅលេីនារីម្នាក់នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក​ ហាក់​ លី​ ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការឃាត់ខ្លួន​ ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ​ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន​”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្រាវជ្រាវបន្ទាន់ និងចាត់ការតាមផ្លូវច្បាប់ចំពោះករណីនាយករងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ការបញ្ជារបស់អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងបន្ទាប់ពីជនបង្កកំពុងតែរត់ការ សម្របសម្រួលជាមួយជនរងគ្រោះនៅកន្លែងប៉ូលិស និងនៅតុលាការ។

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះថា ” អត់មានការសម្របសម្រួលអីទេ គឺយកច្បាប់កាត់តែម្តង អត់មានរត់ការកើតទេ។

អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព៍ន្ធសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ស្រាវជ្រាវករណីនេះបន្ទាន់ ធ្វើតាមច្បាប់កុំឲ្យទុកយូរ។

លោកហាក់ លី ហៅ ពៅ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានវ៉ៃស្ត្រីម្នាក់ និងគំរាមបាញ់សម្លាប់ នៅក្នុងហាងជំនោរមករា ស្ថិតនៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង កាលពីរំលងអាធ្រាតឈានចូលថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២១។

កូនស្ត្រីរងគ្រោះសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយរកយុត្តិធម៌។

ខាងក្រោមនេះជាខ្លឹមសារកូនស្ត្រីរងគ្រោះបង្ហោះក្នុងហ្វេសប៊ុកសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយរកយុត្តុធម៌។
“ខ្ញុំបាទ ម៉េង ឆាន់ គោរពជូន សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ខ្ពង់ខ្ពស់។ មានករណីអំពើហឹង្សា នៅថ្ងៃ សុក្រទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ វេលា ម៉ោង ១២៖៥០ យប់ ឈានចូលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បានកើតឡើងនៅ ភូមិ កំពង់ពពិល ឃុំ កំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

មានអំពើហឹង្សាមកលើម្តាយរបស់ខ្ញុំបាទ ឈ្មោះ ឡោ សារុំ អ្នកបង្កហឹង្សា ឈ្មោះ ហាក់ លី ហៅ ពៅ នៅក្នុងហ្វេស បុក ហាក់ លីមានស្រុកកំណើតនៅភូមិ កំពង់ឬស្សី ស្រុកពោរៀង ខេត្ត ព្រៃវែង។ មានគ្នា ៥ នាក់ តែបង្កហឹង្សាតែមួយនាក់ទេ ឈ្មោះ ហាក់ លី ហៅ ពៅ ។

ក្រុមនេះបានវ៉ៃ ម្តាយរបស់ខ្ញុំ ហើយអួតថាខ្លួនជាប៉ូលីសក្រសួងមហាផ្ទៃ។ ហើយបានបើទ្វាឡានដកកាំភ្លើងមកគំរាមរកបាញ់ម្តាយរបស់ខ្ញុំ មូលហេតុដោយសារខឹងស្រីៗនៅក្នុងហាង ជំនោរមករា មិនព្រមទៅដេកជាមួយ។

សូមគោរពជូនសម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដ៏ខ្ពង់ខ្ពស់ជួយរកយុត្តិធម៌ដល់រូបម្តាយខ្ញុំបាទ”៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម