អាជីព
លក្ខណៈសម្បត្តិនៃបុគ្គលិកឆ្នើម ដែលជាចំណែកធ្វើឱ្យក្រុមហ៊ុនរីកចម្រើន
ក្រុមហ៊ុនដែលមានការរីកចម្រើនតែងពឹងផ្អែកចាំបាច់ ការសហការគ្រប់ផ្នែកទើបដំណើរការល្អបានន័យថា ទាំងមេដឹកនាំ ទាំងបុគ្គលិក ជាចំណែកនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។
ការដែលមានមេដឹកនាំពូកែ ជារឿងល្អមួយ ហើយការដែលមានបុគ្គលិកឆ្នើម នោះរឹតតែអំណោយផលល្អសម្រាប់ក្រុមហ៊ុនទាំងឡាយ។
ប្រសិនបើស្ថាប័នទាំងឡាយណាបានបុគ្គលិកមានលក្ខណៈទាំង ៥ ខាងក្រោមមកធ្វើការ នោះជាសញ្ញាល្អកំពុងជម្រុញក្រុមហ៊ុនឲ្យរីកចម្រើន៖
១. ធ្វើការដោយការពេញចិត្ត
បុគ្គលិកមិនស្រឡាញ់អ្វីដែលខ្លួនកំពុងធ្វើ រមែងមានអារម្មណ៍រងសម្ពាធ ព្រមទាំងមិនបានខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្តនោះទេ។ ដូច្នេះក្រុមហ៊ុនមួយដែលមាននិយោជិកស្រឡាញ់ការងាររបស់ខ្លួន មិនយូរស្ថាប័ននឹងរីកចម្រើន ព្រោះបុគ្គលិកស្រឡាញ់ការាងរតែងតែខិតខំបំពេញតួនាទីអស់ពីសមត្ថភាព។
២. ធ្វើការជាមួយគោលដៅច្បាស់
បុគ្គលិកឆ្នើមរមែងព្យាយាមសម្រេចគោលដៅតូចៗទាំងឡាយដែលស្ថាប័នបានដាក់ឲ្យខ្លួនបំពេញបានល្អបំផុត។ ពួកគេមិនធ្វើការដោយសារតែប្រាក់ខែតែមួយមុខនោះទេ តែធ្វើដើម្បីសម្រេចគោលដៅ ក្នុងន័យចង់ឃើញការងាររបស់ខ្លួនក៏ដូចជាក្រុមហ៊ុនទាំងមូលមានការអភិវឌ្ឍកាន់តែប្រសើរ។
៣. ធ្វើការដោយភាពអត់ធ្មត់
នៅក្នុងការបំពេញការងារប្រាកដណាស់ថា បុគ្គលិកនឹងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនជំពូក។ ប៉ុន្តែបុគ្គលិកឆ្នើម ពេលជួបបញ្ហាមិនចូលចិត្តរអ៊ូរទាំច្រើន និងមិនបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនឡើយ។ ជំនួសឱ្យការរអ៊ូរទាំ ពួកគេយកពេលវេលាខិតខំរកដំណោះស្រាយដែលនៅចំពោះមុខ។
៤. ធ្វើការប្រកបដោយទំនួលខុសត្រូវ
បើទោះបីជាពេលនេះ ខ្លួនត្រឹមតែជាបុគ្គលិកសាមញ្ញធម្មតាម្នាក់ក៏ដោយ ប៉ុន្តែពួកគេមានការទទួលខុសត្រូវនូវរាល់កិច្ចការងារដែលខ្លួនបានធ្វើ។ ពួកគេហ៊ានទទួលស្គាល់កំហុសនៅពេលធ្វើខុស ហ៊ានប្ដេជ្ញាចិត្តកុំឱ្យកំហុសកើតឡើងម្ដងទៀត និង ប្ដេជ្ញាចិត្តក្នុងការបង្កើតនូវលទ្ធផលលើសពីការរំពឹងទុករបស់ស្ថាប័ន។
៥. ធ្វើការជាមួយការអភិវឌ្ឍន៍ខ្លួន
បុគ្គលិកដែលមានផ្នត់គំនិតរីកចម្រើន ជាបុគ្គលមិនដែលបោះបង់ការរៀនសូត្រនោះទេ។ ពួកគេនឹងនៅតែបន្តខិតខំសិក្សារៀនសូត្រដើម្បីអភិវឌ្ឍន៍ខ្លួនជាប្រចាំ ដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សដែលប្រសើរឡើងជាងមុនជានិច្ច៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Lifehack
ចុចអាន៖ មនុស្សប្រើល្បិចនៅកន្លែងធ្វើការ មិនមែនព្រោះគេខ្លាំងទេតែព្រោះគេភ័យខ្លាច
ចុចអាន៖ គំនិតរឹងរូសទាំង៥ ដែលនាយកប្រតិបត្តិភាគច្រើនប្រកាន់យករហូតបរាជ័យ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល