ព័ត៌មានជាតិ
លិខិតពីរច្បាប់បញ្ជាក់បន្ថែមករណីស្លាប់អ្នកគ្រូបង្រៀននៅខេត្តក្រចេះ
ការចែកចាយព័ត៌មានតៗគ្នាលើករណីអ្នកគ្រូបង្រៀនម្នាក់នៅខេត្តក្រចេះបានស្លាប់ ដោយលើកឡើងពាក់ព័ន្ធការចាក់វា៉ក់សាំងកូវីឌ ១៩ ត្រូវបានអ្នកនាំពាក្យក្រសួងសុខាភិបាលធ្វើការច្រានចោល។ អ្នកនាំពាក្យក្រសួងសុខាភិបាលបានធ្វើការឆ្លើយបំភ្លឺថា អ្នកគ្រូបង្រៀនរូបនោះបានស្លាប់ ដោយសារមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ មិនពាក់ព័ន្ធការចាក់វា៉ក់សាំងកូវីដ ១៩ ទេ។
បន្ថែមពីការអះអាងរបស់មន្រ្តីក្រសួងសុខាភិបាល ការិយាល័យអប់រំយុវជននិងកីឡាស្រុកឈ្នួល ក៏បញ្ជាក់ពីករណីស្លាប់គ្រូបង្រៀនរូបនេះដែរ។ ក្នុងលិខិតសុំច្បាប់របស់អ្នកគ្រូឈ្មោះ ឆន ណារី ជាគ្រូបង្រៀនវិទ្យាល័យហ៊ុន សែនឈ្នួល បានស្នើឈប់សម្រាកចំនួន ១៦ ថ្ងៃ ពីថ្ងៃទី ០១ កុម្ភៈដល់ ១៦ កុម្ភៈឆ្នាំ ២០២១ មូលហេតុសម្រាកព្យាបាលជំងឺ។
ជាមួយគ្នានេះ មន្ទីរពេទ្យកាល់ម៉ែត ក៏បញ្ជាក់ដែរថា គ្រូបង្រៀនឈ្មោះ ឆន ណារី ពិតជាបានសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតប្រាកដមែន។
លោក ស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ធ្វើការច្រានចោលព័ត៌មានមានគ្រូបង្រៀនស្រីម្នាក់ស្លាប់ដោយសារការចាក់វ៉ាក់សាំងកូវីដ១៩។
ក្រសួងសុខាភិបាលធ្វើការច្រានចោលទាំងស្រុងការចុះផ្សព្វផ្សាយព័ត៌មានប្រឌិតនេះ។ អ្វីដែលក្រសួងទទួលបាន គឺអ្នកគ្រូដែលស្លាប់នោះ គឺមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ បន្ទាប់ពីគ្រូពេទ្យជួយសង្គ្រោះមិនបាន។
ការច្រានចោលនេះ បានធ្វើឡើងបន្ទាប់ពីមានគណនីហ្វេប៊ុកមួយបង្ហោះថា មានគ្រូបង្រៀនម្នាក់នៅខេត្តក្រចេះស្លាប់បាត់បង់ជីវិតដោយសារវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាមរបស់ចិន។
បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល មកទល់ពេលនេះក្រសួងនៅមិនទាន់មានការចាក់វ៉ាក់សាំងកូវីដ១៩ដល់ក្រុមគ្រូបង្រៀននៅឡើយទេ។ មានន័យថារហូតមកដល់ពេលនេះនៅមិនទាន់មានគ្រូបង្រៀនណាម្នាក់ទទួលបានចាក់វ៉ាក់សាំងនេះទេ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ