ព័ត៌មានជាតិ
ទៅលេងក្រុងក្រចេះ កុំភ្លេចផ្លែឈើកោះទ្រង់ តម្លៃមួយផ្លែជាង ១០០០០ ម៉ឺនរៀល
ក្រូចថ្លង់កោះទ្រង់ល្បីតាំងពីជំនាន់សង្គមចាស់ ហើយក៏ជាផ្លែឈើអត្តសញ្ញាណរបស់ខេត្តក្រចេះ។ ក្រូចថ្លង់កោះទ្រង់ដែលកសិករដាំដុះច្រើន អាចរកចំណូលបានរាប់សែនដុល្លារក្នុងមួយឆ្នាំៗ។
លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះឲ្យដឹងថា នៅលើកោះទ្រង់កណ្តាលទន្លេមេគង្គទល់មុខក្រុងក្រចេះ មានប្រជាពលរដ្ឋដាំក្រូចថ្លុងសរុបប្រហែល ៣៣១ គ្រួសារ។
ក្រូចថ្លុងកោះទ្រង់ជាផលិតផលកសិកម្ម ត្រូវបានប្រកាសជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញក្នុងបញ្ជីកម្មសិទ្ធិបញ្ញាពិភពលោក។
លោកអភិបាលក្រុងបញ្ជាក់ថា ផ្លែក្រូចថ្លុងកោះទ្រង់ ត្រូវបានចាត់ទុកជាផ្លែឈើហូបធម្មជាតិដ៏ពេញនិយម និងមានឱជារសឆ្ងាញ់ពិសានិងកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីសម័យសង្គមរាស្ត្រនិយម។ ក្រូចថ្លុងកោះទ្រង់មានរសជាតិផ្អែមឆ្ងាញ់ សាច់ទន់ល្មើយ សំបកក៏មិនជាក្រាស់ប៉ុន្មានឡើយចំណែកដើមមានកម្ពស់ជាមធ្យមប្រមាណ៣ម៉ែត្រ។
លោកបន្តថា ក្រូចថ្លុងមួយដើមអាចផ្តល់ផលរហូតដល់១០០ផ្លែឯណោះ ។ ក្រូចថ្លុងកោះទ្រង់ក្នុងមួយផ្លែគេលក់ពី១០,០០០ទៅ ១២០០០ រៀលនៅខេត្តក្រចេះនិងពី១២០០០ ទៅ១៤,០០០រៀលនៅភ្នំពេញ ។
បើតាមលោកសេក ប៊ុនហេង ក្រូចថ្លុងបានក្លាយជាដំណាំសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាពលរដ្ឋនៅសង្កាត់កោះទ្រង់ ហើយក៏ជាអត្តសញ្ញាណខេត្តក្រចេះ។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកកម្សាន្តខេត្តក្រចេះតែងធ្វើដំណើរកម្សាន្តទៅលេងកោះទ្រង់ដើម្បីរកទិញផ្លែឈើធម្មជាតិជាពិសេសក្រូចថ្លង់ និងខ្លះក៏បានស្នាក់នៅកម្សាន្តនៅលើកោះផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍១ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore