អាជីព
ប្រសិនបុគ្គលិកល្អរបស់អ្នកនៅសុខៗ ស្រាប់តែប្រែទៅជាស្រងូតស្រងាត់
ជានាយកក្រុមហ៊ុនមួយ មិនត្រឹមតែធ្វើជំនួញមួយមុខនោះទេ អ្នកត្រូវផ្សារភ្ជាប់ខ្លួនឯងទៅនឹងជីវិតរបស់មនុស្សនៅក្នុងក្រុមហ៊ុន។ នោះមានន័យថា អ្នកនៅទីនោះសម្រាប់ពួកគេក្នុងគ្រាលំបាក។
វិបត្តិផ្ទាល់ខ្លួន អាចនិងអាចជះឥទ្ធិពលដល់បុគ្គលិកណាមួយ ហើយរាល់វិបត្តិគឺខុសគ្នា។ វាអាចជាបញ្ហាសុខភាពផ្ទាល់ខ្លួន បញ្ហាប្ដីប្រពន្ធ ឬសមាជិកគ្រួសារ ដែលបង្កជាភាពសោកសៅ និងការបាត់បង់នៃការផ្លាស់ប្ដូរក្នុងជីវិតពួកគេ ។
ដើម្បីយល់ច្បាស់ពីបញ្ហាបុគ្គលិក នាយកក្រុមហ៊ុនតូចធំគួរអានដើម្បីកាន់តែច្បាស់!
១. វប្បធម៌ឈឺច្អាល
បុគ្គលិកនឹងមិនមកជួបអ្នកពីបញ្ហារបស់ពួកគេទេ។ តាមពិតទៅ ពួកគេភាគច្រើននឹងចៀសវាងឬគេចយ៉ាងសកម្មតាមដែលអាចធ្វើទៅបាន។ វិបត្តិនេះក៏បានបង្កើតភាពតានតឹងដល់ពួកគេ នឹងជះឥទ្ធិពលដល់គ្រប់ទិដ្ឋភាពនៃជីវិត រួមទាំងការងាររបស់ពួកគេផងដែរ។
ក្នុងនាមជាចៅហ្វាយ ត្រូវស្គាល់បុគ្គលិករបស់ខ្លួនឲ្យបានច្រើន ដើម្បីកត់សម្គាល់នៅការផ្លាស់ប្ដូរឥរិយាបថពួកគេ។ នៅពេលដែលបុគ្គលិកហាក់ដូចជារវល់ ឬមានអារម្មណ៍មិនល្អ សូមសួរពួកគេថា តើមិនអីទេ?
នេះជាការបង្ហាញក្នុងនាមជាចៅហ្វាយ ដែលយកចិត្តទុកដាក់ ដោយធ្វើជាអ្នកស្ដាប់ដ៏ល្អបំផុតសម្រាប់បុគ្គលិក។
២. បង្កើតប្រព័ន្ធគាំទ្រក្នុងក្រុមហ៊ុន
ផ្ដល់អាទិភាពដល់សុខុមាលភាពរបស់បុគ្គលិកអ្នក ដោយបង្កើតប្រព័ន្ធគាំទ្រនៅទូទាំងអង្គភាពទាំងមូល។ ធ្វើការជាមួយនាយកដ្ឋាននិងអ្នកគ្រប់គ្រងធនធានមនុស្សរបស់អ្នក ឬជាមួយកម្មវិធីជំនួយការបុគ្គលិក (EAP) នៅខាងក្រៅ ដើម្បីដាក់សំណាញ់សុវត្ថិភាពនិងការគាំទ្រសម្រាប់ពេលបុគ្គលិកមានវិបត្តិផ្ទាល់ខ្លួន។
៣. ធ្វើជាមិត្តដែលអាចពិគ្រោះ
បង្ហាញបុគ្គលិករបស់អ្នកថា អ្នកយកចិត្តទុកដាក់ចំពោះពួកគេ ហើយធ្វើជាគំរូដោយខ្លួនឯង។ ពេលខ្លះសមាជិកក្នុងក្រុមពួកគេអាចបត់បែនការងារតាមម៉ោង ប្ដូរការងារពីផ្ទះ ឬប្ដូរការងារទៅសមាជិកក្រុមផ្សេងទៀតជាបណ្ដោះអាសន្ន។ នេះក៏អាចជាបញ្ហារបស់បុគ្គលិកក្នុងក្រុមហ៊ុន។
មិនថាបុគ្គលិកត្រូវការអ្វីក៏ដោយ ការនៅទីនោះជាមួយពួកគេ គឺជាការបំពេញនូវបេសកកម្មនិងការប្ដេជ្ញាចិត្តក្នុងនាមជាចៅហ្វាយល្អម្នាក់ ដើម្បីជាគន្លឹះរឹងមាំ កសាងកន្លែងការងារឲ្យមានសុខភាពល្អទៅថ្ងៃមុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង