Connect with us

អាជីព

អ្នកណា​ខ្លះ​នឹង​ត្រូវ​បាត់​ចេញ​ពី​ទីផ្សារ​ការងារ​ ក្នុងពេលមាន​វិបត្តិ​កូវីដ១៩លើពិភពលោក

បានផុស

នៅ

មិនមែន​មាន​តែ យោធាទេ ដែល​មាន​រចនាសម្ព័ន្ធ​និង​បទបញ្ជាតឹងរឹងដើម្បីពង្រឹងវិន័យ ប៉ុន្តែ​ពិភពពាណិជ្ជកម្មស៊ីវិល ខ្លះ​ក៏តឹងរឹងក្នុងការកែឥរិយាបទបុគ្គលិកដើម្បីលើកកម្ពស់ឧត្តមភាព របស់ម៉ាកសញ្ញាគេ​ផងដែរ។

សញ្ញាទាំង៦ ខាងក្រោមបង្ហាញថា អ្នកជាបុគ្គលិកស្ថិតក្នុងបញ្ជីងាយនឹង​អណ្តែត​ចេញ​បាត់​ពី​ទីផ្សារ​នៅ​ក្នុង​អំឡុង​ពេល​វិបត្តិ៖

ទី​មួយ យឺតយ៉ាវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពទាន់ពេលវេលាគឺជាមុខងារសំខាន់បំផុតមួយនៃការងារ។ នរណា​ម្នាក់​ដែល​មិន​ទាន់​ពេល​នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​ច្បាស់ ហើយ​ពិន្ទុ​សីលធម៌​ដ៏​ខ្សោយនោះនាំ​ឲ្យ​សាមីខ្លួន​ឆាប់​បាត់បង់​ការគោរព។ វាជាផ្នែកនៃទិដ្ឋភាពដែលងាយស្រួលគ្រប់គ្រង​បានបំផុត​នៅក្នុងជម្រើស​អាជីព​ថា គួរ​ទុកបន្តឬដកចេញប្រសិន​ម្ចាស់ក្រុមហ៊ុនមាន​បញ្ហា​ហិរញ្ញវត្ថុ​មិន​អាច​បន្ត​ជួល​បុគ្គលិក​ច្រើន​ដូចមុន។


ទីពីរ ដោះសា

ជាញឹកញាប់បុគ្គលិក​ដែលមានលេស​ពន្យល់​ជានិច្ច​ដើម្បី​ការពារ​ខ្លួន​គេ​ឲ្យ​គេច​ពី​សកម្មភាព​មិន​រីកចម្រើន​ គេ​អាច​និយាយ​ការពារ​ឥរិយាបថ​ច្រំដែល និង​​មិន​ព្រម​កែលំអ ហាក់​មិន​ងាយត្រូវ​បាន​គេ​បំភ្លេច​ដែរ​ប្រសិន​ត្រូវ​កាត់​បុគ្គលិក។

ទីបី  ខ្វះ​ឆន្ទៈ

ធម្មជាតិ​នៃការងារណាមួយក៏មានលក្ខណៈទាក់ទងគ្នារវាងជំនាញនិង​ឱហាត។ មនុស្ស​ខ្វះ​ឆន្ទៈ​មិន​ដែល​ធ្វើអ្វី​បាន​ល្អ​ឡើយ​ទោះ​ជា​គេ​ពូកែ​យ៉ាងណាក្តី។


ទី​បួន ចរិយា​សង្គម​អន់ថយ

និយាយដើមគេ សរសេរ​ហ្វេសប៊ុកញឹកញាប់​រអ៊ូ​ពី​ទីកន្លែង​ធ្វើការ  ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ខ្លួនឯង​និង​អ្នកដទៃ ឬ​ស្ថាប័ន វិបត្តិ​កូវីដ​នេះ វា​ជា​ឱកាស​ដ៏​ល្អ​ដែល​មេដឹកនាំ​នានា​នឹង​មាន​លេស​មក​បញ្ជូន​អ្នក​ចេញ​ឲ្យ​ឆ្ងាយ​ពី​ជីវិត​ការងារ​របស់​ពួក​គេ។

ទី៥ ឆ្លាតជាងគេ

នៅកន្លែងធ្វើការមិនគោរពអ្នករួមការងារយកគំនិតឯងជាធំ និង​អស្មិមានះ ។ ទង្វើ ភាសា​កាយវិការ​និង​អាកប្បកិរិយា​ដែល​មិន​អាច​ធ្វើការជាក្រុមបានដោយរលូន នឹង​នាំអ្នក​ឲ្យ​ក្លាយជា​ចំណុច​ស៊ីប​នៃ​ការ​ដកចេញ។ ការងារ​សម័យ​ Innovation គេ​មិន​រើសយកមនុស្សម្នាក់ទេ គេ​យក​ក្រុម។

ទី៦ មិន​គោរព​បេសកកម្ម​របស់​ក្រុមហ៊ុន

បេសកកម្មនិងគុណតម្លៃរបស់ក្រុមហ៊ុនគឺមាន​បុគ្គលិកជាតំណាង ប្រសិន​បើ​អ្នក​បង្ហាញការ​មិនយកចិត្តទុកដាក់​ចំពោះ​បេសកកម្ម​និង​គុណ​តម្លៃ​ហើយ​បង្ក​សកម្ម​ភាព​អន់ថយ អ្នក​ទំនង​ជា​ដល់​ពេល​ចាកចេញ​ហើយ៕

ប្រែសម្រួល៖ សាយ ពេជ្រ

ចុចអាន៖ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

ចុចអាន៖ចៅហ្វាយនាយប្រភេទ Narcissistic ដែល​ធ្វើ​ឲ្យ​អាជីព​អ្នក​អាច​ដើរថយក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម