KPT+
៣ចំណុចដែលអាចបំផ្លាញការនិយាយលើឆាក ទោះអ្នកមានទំនុកចិត្តខ្ពស់យ៉ាងណាក្តី
មនុស្សជាច្រើនចង់ឡើងទៅលើឆាក ចង់ក្លាយជាអ្នកនិយាយសាធារណៈ ប៉ុន្តែគេបំផ្លាញរូបភាពរបស់ខ្លួនឯងដោយសកម្មភាពបីយ៉ាងខាងក្រោមនេះ។
ទីមួយ ការព្យាយាមធ្វើត្រាប់ដទៃ
មិនដែលមានទ្រឹស្តីជាក់លាក់ណាមួយ ដែលបង្រៀនយើងឱ្យក្លាយជាអ្នកនិយាយដ៏អស្ចារ្យនោះទេ ប៉ុន្តែវាអាចធ្វើឱ្យយើងក្លាយ ជាអ្នកនិយាយគួរឱ្យធុញ ពិបាកទ្រាំនឹងស្តាប់ ប្រសិនបើយើងកំពុងតែសម្តែង។ សូមគិតថា ការនិយាយសាធារណៈជាការចែករំលែកគំនិត ចំណេះដឹងនិងបទពិសោធន៍មិនមែនសម្តែងល្ខោនឡើយ។ អនុញ្ញាតឱ្យខ្លួនយើងបង្ហាញថាយើងជាអ្នកណា មានសំឡេងបែបណា ភ្ជាប់ជាមួយអ្នក គុណវិបត្តិ គុណសម្បត្តិ ដែលជាមនុស្សម្នាក់ មិនមែនជាតួឯកកុនល្ខោនអ្វីទាំងអស់។ កុំស្វែងរកការយល់ព្រម យល់ស្រប និងងក់ក្បាល ។ ផ្តោតលើការចូលរួមចំណែកផ្តល់ការពិត សម្តីពិត និងពិសោធន៍ពិត។កុំអានសៀវភៅយកមកនិយាយ និងកុំទន្ទេញទ្រឹស្តីមកផ្សារភ្ជាប់។
ទីពីរ កុំប៉ប៉ាច់ប៉ប៉ោច
អ្នកមិនមែនកំពុងនិយាយលើ Internetទេ ការនិយាយដែលគ្មានទិន្នន័យមកយោង ស្មើនឹង«ប៉បា៉ច់ប៉បោច»គ្រាន់ត្រឹមស្តាប់កម្សាន្តមិនមែនស្តាប់បានចំណេះទេ ។ ភាពជឿជាក់ វាបាត់បង់ភ្លាមៗ ហើយអ្នកទស្សនានិងមិនចង់ឃើញយើង នៅវេទិកាលើកក្រោយទៀត ដោយសារយើងនិយាយមិនមានការស្រាវជ្រាវ និងគ្មានតួលេខបង្ហាញសង្កត់ទម្ងន់ឲ្យពាក្យដែលយើងអះអាង។ ឧទាហរណ៍ ប្រសិនបើយើងចង់និយាយថា យុវវ័យឥឡូវនេះដើរលេងច្រើនជាងរៀនឯណា តួលេខ?ខាងណាអ្នករកឃើញ? វាគ្រាន់ជាគំនិតយើងម្នាក់ឯង? បើជាគំនិតយើងគប្បីនិយាយក្នុងបរិវេណជីវិតយើង កុំយកទៅម៉ៃស្មានវាយប្រហារមនុស្សមួយក្រុមធំ បើធ្វើបែបនេះបង្ហាញថាខ្លួនយើងអស្ចារ្ស ចប់ហើយ!
ទីបី កុំស្រែក
ពីធីករទូរទស្សន៍ចូលចិត្តស្រែក មិនថាស្រីឬប្រុស ហើយច្រលំថា ខ្លួនគេជាអ្នកនិយាយសាធារណៈ។ អ្នកនិយាយសាធារណៈមែនទែន ផ្តោតលើមាតិកាដែលគេនិយាយប្រាប់អ្នកស្តាប់ ផ្តោតលើអ្វីទៅជាសារ អ្វីទៅជាព័ត៌មាន អ្វីទៅដែលអ្នកស្តាប់អាចស្ពាយយកទៅផ្ទះវិញបាន។ សាររបស់អ្នកមានសម្រែកខ្លាំងជាសម្លេងគំហកស្រែក ព្រោះថា សំឡេងអ្នកខ្សោយក្តី ទប់ក្តី ស្អកក្តី គ្មានអ្នកណាខ្វល់ទេ គេខ្វល់ពីអត្ថន័យដែលអ្នកកំពុងនិយាយ។ ប្រសិនបើអ្នកចង់កំប្លែងខ្លះ អាចថែមកំប្លែងតែ ប្រសិនបើកម្មវិធីផ្លូវការត្រូវផ្លូវការ៕
ប្រែសម្រួល៖Mr Tomorrow
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង