ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-6-A-17-Full

សិប្បករ​ផលិត​កែច្នៃ​ពី​មាស​ស្រួយ​មាន​ក្នុង​សម័យ​តេ​ជោ​

ភ្នំពេញ ៖ សិប្បកម្ម​កែច្នៃ​ចម្លាក់​និង​ត្បូង​គ្រប់​ប្រភេទ មាន​ស្ថានភាព​អាជីវកម្ម​ផ្សេងៗ​គ្នា ហើយ​តម្លៃ​ទៀតសោត​ក៏​ខុសគ្នា​ដែរ តាម​ការកែច្នៃ​អ្នកជំនាញ​កែច្នៃ​ ដោយឡែក​សិប្បកម្ម​តា​ផង់​មាន​អាស័យដ្ឋាន​លេខ​៣១Eo ផ្លូវ​២៨២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដំណើរការ​អាជីវកម្ម​លើ​ការ​កែ​ច្នៃត្បូង​ធម្មជាតិ​ទើបតែ​ប៉ុនា្មន​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។

តា​ផង់​មាន​វ័យ​ជាង​៦០​ឆ្នាំ បាន​លើកឡើង​ពី​ការ​ចាប់ផ្តើម​អាជីវកម្ម​លើ​ការ​កែច្នៃត្បូង​ធម្មជាតិ​ដែល​នាំចូល​មកពី​ខេត្ត​រតនៈ គីរី , ព្រះវិហារ​, តាកែវ ជា​ប្រភេទ​ត្បូង​មី​សែ​ល​, ខន​ម៉ា​រី​ន​, ពេជ្រ​ថៃ​ជាដើម។ ក្នុងនោះ​អាច​កែច្នៃ​ទៅជា​ប៉ាន់តែ​, ផ្លែ​ល្ពៅ​, រូប​ព្រះ​មានតម្លៃ​ចាប់ពី​១០​ដុល្លារ​ទៅ​៦០​ដុល្លារ​រូប​តូចៗ ដោយ​ក្នុង​នោះ​រូប​ធំៗ​ពី​កម្ពស់​៣​តឹក​មានតម្លៃ​ពី​១០០​ដុល្លារ​ទៅដល់​៣០០​ដុល្លារ លោកតា​ផង់​មាន​ប្រសាសន៍ថាៈ​លើ​ការកែច្នៃ​ត្បូង​អាច​មាន​ការកែច្នៃ​សិប្បនិម្មិត​ បើ​ពិនិត្យ​មិនបាន​ដិតដល់​នោះ​ប្រាកដជា​មានការ​ច្រឡំ​ទៅ​នឹង​ត្បូង​ពិត​មានតម្លៃ​ជាក់​ជា​ពុំខាន​ឡើយ​។

លោកតា​ផង់​បាន​ឲ្យ​ដឹង​ពី​ប្រវត្តិ​ដើម​ដោយ​រូប​លោកតា ជា​អ្នក​កាប់ជ្រូក​លក់​ក្នុង​ផ្សារ​ទម្លាប់ ស្រុក​គីរីវង់ ខេត្តតាកែវ តែ​បន្ទាប់ពី​ការ​ចុះជាប់​ជាមួយ​ក្រុមការងារ​នោះ​មក និង​មានការ​ជំរុញ​ចលនា​ភូមិ​១​ផលិតផល​១ ទើបបាន​ប្តូរ​មុខរបរ​មក​ជា​សិប្បកម្ម​ត្បូង​គ្រប់​ប្រភេទ​ពី​ធម្មជាតិ​វិញ​។ លោកតា​បន្តថា មកដល់​ពេល​បច្ចុប្បន្ន​លោកតា​មាន​វ័យចាស់​ហើយ ក៏​ចង់​រក្សា​ចម្លាក់​ខ្មែរ​ពី​ត្បូង ពិសេស​ពី​មាស​ស្រួយ​ក្នុង​ការ​កែច្នៃ​ជា​រូប​ផ្សេងៗ ទុកជា​កម្រង​អនុស្សាវរីយ៍​ដែលជា​ស្នាដៃ​ខ្មែរ​ពីមួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដោយ​កំណត់​សម្គាល់ថា​ក្នុង​សម័យ​តេ​ជោ​មាន​មាស​ស្រួយ​អាច​យក​មក​កែច្នៃ​ទៅជា​រូប​ព្រះ​ច្រើន​ប្រភេទ​ទៅតាម​ការ​និយម​ចូលចិត្ត​ប្រើប្រាស់។ ម្យ៉ាងទៀត​មាស​ស្រួយ​មាន​ជាតិ​រ៉ែ​ពេល​កែច្នៃ​ពុំ​មាន​ស្លាកស្នាម​នោះ​ឡើយ​ជា​រូប​ពី​មាស​ស្រួយ​ដែល​ពី​ជំនាន់​មុនៗ​កម្រ​ជួបប្រទះ​។ លោកតា​ផង់​បន្ថែមថា ក្នុង​សិប្បកម្ម​កែច្នៃ​ត្បូង​ពី​ធម្មជាតិ​ដាក់​លក់​ក្នុង​ពិព័រណ៍​ភូមិ​១​ផលិតផល​១​ចំណេញ​តិចតួច​បំផុត​ក៏​ដើម្បី​ចង់​បង្ហាញ​សក្ដានុពល​ពី​ធនធានធម្មជាតិ​ក្នុងស្រុក​ឲ្យ​ភ្ញៀវ​អន្តរជាតិ​ បានឃើញ​ពី​ស្នាដៃ​កែច្នៃ​មាន​ភាព​រស់រវើក​សំដៅ​សម្គាល់​អត្តសញ្ញាណ​ជាតិ វប្បធម៌​ដ៏​រុងរឿង​របស់​កម្ពុជា​យើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684