Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសស្វែងរកពលករខ្មែរម្នាក់​លួចរត់ចេញពីកន្លែងចត្តាឡីស័ក​

បានផុស

នៅ

​ពលករខ្មែរ​ម្នាក់​បាន​រត់ចេញពីកន្លែង​មណ្ឌលចត្តាឡីស័កមួយ​នៅក្រុងសិរីសោភ័ណមន្ត្រីអាជ្ញាធរ​មាន​សមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យសហការ​ជាមួយ​មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខេត្តពាក់ព័ន្ធ ដើម្បីជួយស្វែងរក និងនាំខ្លួនពលករខ្មែរដែលបានរត់ចេញពីមណ្ឌលចត្តាឡីស័ក កម្រិត២ វិទ្យាល័យ សម្តេចឪ នៅក្រុងសិរីសោភ័ណ ឲ្យមកធ្វើចត្តាឡីស័កវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងមន្ត្រីចម្រុះនៅមណ្ឌលចត្តាឡីស័ក កម្រិត២ វិទ្យាល័យសម្តេចឪ នៃរដ្ឋបាលខេត្ត បន្ទាយ​មាន​ជ័យ បានប្រាប់ឲ្យ​ដឹងថា ​មាន​ពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ​ម្នាក់​ឈ្មោះ គង់ សេត ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅ នៅភូមិសែនជ័យ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បុរសនោះ មាន មុខរបរ កម្មករ មកពីខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិទ្យា​ល័យ សម្តេចឪ ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក ។

បើ​ប្រជាពលរដ្ឋ​ណា​បានឃើញ​ជននេះ សូមរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច ហើយ​កុំ​ឲ្យ​នៅ​ជិត​ជននេះ​ឲ្យ​សោះ​ព្រោះ​វា​អាច​ឆ្លង​ជំងឺ​កូ​វីដ១៩ បើទោះបី​បុរស​នេះ​មិនទាន់មាន​ការឆ្លង​ជំងឺ​កូ​វីដ​.១៩​ក៏ដោយ​តែ​យើង​ក៏​មិន​ប្រហែស​ដែរ​៕

អត្ថបទ ៖​ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម