Connect with us

ព័ត៌មានជាតិ

ប្រជាប្រិយភាពរបស់មាស សុខសោភា កើនឡើងឬយ៉ាងណាពេលចូលទ្រនំថ្មី?

បានផុស

នៅ

ការប្រកាសចូលខ្លួនដំបូងគេដោយក្លាយជាតារាជាប់កិច្ចសន្យាជាមួយទ្រនំថ្មី គឺផលិតកម្មរាម ពីសំណាក់តារាស្រីសំនៀង ផ្អែម មាស សុខសោភា បានកំពុងក្លាយជាប្រធានបទក្តៅមួយទៀតសម្រាប់អ្នកគាំទ្រយ៉ាច្រើន។

ជាការពិតដូចដែលការគ្រោងទុកនៅល្ងាចថ្ងៃទី១៩ ខែកុម្ភ:ឆ្នាំ២០២១នេះនិងមានព្រឹត្តិការណ៍ដ៏អស្ចា រ្យមួយដែលបានរៀបចំយ៉ាងអធិកអធមដើម្បីទទួលស្វាគន៍កំពូលតារាចម្រៀងលំដាប់ប្រទេសគឺ មាស សុខសោភា នៅឯមជ្ឈមណ្ឌល ដឺ ព្រេមៀ សែនសុខបូករួមនឹងការសម្ពោធផលិតកម្មរាម ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការកត់សម្គាល់អ្វីដែលជាការទន្ទឹងរង់ចាំរបស់ទស្សនិកជននិងអ្នកគាំទ្រនោះគឺបទចម្រៀងថ្មីៗរបស់ មាស សុខសោភា ដែលត្រៀមបង្ហាញនៅក្នុងផលិតកម្មរាម ខណ:ដែលកន្លងមកនាងធ្លាប់បានអះអាងថាខ្លួនមានបទថ្មីៗជាច្រើនសម្រាប់បម្រើរជូនអារម្មណ៍មហាជនផងនោះ។
ប្រភពបានបង្ហើបថាការហក់ចូលផលិកម្មថ្មីរបស់តារាស្រី មាស សុខសោភា គឺទទួលបានលុយរាប់មុឺនដុល្លារក្នុងមួយ​ខែ។

ក្នុងនោះក៏មានសំនួរដែរថាតើការចូលផលិតកម្មថ្មីរបស់តារារូបនេះនិងធ្វើអោ យនាងមានប្រជាប្រិយភាពខ្លាំងជាងមុនឬយ៉ាង ណា? នេះជាការស្ទង់មតិពីមហាជន។


គេក៏បានដឹងដែរថាការហល់ចូលផលិកម្មថ្មីនេះគឺមាស សុខសោភា នឹងក្លាយជាតារាចម្រៀងជាប់កិ្ចសន្យាខណ:នាងមើលឃើញផលិកម្មមួយនេះមានគម្រោងធំៗជាច្រើនដូចជាការផលិតខ្សែភាពយន្តខ្នាតធំ ផលិតបទចម្រៀង​Original និងកការផលិ តកម្មវិធីផ្សេងៗជាដើម។

 មាស សុខសោភា ធ្លាប់បង្ហើបដោយមានជំនឿចិត្តខ្លួនឯងថារឿងចូលផលិតកម្មមានការគាំទ្រឬអត់គឺអាស្រ័យទៅលើការគ្រប់គ្រងផលិតនិងការច្រៀង ជាពិសេសគឺស្ថិតនៅលើអ្នកគាំទ្រថាតើការគាំទ្របា នកម្រិតណា?។

ដូច្នេះសូមពុកម៉ែបងប្អូនចាំអ៊ុតមើលទាំងអស់គ្នា៕

អត្ថបទ៖ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម