Connect with us

កីឡា

ហុក​គី​ រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ជា​លើកដំបូង

បានផុស

នៅ

​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា នឹង​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ ២០២០ ដែល​តាម​ការគ្រោងទុក ការប្រកួត​នឹងធ្វើ​នៅ​ថ្ងៃទី​២៨ ​ខែកុម្ភៈ ​ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

​លោក​ វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា បាន​ឲ្យ​ដឹងថា ការប្រកួត​កីឡា​ហុក​គី​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០​នេះ ត្រូវបាន​ធ្វើឡើង​ស្របតាម​ផែនការ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០២០ របស់​សហព័ន្ធ​ដោយ​ការទទួល​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង​មេដាយ​របស់​ក្លិប សមាគម ក្រសួង​ស្ថាប័ន​រាជធានី​ខេត្ត នៅតែ​បន្ត​ទទួល​រហូតដល់​ថ្ងៃទី​២០​ ខែកុម្ភៈ​ ឆ្នាំ​២០២១​នៅ​ទីស្នាក់ការ​សហព័ន្ធ​ នៃ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NO CC)​។ ចំពោះ​ការចំណាយ​លើ​ការ​ស្នាក់នៅ ហូបចុក និង ការធ្វើដំណើរ ជា​បន្ទុក​របស់​សាមី​ក្លិប​-​សមាគម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុក​គី​កម្ពុជា​បាន​អះអាងថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ ទើបតែ​បានរៀបចំ​ជា​លើកដំបូង​ទេ​ទោះបីជា​ប្រភេទ​កីឡា​ហុក​គី​នេះ ​ធ្លាប់​បានរៀបចំ​ការប្រកួត​ក្នុងស្រុក និង​ធ្លាប់បាន​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​នានា នាពេល​កន្លងមក​ក្តី ។

​លោក​បញ្ជាក់ថា ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​លើក​ទី​១​នេះ សហព័ន្ធ​ប្រើប្រាស់​ថវិកា​ខ្លួនឯង​ផ្ទាល់ ព្រោះ​សហព័ន្ធ​មិន​ធ្លាប់​ទទួលបាន​កញ្ចប់​ថ​វិកា​គាំទ្រ​ពី​ក្រសួង​អប់រំ​យុវជន និង កីឡា​ដូច​សហព័ន្ធ​នានា​នោះទេ​។ ការប្រកួត​នេះ មាន​៥​ក្រុម​ចូលរួម ដែល​មកពី​៣​រាជធានី​-​ខេត្ត ដោយ​៣​ក្លិប​ស្ថិតនៅ​រាជធានី​ភ្នំពេញ និង​២​ក្លិប​ទៀត​មកពី​ខេត្តកំពង់ធំ និង​ខេត្តកំពង់ចាម ។ លោក​សុធា​បន្ថែមថា សហព័ន្ធ​ជំនាញ​មួយ​នេះ មិនបាន​រៀបចំ​វិញ្ញាសា​ច្រើន​ឲ្យ​បាន​ទូលំទូលាយ​ពេក​ទេ ដោយសារតែ​លទ្ធភាព​របស់ខ្លួន​នៅមានកម្រិត ដោយ​រៀបចំ​តែ​លើ​វិញ្ញាសា​ហុក​គី​ក្នុង​សាល​បុរស ៥​នាក់​ទល់​៥​នាក់ ហើយ​ក្រុម​ទាំង​៥​នឹងត្រូវ​ប្រកួត​លក្ខណៈ​វិលជុំ​។

ទោះ​យ៉ាងនេះ​ក្តី នៅ​ឆ្នាំក្រោយៗ សហព័ន្ធ​នឹង​ខិតខំ​រៀបចំ​ឲ្យ​បាន​ច្រើន​វិញ្ញាសា​ទាំង​បុរស​-​នារី ប្រភេទ​អាយុ និង​បង្កើន​ក្រុម​ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើនជាង​នេះ​សម្រាប់​ប្រជែង​គ្នា ។ កាលណា​ការប្រកួត​កាន់តែច្រើន​នោះ សិទ្ធ​ផល​កីឡាករ កីឡាការិនី កាន់តែ​ល្អប្រសើរ​ទៅតាម​នោះដែរ​។​

​ជាមួយគ្នានេះដែរ សហព័ន្ធ​បានដាក់​ចេញ​នូវ​គោលការណ៍​រៀបចំ​ការប្រកួត​ជើងឯក ការប្រកួត​ពានរង្វាន់​ផ្សេងៗ​ទៀត​នាពេលខាងមុខ ដើម្បី​បង្កើតបាន​នូវ​ធនធាន​បន្ថែម​និង​ពង្រឹងគុណភាព​កាន់តែ​ប្រសើរ​ដែល​តាមរយៈ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ ដែលជា​ការប្រកួតប្រជែង​ក្នុង​កម្រិត​ជំនាញ​ខ្ពស់​ជាងគេ នឹង​អាច​ស្វែងរក​ធនធាន​ប្រកបដោយ​សមត្ថភាព​ផងដែរ ដើម្បី​ជ្រើសរើស​ប្រមូលផ្តុំ​ក្នុង​ក្រុម​ជម្រើសជាតិ ។ ទន្ទឹមនឹងនេះ តាមរយៈ​ការប្រកួត​នេះ ក៏​ជាការ​បង្កើន​សិទ្ធ​ផល​របស់​កីឡាករ កីឡាការិនី​របស់ខ្លួន ត្រៀម​ឆ្ពោះទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា នាពេលខាងមុខ ជាពិសេស​គឺ​ការត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​លោក សំហេង បុរស ជួប​សំណេះសំណាល​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​ អត្ត​ពលកម្ម​ស្ម័គ្រចិត្ត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម