ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាស ព្រឹត្តិការណ៍សហគមន៍លើកទី៣នៅកម្ពុជា“ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ”
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រកាសថា ការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ជាព្រឹត្តិការណ៍ទី៣ ដែលបានចាប់ផ្ដើមពីថ្ងៃទី ១៨ ១៩កុម្ភៈ ដែលមកដល់ពេលនេះ បានររកឃើញមនុស្ស៣២មានផ្ទុកមេរោគកូវីដ១៩ គឺយប់មិញរកឃើញ២៨នាក់ និង រកឃើញបន្ថែម៤ទៀតនៅថ្ងៃនេះ។
ការរកឃើញមេរោគនេះ គឺនៅពេលមានអ្នកសុំលិខិតបញ្ជាក់សុខភាពដើម្បីធ្វើដំណើរទៅក្រៅប្រទេស ក៏បានរកឃើញថា ពួកគេមានផ្ទុកមេរោគកូវីដ១៩។ សម្ដេចតេជោ មានប្រសាសន៍ថា តាមការស្រាវជ្រាវបឋម ការឆ្លងមេរោគកូវីដ១៩ ផ្ដើចចេញពី ក្លឹប N8។
ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសបិទទីតាំងពាក់ព័ន្ធមួយចំនួនតាំងពីម៉ោង២យប់មិញ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់។នេះជាការផ្ទុះការឆ្លងមេរោគកូវីដ១៩ លើកទី៣ ដែលលើក១ជា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ពាក់ព័ន្ធករណី មន្ត្រីហុងគ្រី លើកទី២ជា “ព្រឹត្តិការណ៍ ២៨ វិច្ឆិកា” ដែលពាក់ព័ន្ធ ភរិយាមន្ត្រីពន្ធនាគារទៅផ្សារអ៊ីអន១៕
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង