Connect with us

ព័ត៌មានជាតិ

អភិបាលខេត្ត​រតនគិរី​ចុះ​ពិនិត្យមើល​ស្ថានភាព​កងកម្លាំង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ដើម្បី​ពង្រឹង​វិធានការ ការពារ​ជំងឺ​កូ​វីដ​.១៩

បានផុស

នៅ

កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ​ឆ្នាំ​២០២១ លោក ថង សាវុន ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត រួម​នឹង​មេបញ្ជាការ​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ​ព្រមទាំង​ថ្នាក់ដឹកនាំ​តាម​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​មួយចំនួន បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​កងកម្លាំងប្រដាប់អាវុធ​ឈរ​ជើង​នៅតាម​បន្ទាត់​ព្រំដែន​ដើម្បី​ពង្រឹង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​.១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​ជាមួយ​មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន ​ទាំង​នគរបាល​និង​យោធា​ក៏ដូចជាសមត្ថ​កិច្ច​ពាក់​ព័ន្ធនានា នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​នាឱកាស​នេះ លោក ថង សាវុន បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​មន្ត្រី​ច​ត្តា​ឡី​ស័ក​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ដែល​ឈរ​ជើង​នៅតាម​គោលដៅ​នីមួយៗ​បាន​អនុវត្ត​តួនាទី​ភារកិច្ច​ក្នុងការ​ការពារ​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់​ធ្នាប់​នៅតាម​ព្រំដែន​និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​ភាគី​វៀតណាម​ដើម្បី​ទប់​ស្កាត់​នូវ​ប្រជាពលរដ្ឋ​ឆ្លងដែន​ជាពិសេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​ខ្ជាប់ខ្ជួន​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ក្រោម​ការដាក់ចេញ​នូវ​វិធានការ​និង​ការណែនាំ​យ៉ាង​ម៉ឺង​ម៉ាត់​របស់​សម្ដេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ការ​ចូល​ឆ្លងដែន​ខុសច្បាប់​ចូលមកក្នុង​ខេត្តរតនគិរី​ឃើញថា​ខេត្តរតនគិរី​របស់​យើង​អនុវត្ត​ទទួលបាន​លទ្ធផល​ល្អ​យ៉ាង​ល្អប្រសើរ​ដែល​ថ្នាក់ដឹកនាំ​ខេត្ត​ចាត់ទុកថា​ជា​លទ្ធផល​កើតចេញពី​ការខិតខំ​ប្រឹង​ប្រែង​រួមសហការ​គ្នា​អនុវត្ត​តួនាទី​ភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ​ពី​សំណាក់​កងកម្លាំងប្រ​ដាប់​អាវុធ មន្ត្រីរាជការ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​។​

ហើយ​ដើម្បី​បន្ត​ការរក្សាបាន​នូវ​លទ្ធផល​កាន់តែ​គាប់ប្រសើរ​ថែមទៀត​ស្របតាម​គោលការណ៍​និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី លោក​អភិបាល​ខេត្ត​បានធ្វើការ​ផ្តាំ​ផ្ញើ​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ពង្រឹង​ការចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ខ្សែក្រវ៉ាត់​ព្រំដែន​ដើម្បី​បង្ការ​ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់​ហើយ​ក្នុង​ករណី​មាន​ប្រជាពលរដ្ឋ​ឆ្លងដែន​ចូលមក​កម្ពុជា​ត្រូវធ្វើ​ចិ​ត្តា​ឡី​ស័ក​ជាដាច់ខាត​ដោយ​មិនត្រូវ​ឲ្យ​នរណា​ម្នាក់​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាន​ត្រួតពិនិត្យ​ន​និង​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះឡើយ​ឡើយ​។​

ជាមួយគ្នា​នោះដែរ​លោក​អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​អាជ្ញាធរ​មូលដ្ឋាន​និង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​និង​ការពារ​ខ្លួន​ជានិច្ច​ពី​ជំងឺ​កូ​វីដ​១៩​ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ និង​អាកុល​ជាប្រចាំ​។​

សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះនៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​(​សណ្ឋាគារ​មិត្តភាព​ក្រុមហ៊ុន​លោក​ឧកញ៉ា​ទ្រី ភាព​) ដែលមាន​ទីតាំងនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី នៅក្បែរ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ​មាន​កម្មករ​ជំនាញ​ក្រុមហ៊ុន​វៀតណាម​ដែល​បាន​

​វិនិយោគ​នៅ​ក​ម្ព​ជា​ចំនួន​៦៧​នាក់​ស្រី​១២​នាក់​និង​ប្រជាពលរដ្ឋ​កម្ពុជា​១​នាក់​ដាក់​ឲ្យ​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ទាប់ពី​ពួកគេ​ត្រឡប់​ពី​ប្រទេស​វៀតណាម​ចូលមក​កម្ពុជា​តាម​ច្រក​ទ្ធា​រ​អូ​រយ៉ា​ដាវ​នេះ​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម