Connect with us

ព័ត៌មានជាតិ

ឆេះ​ផ្ទះ​២​ខ្នង​នៅស្រុក​អង្គរជុំ អស់ទ្រព្យ​សម្បត្តិ​ជាង​២០​ម៉ឺន​ដុល្លារ​

បានផុស

នៅ

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​គ្រួសារ​(២​ខ្នង​) នៅ​ផ្សារ​ចារឈូក​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​មួយ​ប៉ព្រិចភ្នែក ព្រមទាំង​ទ្រព្យសម្បត្តិ ប្រមាណ ជាង​២០​ម៉ឺន​ដុល្លារ​។​

ហេតុការណ៍​អគ្គិភ័យ​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៤ និង ១០​នាទី រសៀល​ថ្ងៃទី ២០ ខែកុម្ភៈ​ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ដូន​ស្វា ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ខេត្តសៀមរាប ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​ស្រុក​អង្គរជុំបាន​ឲ្យ​ដឹងថា ករណី​គ្រោះ​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​ចំនួន​២​គ្រួសារ​និង​២​ខ្នង​ផ្ទះ​។ ម្ចាស់ផ្ទះ ទី​១/-​ឈ្មោះ ឈិន ណឺ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើត​ហេតុ​ខាងលើ ផ្ទះ​ធ្វើ​អំពីឈើ​លើ ថ្ម​ក្រោម ប្រក់​ក្បឿង ទំហំ ៨​ម៉ែត្រ​x១២​ម៉ែត្រ ឆេះ​ទាំងស្រុង​រួមទាំង​ទ្រព្យសម្បត្តិ​ជាច្រើន​រួមមាន​៖ គ្រែ​ធំៗ ចំនួន ៦ (​ប្រភេទ​ឈើ​ធ្នង់​) =១៦០០០$ -​សា​ឡុង​ ១​ឈុត (​ឈើ​ធ្នង់​) =១៥០០$ -​ប្រាក់​ខ្មែរ សរុប ៣០​លាន​រៀល -​ប្រាក់​ដុល្លារ ១៨០០០​ដុល្លារ -រថយន្ត ២​គ្រ​. (​កាមរី​៩១ – អ៊ី​ស៊ូ​ស៊ុយ ) ឆេះ​អស់​40%-​ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក សម្លៀកបំពាក់​។

ផ្ទះ​ទី​២/ ឈ្មោះ ទុំ មករា ភេទ​ប្រុស អាយុ​៣១ ឆ្នាំ​ ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ ដែលមាន ឈើ​លើ ថ្ម​ក្រោម (​ផ្ទះ​លក់​ទូរស័ព្ទដៃ​) ប្រក់​ក្បឿង​ ទំហំ ១៥​ម៉ែត្រ x ៩​ម៉ែត្រ ឆេះ​ទាំងស្រុង និង​អស់ទ្រព្យ​សម្បត្តិ​រួមមាន ៖-​គ្រែ​អស់ ៣(​ប្រភេទ​ឈើ​ធ្នង់​) -​ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក -​សម្លៀកបំពាក់​-​មាស ប្រាក់ (​ពុំមាន​បាត់បង់​ទេ​) -គ្រឿង​ឥ​វ៉ាន់​លក់ដូរ ដូចជា​ទូរស័ព្ទ បាន​យក​ទាន់ពេលវេលាពុំបាន​បាត់បង់​ទេ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា បើតាម​ការសន្និដ្ឋានករណី​ឆេះ​ផ្ទះអស់​២​ខ្នងនេះ​បណ្តាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី​។​ បន្ទាប់ពី​មាន​ករណី​ឆេះ​ផ្ទះ​ពលរដ្ឋ​អស់​២​ខ្នងកម្លាំង​សមត្ថកិច្ច​នគរបាលចម្រុះ ដឹកនាំ​ដោយ​លោក លុក ផុស អភិបាលស្រុក និង​ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ស្រុក និងលោក​វរសេនីយ៍ទោ យួន ចោម អធិការ​ស្តីទី ដោយ​ប្រើប្រាស់​ឡានទឹកអស់៣​គ្រឿង អស់​ទឹក​សរុប៧​ឡាន រួមមាន​: ឡានទឹក​អធិការដ្ឋាន​ស្រុក​អង្គរជុំ១គ្រឿង(​ប្រើប្រាស់​អស់​ទឹក​៤​ឡាន​)​ឡានទឹក​អធិការដ្ឋាន​ស្រុក​ពួក ១​គ្រឿង (​ប្រើប្រាស់​អស់​ទឹក ២​ឡាន​)-​ឡានទឹក​អធិការដ្ឋាន​ស្រុក​ក្រឡាញ់ ១​គ្រឿង (​ប្រើប្រាស់​អស់​ទឹក ១​ឡាន​)ទើប​យើង​បាន​គ្រប់គ្រង​ស្ថានការណ៍ និង​ពន្លត់​រលត់ទៅវិញ​នៅវេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល​។​

ក្នុងនោះដែរ​អាជ្ញាធរ​ស្រុក​អង្គរជុំ ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ភ្លើងទៀន ធូប បារ៉ែត​ភ្លើង ចង្ក្រាន​បាយ ហ្គាស មុននឹង​ចាក​ចេញពីផ្ទះ​៕​

អត្ថបទ ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

ព័ត៌មានជាតិ៦ ម៉ោង មុន

​រដ្ឋបាលរាជធានីនាំយកអំណោយសម្ដេច ហ៊ុន ម៉ាណែត ​ចែកជូនកងទ័ពជួរមុខ​ការពារព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម