Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យចុះយកសំណាកសិស្សសាលា២កន្លែងដែលមានឪពុកម្តាយធ្វើការនៅក្លឹបកម្សាន្ត N8

បានផុស

នៅ

សាលារៀនចំនួន ៤ នៅរាជធានីភ្នំពេញ ក្រសួងអប់រំផ្អាកការសិក្សា ហើយចុះយកសំណាក​សាលារៀនចំនួន ២ គឺសាលាវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី និងសាលា SIS។

បើតាមប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឲ្យដឹងថា ក្រសួងបានប្រកាសផ្អាកសាលារៀននៅរាជធានីភ្នំពេញ ចំនួន ៤ ទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ ហើយចុះយកសំណាក ២ ទីតាំង ដោយសារតែសាលាទាំង២នេះមានកូនដែលមានឪពុកម្តាយធ្វើការនៅក្លឹបកម្សាន្ត N8ដែលជាគោលដៅដែលត្រូវយកសំណាកទៅធ្វើតេស្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកសាលា២ទៀតក្រសួងនៅមិនទាន់ពិនិត្យទេដោយសារអ្នកជាប់ព័ន្ធនៅមិនទាន់ដឹងលទ្ធផលតេស្តយ៉ាងណានៅឡើយទេដោយគ្រាន់តែផ្អាកការសិក្សាបណ្តុះអាសន្ននិងរៀនតាមអនឡាញ។

សាលាចំនួន៤ដែលបានផ្អាកដំណើរការសិក្សានោះរួមមានសាលាឯកជនចំនួន២និងសាលារដ្ឋចំនួន២សាលារួមមានវិទ្យាល័យហ៊ុនសែនភ្នំពេញថ្មី សាលាបឋមសិក្សាកូលាបទី១ សាលាអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែរាជធានីភ្នំពេញ និងសាលាអេស អាយ អេសនៅសាខាផ្សារដើមគ។

ទោះបីជាយ៉ាងណាក៏ដោយក្រសួងអប់រំយុវជននិងកីឡាបានណែនាំឲ្យបុគ្គលិកមាតាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សសាលាបឋមសិក្សាកូលាបទី១ និងសាលាអន្តរទ្វីបអាមេរិកាំង​សាខាចាក់អង្រែរាជធានីភ្នំពេញមេត្តាតាមដានសុខភាពផ្ទាល់ខ្លួនក្នុងករ ណីនៃការសង្ស័យសូមទំនាក់ទំនងទៅសេវាសុខាភិបាលជាបន្ទាន់។

ក្រៅពីនេះក្រសួងអប់រំក៏បានប្រកាសផ្អាកដំណើរការសិក្សាសាលារៀនចំនួន៣ទីតាំងទៀតនៅខេត្តកណ្តាលរួមមានអនុវិទ្យាល័យឫស្សីជ្រោយ សាលាបឋមសិក្សារហ៊ុនសែនឬស្សីជ្រោយស្រុកស្អាង និងអនុវិទ្យាល័យឬស្សីស្រុកស្រុកកៀនស្វាយខេត្តកណ្ដាល។

គួរបញ្ជាក់ថារហូតមកដល់ថ្ងៃទី២២កម្ភៈនេះមានទីតាំងចំនួន២៣កន្លែងហើយត្រូវបានផ្អាកនិងបិទដំណើរការដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈក្នុងនោះមានសាលារៀនផងដែរ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទី មុន

ពាណិជ្ជកម្ម និងវិនិយោគ ជាតម្រូវការក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាស៊ែបៃហ្សង់

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

អស្ចារ្យ! អ្នកជំងឺប្តូរក្រលៀនជ្រូក ពេលនេះជាសះស្បើយហើយ

ព័ត៌មានជាតិ២០ នាទី មុន

លោក ទេព អស្នារិទ្ធ៖ តួអង្គទាំងអស់ក្នុងវិស័យព័ត៌មាន សុទ្ធតែមានតួនាទីសំខាន់សម្រាប់រួមចំណែកគាំទ្រដល់ការអភិវឌ្ឍវិស័យនេះ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

បុគ្គលិក តៃវ៉ាន់ មួយរូប ទម្លាប់ផឹកកាហ្វេខ្មៅមួយថ្ងៃមួយលីត្រ ទីបំផុតចូលសម្រាកពេទ្យ

សន្តិសុខសង្គម៣០ នាទី មុន

អាជីវករផ្សារស្ទឹង សាទរចំពោះអាជ្ញាធរដែលបានរៀបចំសណ្តាប់ធ្នាប់បានល្អ

Sokha Hotels

ព័ត៌មានពេញនិយម