ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ក្រុមហ៊ុន​សូងួន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៀត​ហើយ

ភ្នំពេញ​ ៖ ​រថយន្ត​សណ្ដោង​កុងតឺន័រ​របស់​ក្រុមហ៊ុន​សូ​ងួន​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បុក​ម៉ូតូ​ស្កូ​ពី​ដែល​បើកបរ​ដោយ​នារី​ម្នាក់ បណ្ដាល​ឲ្យ​បាក់ជើង​រង​របួស​ធ្ងន់។

គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​១០​នាទី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៥ នៅ​បណ្ដោយ​ផ្លូវ​វេងស្រេង ​ក្បែរ​ស្ថានីយប្រេងឥន្ធនៈ​តេ​លា ស្ថិតក្នុង​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍សែនជ័យ។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​​ថា​ នារី​រងគ្រោះ​មាន​ឈ្មោះ​ទូច​ កណ្ណារី ​អាយុ៣០ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុន ​មាន​ទីលំនៅ​ក្នុង​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែនជ័យ។ ចំណែកឯតៃកុង​រថយន្តបាន​គេច​ខ្លួនបាត់​ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រួច៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684