ព័ត៍មានទាន់​ហេតុការណ៏
Search
M06-05-15-k

អ្នក​នាំពាក្យ​បញ្ជាក់​ថា លោក​សម រង្ស៊ី ពិតជា​បាន​ផ្ញើ​សារ​ជូន​សម្តេចតេជោ​វិញ​មែន

​ភ្នំពេញ ​៖ ​លោក យ៉ែម​បុញ្ញ​ប្ញ​ទ្ធិ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ថ្លែង នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៥ ថា លោក​ប្រធាន សម រង្ស៊ី ពិតជា​បាន​ផ្ញើ​សារ​ជូន​សម្តេច​តេជោ​ពិត​មែន កាលពី​រសៀល​ថ្ងៃទី​០៥ ខែឧសភា ដើម្បី​បកស្រាយ​លើ​បញ្ហា​វីដេអូ​ឃ្លី​ប​នេះ​។ លោក​បញ្ជាក់​ថា «​វា​ជា​វីដេអូ​ឃ្លី​ប​ចាស់​តាំងពី​ឆ្នាំ​២០១៤​ម៉្លេះ​ ហើយ​ក្នុង​សារ​នោះ គាត់​បាន​បញ្ជាក់​ត្រឡប់មកវិញ​ជូន​សម្តេចតេជោ»​។​

ចំណែក​លោក​ឈឹម ផល​វរុណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ដែរ​ថា ចំពោះ​បញ្ហា​ដែល​ថា លោក សម រង្ស៊ី ផ្ញើ​សារ​មក​សម្តេច​នោះ វា​ជា​រឿង​ពិត​ហើយ ​គឺ​ឯកឧត្តម សម រង្ស៊ី បាន SMS មក​សម្តេច​បញ្ជាក់​ពី​អត្ថបទ​ហ្នឹង​​។ តាម​លោក ឈឹម ផល​វរុណ បញ្ជាក់ថា «SMS នោះ​វា​គ្រប់គ្រាន់​ហើយ។ លោក សម រង្ស៊ី បញ្ជាក់​ថា នោះ​ជា​រឿង​ចាស់​ទេ អត់​មានន័យ​អ្វី​សម្រាប់​បច្ចុប្បន្ន និង​អនាគត​ទេ ហើយ​សំខាន់​ទៀត នៅក្នុង​សារ​ជូន​សម្តេច​ គឺឯកឧត្តម សម រង្ស៊ី បាន​បញ្ជាក់ដែរថា គាត់​ស្មោះត្រង់​ជាមួយ​វប្បធម៌​សន្ទនា​ជានិច្ច ហើយ​គាត់​ជួប​បញ្ហា​ផ្ទៃក្នុង​បក្ស នោះ​ជា​រឿង​របស់គាត់​»៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684