ព័ត៍មានទាន់​ហេតុការណ៏
Search
epa02787707 Indonesian migrant worker activists wearing black t-shirts, hold placards during a protest outside the Saudi Arabian embassy in Jakarta, Indonesia, on 21 June 2011. Dozens of activists staged a protest over the beheading of Indonesian housemaid Ruyati binti Satubi in Saudi Arabia. Saudi authorities executed Ruyati after the supreme court there issued a ruling that confirmed the death penalty for the Indonesian housemaid, who was found guilty of murdering her employer, Khairiya binti Hamid Mijlid, last year.  EPA/MAST IRHAM

ឥណ្ឌូនេស៊ី​បញ្ឈប់​ការ​បញ្ជូន​ពលករ​ក្នុងស្រុក​ទៅ​បរទេស ​បន្ទាប់ពី​ពលរដ្ឋ​របស់​ខ្លួន​រង​ការ​ប្រហារ​ជីវិត​ នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត

ប្រទេស​ឥណ្ឌូនេស៊ី នឹង​បញ្ឈប់​ការ​បញ្ជូន​ក្រុម​កម្មករ​ក្នុងស្រុក​ថ្មីទៅកាន់​បណ្ដា​ប្រទេស​ទាំង​២១​នៅ​តំបន់​មជ្ឈិមបូព៌ា​ទៀត​ហើយ។ របាយ​ការណ៍ទាំងឡាយ​បាននិយាយ​យ៉ាង​ដូច្នេះ​កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការប្រហារ​ជីវិត​កាលពីពេលថ្មីៗនេះ មក​លើ​ស្ដ្រី​ជនជាតិ​ឥណ្ឌូនេស៊ី ចំនួន​២នាក់ នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ដោយសារ​តែមានកំហឹង​នឹង​ក្រុង​ហ្សា​ការតា។

បម្រាម​នេះ រង​​ការ​ប៉ះពាល់​ដល់​បណ្ដា​​ប្រទេស​ទាំង​ឡាយ​ ក្នុ​ងនោះ​មាន​ទាំង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ផងដែរ ដែលជា​គោលដៅនៃ​ការ​ធ្វើ​ដំណើរ​របស់​ស្ដ្រីអ្នក​បម្រើ​តាមផ្ទះ​​ជនជាតិ​ឥណ្ឌូនេស៊ី។ ក្រៅពីនេះ​វិញ ក៏​នៅមាន​ប្រទេស​អារ៉ាប់​រួមអេមី រ៉ាត់ ប្រទេស​កាតារ ប្រទេស​បារ៉ែន និង​ប្រទេស​អេហ្ស៊ីប​ផងដែរ ដែលនឹង​ឈាន​ចូល​ជាធរ​មាន​នៅក្នុង​រយៈពេល​៣ខែ។ នេះ​ជាការ​លើក​ឡើង​របស់​រដ្ឋមន្ដ្រី​ លោកហានីហ្វ​ ដាហាគីរី ដែល​​ការ​លើក​យក​មកនិយាយ​របស់​លោក​ ត្រូវបាន​ចុះ​ផ្សាយ​នៅក្នុ​ងបណ្ដាញផ្សព្វ​ផ្សាយ​ក្នុងស្រុក។

ក្រុង​ហ្សាការតា ដែល​ធ្លាប់​ត្អូញត្អែរ​អស់​រយៈ​ពេល​យូរ​មក​ហើយ អំពី​ការ​មើល​ងាយ​មើល​ថោក​ដល់​ស្ដ្រី​អ្នកបម្រើ​ជនជាតិ​ឥណ្ឌូនេស៊ី​ នៅ​តំបន់​មជ្ឈិមបូព៌ា​នោះ បាន​ធ្វើការ​បង្អាក់​ជា​បណ្ដោះ​អាសន្ន ក្នុងការ​បញ្ជូន​ស្ដ្រី​ដែលបម្រើ​ការ​ជា​ជំនួយ​តាម​ផ្ទះ​ទៅកាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត រាប់ចាប់​តាំងពីឆ្នាំ​២០១១​មក ក៏ព្រោះតែមាន​ការ​កាត់​ក​ កម្មករ​បម្រើ​ការ​តាមផ្ទះ​ម្នាក់​សញ្ជាតិ​ឥណ្ឌូនេស៊ី​នោះ។ បណ្ដា​ស្ដ្រី​អ្នក​បម្រើ​តាមផ្ទះ​ដែលកំពុង​តែបម្រើ​ការ​នៅតាម​បណ្ដាប្រទេស​ដែល​រង​បម្រាម​ ​ទទួល​អ្នក​បម្រើ​ថ្មី​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យស្នាក់ ព្រមទាំង​បន្ដ​ការ​ងារ​របស់ខ្លួន​ជា​ដដែល។ កំហឹង​មក​លើ​ប្រទេស​ឥណ្ឌូនេស៊ី​ ចំពោះ​ការ​ប្រហារ​ជីវិត​ពលរដ្ឋ​របស់​ខ្លួន​នៅ​ឯ​បរ​ទេស បានកើត​មានឡើង​ទន្ទឹម​ពេល​ដែល​កាល​ពីសប្ដាហ៍​​កន្លងទៅនេះ ក្រុង​ហ្សាការតា​ បាន​កាត់​ទោស​ប្រហារ​ជីវិតបង់ទណ្ឌិត​ ដែលជាប់​ពាក់ព័ន្ធ​នឹង​ការ​រត់ពន្ធថ្នាំញៀន​ជាជនបរទេស​ដល់ទៅ​៧នាក់​ ដែលនាំ​ឲ្យកើត​មានកំហឹង​ដូច​ព្យុះ​សង្ឃរា​ ជាការប្រឆាំង​តវ៉ា​ជាអន្ដរជាតិ។

បើ​តាមការ​ឲ្យដឹង​ពីលោករដ្ឋមន្ដ្រី​ដាហាគីរី បាន​លើក​ឡើងនោះថា ការ​ប្រហារ​ជីវិត​កម្ម​ករ​បម្រើ​ការ​ងារ​តាមផ្ទះ​សញ្ជាតិ​ឥណ្ឌូនេស៊ី​នោះ​ មានឈ្មោះ​នាង​ស៊ីតទី ហ្សាអ៊ីណាប់ និង​នាង​ការ៉ានី ប៊ីនទី បេតឌីតារ៉ាស៊ីម ដែល​គេ​ទាំង​ពីរ​នាក់​ត្រូវសម្លាប់​ដោយ​ឃាតកម្មគឺក្នុង​រយៈ​ពេល​ប៉ុន្មានថ្ងៃកន្លង​មក​នា​ដំណាច់​ខែ​មេសា។

រីឯក្រសួងការបរទេស​ឥណ្ឌូនេសីុវិញ បាន​ធ្វើ​ការកោះ​ហៅ​ឯកអគ្គរាជទូត​សាអ៊ូឌីត អម​ប្រទេស​ឥណ្ឌូនេស៊ី​ បន្ទាប់​ពីមានការ​ប្រហារ​ជីវិត​ស្ដ្រី​ជនជាតិ​ឥណ្ឌូនេស៊ី​ ទាំង​ពីរ​នាក់។

ដោយឡែក​ បើ​និយាយ​អំពី​ច្បាប់​ឥស្លាម​សា​រីយ៉ា ដែល​អនុវត្ដ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​នៅ​ក្នុង​រាជា​ណាចក្រ​អារ៉ាប់​មួ​យនេះវិញ គឺថា​ បទល្មើស​រត់​ពន្ធ​ថ្នាំញៀន​ ការ​រំលោភ​សេពសន្ថវៈ ឃាត​កម្ម ការ​ឆក់ប្លន់​ប្រដាប់​អាវុធ ព្រមទាំង​បទល្មើស​ធ្ងន់​ផ្សេងៗ​ទៀត អាច​រង​ការ​ផ្ដន្ទាទោស​រហូត​ប្រហារ​ជីវិត​បាន។

លោក​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ ចូកូ វីដូដូ ដែល​ឡើង​មកកាន់អំណាច​កាល​ពីឆ្នាំ​ទៅមិញ​នេះ បានសន្យា​កាលពី​ក្នុងខែ​កុម្ភៈ​កន្លង​មក​នេះ​ថា ស្ដ្រីអ្នកបម្រើ​ការងារ​តាមផ្ទះ​នៅក្រៅ​ប្រទេស​ នឹងមិនត្រូវបានបញ្ជូន​ឲ្យទៅធ្វើ​ការតទៅទៀត​ទេ​ នាពេលអនាគត ថ្វីបើ​លោក​មិនបាន​កំណត់​អំពី​កាលបរិច្ឆេទ​យ៉ាងណាក្ដី រីឯ​បណ្ដា​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​មុនៗនោះ ក៏​តែងតែ​សន្យា​ដូចគ្នា​យ៉ាង​នេះ​ផងដែរ។

មិនថាតែនៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះទេ ប្រទេស​ឥណ្ឌូនេស៊ី​ ក៏បាន​ទាំង​បញ្ជូន​កម្មករ​ក្នុង​ស្រុក​របស់ខ្លួន​ទៅកាន់​ផ្នែកជាច្រើន​ទៀត​នៃ​អាស៊ី​ ក្នុង​នោះ​មាន​ប្រទេស​សិង្ហបុរី ក្រុង​ហុងកុង និង​ម៉ាឡេស៊ី ហើយតែង​តែ​លើក​យក​មក​​និយាយ​ដោយ​ត្អូញត្អែរ​អំពីការ​មាក់ងាយ​​ចំពោះ​កម្មករ​សញ្ជាតិ​ឥណ្ឌូនេស៊ី​របស់​ខ្លួន​ នៅ ក្នុង​បណ្ដាប្រទេស​ទាំងនោះ។ កន្លង​មកនេះ ស្ដ្រី​ហុងកុង​ម្នាក់ រងការ​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ កាលពីខែ​កុម្ភៈ កន្លង​មកនេះ ព្រោះ​តែ​វាយ​ធ្វើ​បាប​ និង​ទុក​ដាក់​ស្ដ្រីអ្នក​បម្រើ​តាមផ្ទះជន​ជាតិ​ហ្វីលីពីន​របស់ខ្លួន ជាទាសករ និង​បាន​ឃុំ​នាង​ទុក​ក្នុង​ផ្ទះ​ ប្រៀប​ដូចជា​អ្នក​ទោស។ លើស​ពីនេះ​ទៅទៀត​ការ​រំលោភបំពាន​ដល់អ្នក​ជួយ​កិច្ច​ការ​នៅ​ក្នុង​ផ្ទះ​អាច​មាន​រហូត​ដល់​ការ​ផ្ដាច់​មិន​បើក​ប្រាក់​ដែលជា​ផ្នែក​ហិរញ្ញវត្ថុ​របស់​កម្មករ​ទាំង​នោះ​ថែមទៀត​ផង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684