ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​ប្រដាល់ Manny Pacquiao អាច​ប្រឈម​នឹង​ចំណាត់ការ​ផ្លូវច្បាប់​ពាក់ព័ន្ធ​និង​ករណី​លាក់បាំង​របួស​ស្មា​

អ្នក​ប្រដាល់ Manny Pacquiao អាច​នឹង​ប្រឈម​នឹង​បណ្តឹង​ផ្លូវច្បាប់​មួយ ក្រោយពី​មានបាន​បញ្ចេញ​ឲ្យ​ដឹង​ពី​បញ្ហា​របួស​ស្មា​របស់គាត់ មុនពេល​បរាជ័យ​ក្រោម​កណ្តាប់ដៃ​របស់​កីឡាករ Floyd Mayweather​

លោក Pacquiao នឹង​ចំណាយពេល​មួយឆ្នាំ​ពេញ​អវត្តមាន​ពីស​ង្វៀន​ប្រកួត ខណៈដែល​គាត់​ត្រៀម​ធ្វើការ​វះកាត់​របួស​ស្មា​ស្តាំ​របស់គាត់ ដែល​បាន​រងរបួស អំឡុងពេល​ហ្វឹកហាត់។

ប៉ុន្តែ​តារា​ប្រដាល់​ហ្វីលីពីន​ម្នាក់នេះ អាច​នឹង​មានទោស​ផងដែរ ក្រោយពី​គាត់​ចុះ​ហត្ថលេខា​លើ​តារាង​សំនួរ ដោយ​មិនបាន​ប្រកាស​ឲ្យ​ដឹង​ពី​បញ្ហា​របួស​របស់គាត់​នោះ​។​

កាសែត Sportsmail ទទួលបាន​ច្បាប់​ថតចម្លង​នៃ​តារាង​សំនួរ ហើយ​បើទោះជា​វា​បង្ហាញថា កីឡាករ Pacquiao បាន​លេបថ្នាំ​បំបាត់​ការឈឺចាប់​ក៏ដោយ ក៏មាន​ពាក្យ​ថា​ទេ ត្រូវ​គ្រី​ស នៅជាប់​នឹង​សំនួ​រថា “​តើ​អ្នកមាន​របួស​ស្មា កែងដៃ ឬ​ប្រអប់ដៃ​ដែល​ត្រូវការ​វាយតម្លៃ ឬ​ពិនិត្យ​សារ​ឡើងវិញ​ដែរ​ឬ​ទែ​?”​។​

ដោយបាន​ចុះហត្ថលេខា​លើ​តារាង​សំនួរ​នោះ​រួច ទាំង​កីឡាករ Pacquiao និង​ទីប្រឹក្សា​របស់គាត់ គឺ​លោក Michael Koncz បាន​សន្យា​ទទួលទោស​ចំពោះ​ការ​សម្បថ​បំពាន​ថា ព័ត៌មាន​ខាងលើ គឺ​ពិត និង​ត្រឹមត្រូវ​ទាំងអស់​។​

សូម​បញ្ជាក់​ថា ក្រុម​ជំពូក​១៩៩ នៃ​ច្បាប់​រដ្ឋ​ណេ​វ៉ា​ដា បុគ្គល​ម្នាក់ ដែល​ប្រកាស​ទទួលទោស​ចំពោះ​សម្បថ​បំពាន បានធ្វើ​ខុស​ចំពោះ​បញ្ហា ឬ​ចំណុច​នៅក្នុង​សំនួរ គឺ​ត្រូវ​មានទោស​ពី​បទ​សម្បថ​បំពាន ឬក៏​ការ​ញ៉ាំង​ឲ្យ​ស្បថ​បំពាន ដែល​ករណីនេះ ស្ថិត​ក្នុង​បទឧក្រិដ្ឋ​ប្រភេទ D​ហើយ​ត្រូវតែ​ដាក់ទោស​។​

ទោស​នេះដែរ​អាច​នឹងត្រូវ​ជាប់​ពន្ធនាគារ​ពី​១​ឆ្នាំ​ដល់​៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី​៥​ពាន់​ដុល្លារ​អាមេរិក​ឡើងទៅ​។​

កីឡាករ Pacquiao អាច​នឹងត្រូវ​ពិន័យ ឬ​បំរាម​ផងដែរ​ដោយ​គណៈកម្មការ​អត្តពលកម្ម​រដ្ឋ​ណេ​វេ​ដា ផងដែរ​។​

លោក Francisco Aguilar គឺជា​ប្រធាន​នៃ​គណៈកម្មការ​មួយ​នេះ បាន​ឲ្យ​ដឹងថា ការិយាល័យ​នៃ​អគ្គមេធាវី​រដ្ឋ នឹង​ពិនិត្យមើល​ហេតុផល​ដែល​របួស​នេះ មិនត្រូវ​បានប្រកាស​ឲ្យ​ដឹង​។

លោក​បាន​និយាយថា យើង​នឹង​ប្រមូល​ភស្តុ​តាំង​ពាក់ព័ន្ធ​ទាំងអស់ និង​តាមដាន​រឿងនេះ​តទៅទៀត។ ដល់​ចំណុច យើង​នឹង​ចាប់ផ្តើម​ពិភាក្សា ព្រោះ​អី​គណៈកម្មការ​របស់​យើង​គឺ​ចង់ដឹង​ប្រាកដ​ថា អ្នក​ប្រដាល់ បានផ្តល់​ព័ត៌មាន​តាម​ដាន​ចុងក្រោយ​គេ​បង្អស់​។ ការប្រើប្រាស់​ថ្នាំ​ដែល​គាត់​លេប ត្រូវបាន​បិទបាំង​នៅក្នុង​តារាង​សំនួរ តែ​វា​មិនមែនជា​របួស​ពិតប្រាកដ​នោះទេ​។

លោក​បានបញ្ជាក់​ប្រាប់ទៀតថា នេះ​មិនមែនជា​ការប្រកួត​រប​ស់​ពួកយើង​នោះទេ តែ​នេះ​គឺជា​ជំនួយ​របស់​ពួកយើង ហើយ​ប្រសិនបើ​អ្នកធ្វើ​ឲ្យ​ខូចការ​បែបនេះ យើង​មិនអាច​ទទួលយកបាន​នោះទេ​។​

ដោយឡែក លោក​វេជ្ជបណ្ឌិត Neal ElAttrache ដែលជា​គ្រូពេទ្យ​របស់​កីឡាករ វ័យ​៣៦​ឆ្នាំ​ម្នាក់នេះ បាន​និយាយប្រាប់ ESPN.com​ថា នៅពេលដែល​អ្នក​ដឹងថា គាត់​មាន​របួស​ដាច់​សរសៃពួ​រ​ដែល​មិនអាច​ជាសះស្បើយ​ដោយ​ឯកឯង​បាន​នោះ ការសម្រេចចិត្ត​ត្រូវតែ​ធ្វើឡើង សម្រាប់​ការវះកាត់​។​

លោក​បាន​បន្តទៀតថា ប្រសិនបើ​វា​ដំណើរការ​ទៅតាម​ការ​គ្រឿង​ទុក​ក្រោយពី​វះកាត់​បាន​ជោគជ័យ នោះ Manny នឹង​អាច​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​ក្នុង​រយៈពេល​៦​ខែ​បន្ទាប់​។​

គួរ​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ចន្ទ​មុន​នេះ ក្រុម​របស់​គាត់ បានបង្ហាញ​ពី​ការខកចិត្ត​របស់ខ្លួន​ដែល​អ្នក​ប្រដាល់​រូបនេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បន្ត​ការព្យាបាល​នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​ចេញផ្សាយ​ដោយ​ក្រុម​ផ្គូផ្គង Top Rank បាន​អះអាងថា អំឡុងពេល​ហ្វឹកហាត់ កីឡាករ Manny Pacquiao បាន​រងរបួស​ស្មា​ស្តាំ​។​

កីឡាករ Manny​បាន​ទៅ​ជួប​ក្រុម​វេជ្ជបណ្ឌិត​លំដាប់ថ្នាក់​ពិភពលោក នៅក្នុង​ក្លីនិក Kerlan Jobe Orthopedic ជា​កន្លែង​ធ្វើតេស្ត និង​ពិគ្រោះគ្នា​ជាមួយ Manny អ្នក​ផ្គូផ្គង​របស់គាត់ និង​ទីប្រឹក្សា​របស់គាត់ រួច​ធ្វើការ​សន្និដ្ឋានថា ជាមួយនឹង​ការ​សម្រាក​មួយរយៈ​ពេល​ខ្លី ការ​ព្យាបាល និង​ពិនិត្យ​ឲ្យ​ដិតដល់ កីឡាករ​ម្នាក់នេះ នឹង​អាច​វិល​ត្រឡប់​មក​ហ្វឹកហាត់​ដូច​ធម្មតា​វិញ ហើយ​នៅ​ថ្ងៃទី​២​ឧសភា នឹង​អាច​ឡើង​សង្វៀន​បានជា​មួយ​កីឡាករ Floyd Mayweather

ខណៈនោះ​ដែរ មាន​ក្រុម​អ្នកគាំទ្រ ក៏បាន​ដាក់ពាក្យ​បណ្តឹង​ទាមទារ​ប្រាក់​ជំងឺ​ចិត្ត​២​លាន​ដុល្លារ​អាមេរិក ពី​អ្នក​ប្រដាល់​ហ្វីលីពីន​ម្នាក់​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684