ព័ត៍មានទាន់​ហេតុការណ៏
Search

ប្លែក​ធ្លាយ​រឿងអាស្រូវ​អាជ្ញាកណ្តាល​សរុប​ពិន្ទុ​ខុស​សម្រាប់​ការប្រកួត​រវាង​កីឡាករ Floyd Mayweather និង Manny Pacquiao

ទីបំផុត​ទៅ​លទ្ធផល​ដ៏​ចម្រូងចម្រាស នៃ​ការប្រកួត​ប្រដាល់​សាកល​លំដាប់ថ្នាក់​ពិភពលោក​រវាង​កីឡាករ​ហ្វីលីពីន Manny Pacquiao និង​កីឡាករ​អាមេរិក Floyd Mayweather ត្រូវបាន​គេ​រកឃើញថា​មាន​កំហុសឆ្គង​ដ៏​ធំ​មួយ នៅក្នុង​ការកាត់ក្ដី​ពី​សំណាក់​ចៅក្រម​ទាំងបី។

នៅ​ថ្ងៃ​អង្គារ​ទី​៥​ឧសភា​ម្សិលមិញ​នេះ កាសែត​បរទេស​ជាច្រើន ដែល​នៅក្នុង​រួមមាន​ទាំង​កាសែត dailymail របស់​ចក្រភព​អង់គ្លេស​ដែរនោះ បាន​ចុះផ្សាយ ព័ត៌មាន​ដ៏​រសើប​មួយ​ក្នុង​បរិបទ​ស្រដៀង​គ្នា​ជុំវិញ​លទ្ធផល​នៃ​ការប្រកួត​ត្រូវ​បាន​ចៅក្រម​ទាំង​បី​ឲ្យ​ពិន្ទុ​ខុស។

ក្នុង​ចំណងជើង​ថា “Judges marked wrong corners ” កាសែត​មួយ​ក្នុងចំណោម​កាសែត​ទាំងនោះ ឈ្មោះ One News បាន​ឲ្យ​ដឹងថា ចៅក្រម​ទាំងបី​ក្នុងការ​ប្រកួត​នេះ បានផ្ដល់​ឲ្យ​ពិន្ទុ​ច្រឡំ​ដោយ​ពិន្ទុរ​បស់បង្គោល​ខៀវ (Floyd Mayweather) ត្រូវបាន​ឲ្យ​ទៅ​បង្គោល​ក្រហម (Manny Pacquiao) ចំណែក​ពិន្ទុ​របស់ Pacquiao ស្រាប់តែ​បានមក​លើ Floyd ទៅវិញ​។​

យោងតាម​កាសែត​របស់​ចក្រភព​អង់គ្លេស DailyMail វិញ​ក៏បាន​ឲ្យ​ដឹង​ស្រដៀង គ្នា​ដែរ​ថា ចៅក្រម​ទាំងបី​នាក់ ឈ្មោះ លោក Glenn Feldman, លោក​Burt Clements និង​លោក Dave Moretti បាន​ភាន់ច្រឡំ បង្គោល​ក្រហម​ទៅជា​បង្គោល​ខៀវ ចំណែក​បង្គោល​ខៀវ ទៅជា​បង្គោល​ក្រហម​វិញ ហើយ​កត់​ពិន្ទុ​ខុស​តាម​នោះ​។ កាសែត​នេះ​បានដាក់​ចំណងជើង​អត្ថបទ​របស់ខ្លួន​ថា “Conspiracy or accident? – ជាការ​សមគំនិត​គ្នា ឬ​ជា​រឿង​អ​ចេតនា​?”​។​

យ៉ាងណាក៏ដោយ​កាសែត​ខាងលើ មិនទាន់មាន​ការបកស្រាយ​ពី​ចៅក្រម ឬ​អ្នកពាក់ព័ន្ធ​ណា​ម្នាក់​ជុំវិញ​ករណី​ដ៏​ក្ដៅគគុក​នេះឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684