ព័ត៍មានទាន់​ហេតុការណ៏
Search

Floyd Mayweather​រង​ការ​ប្តឹងផ្តល់​ទាម​ទារជំងឺចិត្ត​២០​លាន​ដុល្លារ​ពី​អតីត​មិត្តស្រី​

អតីត​សង្សារ​របស់​កំពូល​អ្នក​ប្រដាល់ Floyd Mayweather គឺ​នាង Josie Harris បាន​សើរើ​រឿងក្ដី​ដែល​រូបនាង​ត្រូវ​កំពូល​អ្នក​ប្រដាល់​អាមេរិក​វាយ​ដុំ កាលពី​អំឡុង​ឆ្នាំ​២០១០ ជាមួយនឹង​ការ​ទាមទារ​សំណង​ជា​ប្រាក់សុទ្ធ​២០​លាន​ដុល្លារ​អាមេរិក ពី​លោក ក្រោយពី​បាន​យកឈ្នះ​គូប្រកួត Manny Pacquiao​កាលពី​រាត្រី​ថ្ងៃ​សៅរ៍​កន្លងទៅ។

សូម​បញ្ជាក់​ថា លោក Floyd ធ្លាប់​មាន​សង្សារ​ម្នាក់​ឈ្មោះ Josie Harris ហើយ​ពួកគេ​រស់នៅ​ជាមួយគ្នា​ជាច្រើន​ឆ្នាំ​រហូត​បានកូន​៣​នាក់​។ លុះ​ក្រោយ​មកដល់​ឆ្នាំ​២០១០ ទំនាក់ទំនង​ស្នេហា​រវាង​អ្នក​ទាំងពីរ​ក៏​ដល់ទី​បញ្ចប់ បន្ទាប់ពី Floyd ចូលចិត្ត​ប្រើ​អំពើ​ហិង្សា ហើយ​មាន​ថ្ងៃមួយ​រូបគេ​ស្រវឹង​មកដល់​ផ្ទះ​វិញ ចាប់ Josie បោច​សក់ ដាល់​មុខ​នៅ​ចំពោះមុខ​កូនៗ ជាហេតុ​ធ្វើ​នាង​ទ្រាំ​ពុំបាន​ក៏​ហៅ​ប៉ូលិស​មក​ចាប់ Floyd ចូល​គុក​តែម្ដង ពី​បទ​ប្រើ​អំពើហិង្សា​លើ​គ្រួសារ។

ប៉ុន្តែ​ដោយសារតែ Floyd មាន​ប្រាក់​គ្រប់គ្រាន់ សម្រាប់​លោះ​ខ្លួន ក៏​រូបគេ​អាច​ចេញពី​គុក​បាន ប៉ុន្តែ​រឿងក្ដី​ជម្លោះ​ក្នុង​គ្រួសារ​នេះ​នៅតែ​មិនទាន់​កាត់សេចក្ដី ឲ្យ​ស្រេចបាច់​នៅឡើយ​ទេ​រហូតមក​ដល់​បច្ចុប្បន្ន​នេះ ព្រោះ​អតីត​មិត្តស្រី Josie មិនសូវ​មាន​ប្រាក់​តតាំង​ក្នុង​រឿងក្ដី។

កាសែត​អាមេរិក Katie Couric បាន​រាយការណ៍​ថា ស្ដ្រី​មេម៉ាយ​ត្រូវ​ចិញ្ចឹម​កូន​៣​នាក់​រូប​នេះ កំពុងតែ​ដាក់ពាក្យ​បណ្ដឹង​ជាថ្មី​ដើម្បី​ទទួល​បាន​ប្រាក់​២០​លាន​ដុល្លារ​អាមេរិក ក្នុងនាម​ជា​អ្នកមើល​ថែកូន​ទាំង​៣​នាក់។

សូមបញ្ជាក់ថា អតីត​ប្រពន្ធ​កំពូល​អ្នក​ប្រដាល់​លុយ​ចាយ​មិន​អស់​ខាងលើ បច្ចុប្បន្នកំពុង​រស់នៅ​តំបន់​ដាច់ស្រយាល​មួយ​នៅ​ភាគ​ខាងជើង​ទីក្រុង​ឡាស​វេ​ហ្គាស់ ជាមួយនឹង​កូន​ទាំង​៣​នាក់​របស់​នាង គឺ Koraun, Zion និង Jirah



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684