Connect with us

KPT+

ល្វីងមុខ​នឹងការងារ​លំ​បាក? តោះអានវិធីដោះស្រាយ!

បានផុស

នៅ

គ្រប់គ្នា តែងតែ​ចង់​បាន​ការងារ​ល្អ​ មានមេ​ដឹកនាំ ដែល​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​មិន​ថា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​នៅ​តែ​​មាន​ក្ដី​មេត្តា​មិន​​ជះ​កំហឹង ​។

តែ​ជីវិតមិនមែនសុទ្ធតែប្រកបតាមក្តីប្រាថ្នាឯណា?

ធ្វើយ៉ាងណាពេល​យើងជួបបរិយាកាស​ការងារស្មុគស្មាញ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ត្រូវ​ប្រាកដ​ថា​អ្នក​កំពុង​តែ​ដោះស្រាយ​បញ្ហា​នោះ

នៅ​ពេល​យើង​ចង់​ព្យាយាម​ដោះ​ស្រាយ​អ្វី​មួយ​ជា​​​មួយ​ចៅហ្វាយ​របស់​យើង​តើ​យើង​ពិត​ជា​ចង់​ដោះស្រាយ​បញ្ហា​ទាំង​អស់​នោះ​មែន​ឬ​ទេ។ តាម​ដាន​នៅ​សកម្មភាព​របស់​ចៅហ្វាយ​អ្នក​តើ​ទង្វើ​ទាំង​អស់​ដែល​គាត់​បាន​ធ្វើ​មក​នោះ​វា​មក​ពី​ហេតុផល​អ្វី​មក​ពី​យើង​ឬ​ចៅហ្វាយ​របស់​យើង​ហើយ​តើ​ការ​ដែល​គាត់​បាន​ធ្វើ​នោះ​គួរ​តែ​អត់ទោស​បាន​ដែល​ឬ​ទេ?

២ ការ​លើក​ទឹក​ចិត្ត​និង​ការ​ខិតខំ

ការ​ស្វែង​យល់​ពី ​ចំណុច​ល្អ​និង​មូលហេតុ​ដែល​មាន​រឿង​កើតឡើង​វា​អាច​ជា​ការ​យក​ចិត្ត​ទុកដាក់​ដែល​នៅ​ពី​ក្រោយ។ លើស​ពី​នេះ​រៀន​យល់​ពី​ការ​ គ្រប់គ្រង​របស់​ចៅហ្វាយ​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់។

៣ កុំ​ឱ្យ​កំហឹង​ប៉ះពាល់​ដល់​ការងារ

សូម​ប្រើប្រាស់​សមត្ថភាព​របស់​យើង​ឱ្យ​អស់​ ទោះ​បី​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ ឬ​ក៏​កំពុង​មាន​ចិត្ត​ខឹង។ ពេល​ខ្លះ​យើង​បែរ​ជា​អន់ថយ​កម្លាំង​ក្នុង​ការ​បំពេញ​ការងារ​ឬ​ធ្វើ​បែប​យឺតៗ ​តែ​វា​ពិត​ជា​មាន​ផល​ប៉ះពាល់​ដល់​ការងារ​និង​ក្រុមហ៊ុន​ទាំង​មូល​ផង​ដែរ។

៤ ទុក​ការងារ​ជា​សំខាន់

ទោះបី​ជា​យើង​កំពុង​មាន​បញ្ហា​អ្វី​ក៏​ដោយ ​តែ​សូម​ធ្វើ​ជា​មនុស្ស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ការងារ​ដែល​អ្នក​ធ្វើ​ដោយ​មិន​ចាំបាច់​មាន​អ្នក​ដែល​នៅ​ចាំ​មើល​ពី​ខាង​លើ​អ្នក។

៥ ការ​កំណត់​ព្រំដែន

ជា​ការ​ពិត​ណាស់​នៅ​ពេល​ដែល​មនុស្ស​ពី​រនាក់មិន​មាន​ភាព​ល្អ​នឹង​គ្នា ​វា​បង្កើត​ឱ្យ​មាន​ឥទ្ធិពល​ទៅ​លើ​ការងារ​ដែល​កំពុង​ធ្វើ​ការ​ដែល​ល្អ​គួរ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្នា​ទើប​ប្រសើរ​ឡើង។

៦ ឈប់​គិត​ថា​គេ​ដឹង​គ្រប់​រឿង

ត្រូវ​ចាំ​ថា​មនុស្ស​គ្រប់​គ្នា​ទាំង​អស់​សុទ្ធ​សឹង​តែ​ជា​មនុស្ស​មិន​ល្អ​គ្រប់​គ្នា​នោះ​ទេ ​ហើយ​ក៏​មិន​ប្រាកដ​ថា ​ល្អ​គ្រប់​ដប់​ដែល​តែ​វា​ជា​រឿង​មួយ​ដែល​ល្អ​ក្នុង​ការ​ទទួល​ស្គាល់​និង​មាន​ភាព​ជា​ខ្លួន​ឯង​ ទទួល​អ្វី​ដែល​យើង​បាន​ធ្វើ​និង​លទ្ធ​ផល។ ​កុំ​ខ្លាច​គេ​ដឹង​រឿង​របស់​យើងនៅ​ពេល​ដែល​យើង​ប្រព្រឹត្តិ​ការ​ល្អ​គ្មាន​អ្វី​ដែល​គេ​ត្រូវ​ដឹង។

៧ រៀន​ធ្វើ​ជា​អ្នក​ដឹក​នាំ

បញ្ឈប់​ការ​សន្មត​ថា​គេ​ដឹង​គ្រប់​រឿង​ទាំង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ថា​មិន​មាន​ក្ដី​សុខ​ក្នុង​ការ​ដែល​ធ្វើ​វា​និង​ចង់​ដឹង​ថា​គ្រប់​សកម្មភាព​ដែល​យើង​បាន​ធ្វើ​នោះ​ទេ យើង​ត្រូវ​រៀន​យល់​អ្វី​ដែល​ជា​ការ​ពិត​និង​រៀន​យល់​ពី​អារម្មណ៍​របស់​ចៅហ្វាយ​និង​បង្កើត​ភាព​ជា​អ្នក​ដឹកនាំ​និង​មិត្តភក្ដិ​ដែល​ល្អ។

៨ ការ​កំណត់​អត្តសញ្ញាណ

ប្រសិន​ជា​ចៅហ្វាយ​របស់​អ្នក​ជាប់​អារម្មណ៍​កំហឹង​នៅ​បញ្ហា​ដែល​កំពុង​ជួប​គួរ​យក​ការ​ល្អ​ទៅ​តបស្នង​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​និង​ធ្វើ​ជា​គំរូ​ល្អ​នឹង​បញ្ជាក់​ពី​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់។

១០ ការ​ជៀស​វាង​ពី​ចៅហ្វាយ​មិន​ល្អ​នៅ​ពេល​អនាគត

នៅ​ពេល​​សម្ភាស​ជា​មួយ​ក្រុមហ៊ុន​ថ្មី ​អ្នក​ត្រូវ​មើល​ពី​សកម្មភាព​និង​ Background របស់​ក្រុមហ៊ុន​នោះ​និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​ចៅហ្វាយ​ ​តើ​មាន​ដល់​កម្រិត​ណា? ​តើ​ការ​យក​ចិត្ត​ទុក​ដាក់​មក​លើ​បុគ្គលិក​ដែរ​ឬ​ទេ​?

ប្រែសម្រួល៖ សន ផានិត

ចុចអាន៖ ៥ ហេតុផលដែលមេដឹកនាំគួររកវិធីឲ្យបុគ្គលិកខ្លួនមានសុខភាពល្អ

ចុចអាន៖ ៥ ចំណុចទាក់ទាញបុគ្គលិកល្អនៅធ្វើការយូរអង្វែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម