ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-06-15-o-full

ការរញ្ជួយ​ដី ដែល​វាយប្រហារ​ទីក្រុង Bhaktapur ប្រឈមមុខ​នឹង​ការងារ​ដ៏​លំបាក ដើម្បី​កសាង​ឧស្សាហកម្ម​ទេសចរណ៍​ឡើងវិញ

Bhaktapur ដែលជា​អតីត​រដ្ឋធានី​នៃ​ប្រទេស​នេ​ប៉ាល់ គឺជា​កំណប់​ជាតិ​មួយ​រួម​ជាមួយនឹង​ការប្រមូលផ្ដុំ​ដ៏​ធំ​នៃ​ស្នាដៃ​សិល្បៈ​បុរាណ និង​វិមាន​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន។

​ ​រហូតមកដល់​ថ្ងៃទី​២៥ ខែមេសា , នៅពេលដែល​ស្នាដៃ​សិល្បៈ​ឆ្លាក់​ថ្ម​ត្រូវបាន​ដួលរលំ និង​វិមាន​សម័យបុរាណ​ឧទ្ទិស​ដល់​ព្រះ​ត្រូវបាន​ប្រហារ​ដោយ​រញ្ជួយ​ដី​មួយ​។ ការរញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ ដែល​បាន​ឆក់យក​អាយុជីវិត​មនុស្ស​រាប់ពាន់នាក់​នៅ​ទូទាំងប្រទេស​បានធ្វើ​ឲ្យ​តំបន់ Durbar Square ហិនហោច ហើយ​អនាគត​របស់​សហគម​ន៍​ទេសចរណ៍ និង​ការដើរ​យាត្រា​មួយ​នេះ​នឹង​ស្ថិតនៅក្នុង​គ្រោះថ្នាក់​។​

​ ​ភាគច្រើន​នៃ​ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​ដែលជា​ធម្មតា​រវល់​ក្នុងអំឡុង​នៃ​អាកាសធាតុ​ដ៏​ល្អ​មួយ​នេះ​ត្រូវបាន​បិទ​ឬ​ទទេ​។ សាលា​ដែល​ចាស់​ជាងគេ​នៅក្នុង​ទីក្រុង Bhaktapur ត្រូវបាន​បំផ្លាញ​ទាំងស្រុង ហើយ​នាយក​សាលា​របស់ខ្លួន​បាន​អំពាវនាវ​ឲ្យ​សប្បុរសជន​ដើម្បី​ជួយ​រួមចំណែក​មូលនិធិ ឬ​កម្លាំង​ពលកម្ម​ដើម្បី​ព្យាយាម​និង​កសាង​សាលារៀន​ឡើងវិញ​។ មនុស្ស​ដែល​គ្មាន​ផ្ទះសម្បែង បាន​ដេក​នៅក្នុង​បន្ទប់រៀន​។ ក្មេងៗ​នៅតែ​បន្ត​រត់​លេង​ក្នុង​បរិវេណ​សាលារៀន​ដែល​ឥឡូវនេះ​ត្រូវបាន​ក្លាយជា​គំនរ​បាក់បែក​។ មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍​របស់​ទីក្រុង​ត្រូវបាន​ហ៊ុមព័ទ្ធ​ទាំងស្រុង​ដោយ​ឥដ្ឋ​ដែល​បែកៗ​។ តាម​ដងផ្លូវ​គឺ​ពោរពេញ​ទៅដោយ​តង់​ផ្តល់ជំនួយ ស្ថានីយ​ទឹក និង​កន្លែង​សាក​ថ្ម​ទូរស័ព្ទ​។​

​ ​លោកស្រី Melinda Parvex ដែលជា​អ្នកទេសចរ​មកពី​ប្រទេស​ស្វី​សបាន​និយាយថា មាន​ភ្ញៀវទេសចរ​បរទេសមួយ​ចំនួន​នៅក្នុង​ទីក្រុង Bhaktapur នាពេល​ឥឡូវនេះ បើទោះបីជា​ការវិលត្រឡប់​មកវិញ​របស់​ពួកគេ​នឹងមាន​សារៈសំខាន់​សម្រាប់​យុវ​កម្ម​នៃ​មជ្ឈមណ្ឌល​វប្បធម៌​នេះ​។ ទោះបីជា​ការភ័យខ្លាចរ​បស់​នាង​បន្ទាប់ពី​ការរញ្ជួយ​ដី​នេះ​ក៏ដោយ​នាង​បាន​និយាយថា នាង​មិនដែល​ធ្លាប់​គិតពី​ការ​ត្រឡប់ទៅផ្ទះ​វិញ​នោះទេ​។ នាង​និយាយទៀតថា សម្រាប់​ខ្ញុំ​វា​គឺជា​ការមិន​អាចទៅរួច​ទេ​ដើម្បី​ត្រឡប់​ទៅ​ប្រទេស​ស្វី​ស​វិញ ខ្ញុំ​បានមក​នៅទីនេះ​រយៈពេល​បួន​ខែ​ហើយ​ខ្ញុំ​មាន​មិត្តភក្តិ​ជាច្រើន​ដែល​ត្រូវការ​ជំនួយ​។

​ ​Tashi Dorjee ដែលជា​ភ្ញៀវទេសចរ​ម្នាក់ទៀត​មកពី​តំបន់ Sikkim នៅក្នុង​ប្រទេស​ឥណ្ឌា​បាន​និយាយថា វា​ជា​អារម្មណ៍​សោកស្តាយ​ដែល​បាន​ដើរ​ក្នុងចំណោម​កន្លែង​មួយ​ដែល​ឥឡូវនេះ​បាន​រង​ការខូចខាត​។ ខ្ញុំ​ស្រឡាញ់​ទីនេះ វា​ស្អាត​ណាស់ ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ខ្លាំងណាស់​នៅក្នុង​ចិត្ត​របស់ខ្ញុំ​។​

​ ​កុមារ​នៅ​សាលារៀន​មួយ​នៅក្បែរនោះ​ដែល​ធ្លាប់​លេងល្បែង​ជាមួយគ្នា​នៅពេលនេះ​ពួកគេ​បាន​មើល​ឃើញតែ​គំនរ​បាក់បែក​ប៉ុណ្ណោះ​។ ពួកគេ​ប្រហែលជា​នឹង​យល់​ពេល​ពួកគេ​ធំ​ឡើង ហើយ​ដឹង​ខ្លួនឯង​ថា តើ​ប្រទេស​នេះ​នឹង​សាងសង់​ឡើងវិញ​តាមរបៀប​ណា​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684