ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-06-15-s-full

មនុស្ស​យ៉ាងហោចណាស់​១៩​នាក់ រងរបួស​ក្នុង​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល នៅ​ប្រទេស​ម៉ា​សេ​ដូ​នៀ

ម៉ាសេដូនៀ ៖ យ៉ាងហោចណាស់​មនុស្ស​១៩​នាក់​បាន​រងរបួស​នៅ​ថ្ងៃ​អង្គារ​នេះ រួមទាំង​មន្ត្រីប៉ូលិស ១៥ និង​អ្នក​ថតរូប​ម្នាក់​ផងដែរ នៅពេល​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​មួយ បាន​ក្លាយទៅជា​អំពើហិង្សា​នៅក្នុង​រដ្ឋធានី​ប្រទេស​ម៉ា​សេ​ដូ​នៀ។

ប៉ូលិស​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​កាណុង​បាញ់​ទឹក​ដើម្បី​បំបែក​មនុស្ស​ប្រហែល ១,០០០​នាក់ ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅខាងមុខ​នៃ​អគារ​រដ្ឋាភិបាល​នៅ​ទីក្រុង Skopje បន្ទាប់ពី​មេដឹកនាំ​គណបក្សប្រឆាំង​មួយរូប​បាន​ចោទប្រកាន់ថា គណៈរដ្ឋមន្ត្រី​របស់លោក​នាយករដ្ឋមន្ត្រី Nikola Gruevski បាន​បិទបាំង​ឃាតកម្ម​ឆ្នាំ​២០១១ នៃ​បុរស​វ័យ​២២​ឆ្នាំ​ម្នាក់​ដែល​ត្រូវ​វាយដំ​ដោយ​ប៉ូលិស ក្នុងអំឡុងពេល​ប្រារព្ធ​ពិធី​ក្រោយ​ការបោះឆ្នោត។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ Ivo Kotevski បាន​ប្រាប់ AFP ថា អ្នករបួស​ដប់​ប្រាំ​នាក់​គឺជា​មន្ត្រីប៉ូលិស​។ លោក​បាន​បន្ថែមថា ក្រុមអ្នកតវ៉ា​បាន​គប់​វត្ថុ​រឹង​ទៅលើ​ក្រុមប៉ូលិស ហើយ​និយាយថា​ចំនួន​នៃ​អ្នករងរបួស​អាច​កើនឡើង។

ភាព​តានតឹង​ផ្នែក​នយោបាយ​នៅ​ប្រទេស​ម៉ា​សេ​ដូ​នៀ កំពុង​ឡើងក​ម្ដៅ​ខ្ពស់​ចាប់តាំងពី​ខែមករា នៅពេលដែល​រដ្ឋាភិបាល​បានធ្វើការ​ចោទប្រកាន់​ប្រឆាំងនឹង​មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​ធំ Zoran Zaev និង​មនុស្ស​បួន​នាក់​ផ្សេងទៀត ដោយ​ចោទប្រកាន់​ពួកគេ​ពីបទ​ចារកម្ម និង​អំពើហិង្សា​ប្រឆាំងនឹង​មន្ត្រី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684