ព័ត៍មានទាន់​ហេតុការណ៏
Search
Pisey-2015-05-07-full-F

អាវុធហត្ថ​ខណ្ឌដូនពេញ ​បង្ក្រាប​ជន​ជួញដូរ​គ្រឿងញៀន​ម្នាក់ ​ពេល​កំពុង​ធ្វើ​សកម្មភាព​ចរាចរ​គ្រឿង​ញៀន​

ភ្នំពេញ ​៖ ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​បង្ក្រាប​កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី ថ្ងៃទី​០៦ ខែ​ឧសភា ឆ្នាំ​២០១៥ ចំណុច​ផ្លូវ​លេខ​១៧២​កែង​៥១ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ជន​ដែល​ឃាត់ខ្លួន​នេះ​មាន​ឈ្មោះ ចាន់ សុខា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល ផ្លូវ​៥១ ភូមិ​១០ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ និង​វត្ថុតាង​ដកហូត​បាន​រួមមាន​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់​តូច ​ទូរស័ព្ទ​សាំ​ស៊ុង​ចំនួន​០១​គ្រឿង ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​០១​សន្លឹក​ឈ្មោះ សេង តារា ភេទ​ប្រុស។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ ដើម្បី​រក្សា​ឲ្យ​បាន​នូវ​ភូមិ​/សង្កាត់​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ដូច្នេះហើយ​លោក ​ថោង ពិសិដ្ឋ​ មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌ​ដូន​ពេញ​បាន​ដាក់​កម្លាំង​ជា​ក្រុមៗ​ចេញ​ល្បាត​នៅក្នុង​មូលដ្ឋាន​ លុះ​មកដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​យ៉ាង​ច្បាស់​ថា​ មាន​ជនសង្ស័យ​ម្នាក់​កំពុង​ឈប់​នៅ​កន្លែង​កើតហេតុ​ដើម្បី​ចរាចរ​គ្រឿងញៀន​បន្ត​ទៀត​នោះ ​ទើប​កម្លាំង​ចុះ​ទៅដល់​ឃើញ​ជាក់ស្តែង​ក៏​ឃាត់ខ្លួន​ឆែកឆេរ​ឃើញ​មាន​លាក់​ទុក​ថ្នាំញៀន​ចំនួន​០២​កញ្ចប់​តូច​នៅ​ជាប់​ខ្លួន​​ក៏​នាំ​ខ្លួន​ទៅ​ទីបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ក្រុង​ចាត់ការ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើរ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016​ 877 684