ព័ត៍មានទាន់​ហេតុការណ៏
Search

សម្ដេច​ប្រធានរដ្ឋសភា​ទទួល​ជួប​សវន​ការ​ជាមួយ​ប្រធានរដ្ឋសភា ​ប្រទេស​សិង្ហ​បុរី

ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជានៅ​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ បាន​រៀបចំ​ពិធី​ទទួល​បដិសណ្ឋារកិច្ច និង​ជួប​សវន​ការ​ជាមួយ​លោកជំទាវ Halimah Yacob ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នៅ​វិមាន​រដ្ឋសភា ក្នុង​ឱកាស​ដែល​លោកជំទាវ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​សិង្ហ​បុរី​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​រយៈពេល​៣​ថ្ងៃ​ នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៦៨ ខែឧសភា ឆ្នាំ​២០១៥ តប​តាម​ការ​អញ្ជើញ​របស់​សម្តេច​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

តាម​កម្មវិធី​ដំណើរ​ទស្សនកិច្ច​នេះ បន្ទាប់ពី​ជួប​សវន​ការ​ជាមួយ​សម្តេច ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា នៅ​វិមាន​រដ្ឋសភា នៅ​វេលា​ម៉ោង ៩:០០ គណៈប្រតិភូ​ចូល​ជួប​សវន​ការ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​សន្តិភាព នៅ​វេលា ម៉ោង ១០:១៥​នាទី ចូល​ជួប​សវន​ការ ជាមួយ​ឯកឧត្តម សាយ ឈុំ ប្រធាន​ស្តីទី​ព្រឹទ្ធសភា នៅ​វិមាន​ព្រឹទ្ធសភា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ដែរ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​សិង្ហបុរី​ក៏​មាន​គំរោង​អញ្ជើញ​ទស្សនកិច្ច​នៅ​ព្រះបរមរាជវាំង និង​នៅ​សារមន្ទីរ​ជាតិ​នៅ​រាជ​ធានី​ភ្នំពេញ​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684