ព័ត៍មានទាន់​ហេតុការណ៏
Search
ចំណូល​គ្រួសារ​

ចំណូល​គ្រួសារ​ទាប ​ប៉ះពាល់​ដល់​ការ​រីក​លូតលាស់​ខួរ​ក្បាល

 

ការសិក្សា​ស្រាវ​ជ្រាវ​ថ្មី​​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចំណូល​គ្រួសារ​ទាប ​អាច​ប៉ះពាល់​ដល់​ការរីក​​លូត​លាស់​របស់​ខួរ​ក្បាល​ក្មេង។

ការសិក្សា​ស្រាវ​ជ្រាវ​ដែល​ដឹកនាំ​ដោយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ឯ​មន្ទីរពេទ្យ​កុមារ The Children’s Hospital Los Angeles (CHLA) និង​សាកល​វិទ្យា​ល័យ​ Columbia University Medical Centre (CUMC) ត្រូវ​បាន​ចុះផ្សាយ​តាម​អ​នឡាញ​នៅក្នុង​ព្រឹត្ដិបត្រ​ The Journal Nature Neuroscience

ការ​រកឃើញ​បានបង្ហាញថា ចំណូល​ជា​ប្រាក់​កាស​មានជាប់ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ខួរ​ក្បាល​របស់មនុស្ស។ ដោយឡែក​ ក្រុម​ក្មេង​ដែល​ស្ថិតនៅក្នុង​គ្រួសារ​ប្រភេទនេះ​ ផ្នែកមួយ​ចំនួន​នៃ​ខួរក្បាល​របស់គេ​ខ្វះភាព​ចម្រើន​លូត​លាស់​ រួម​ជាមួយ​ភាព​បំណិន​ប្រសប់​ទៀត​ផង។ ផ្ទុយ​មកវិញ​ជាមួយ​នឹង​ចំណុច​យ៉ាង​ខ្ពស់​របស់​ក្រុម​គ្រួសារ​នោះ គឺ​ជា​អំណោយ​ផលយ៉ាង​វិសេស​វិសាល​ចំពោះ​ភាព​ឆ្លាត​វៃ​រួម​ជាមួយ​នឹង​បំណិន​ប្រសប់​របស់​ក្មេង​អាស្រ័យ​ដោយសារ​តែ​ការ​រីក​ចម្រើន​លូតលាស់​នៃខួរក្បាល។

ចំពោះ​មុខ​ ចំណូល​ជាសេដ្ឋកិច្ច​របស់​ក្រុម​គ្រួសារ​ ពិត​ជា​មាន​ជាប់ពាក់ព័ន្ធ​​ដល់​កត្ដា​ជា​ច្រើន​ក្នុង​នោះមានដូចជា​ការ​ចិញ្ចឹម​បីបាច់​ថែ​រក្សា​ ការ​ផ្ដល់​អាហារ​បំប៉ន ការ​ថែទាំ​សុខភាព ការ​​រៀនសូត្រ​នៅ​សាលា​រៀន ទទួល​បាន​បរិយា​កាស​ប្រកបដោយ​គុណភាព​ ហើយ​រាល់​អ្វីៗ​ទាំង​អស់ ​ក៏​ស្រប​ទៅ​តាម​បរិស្ថាន​ដែល​នាំ​ឲ្យ​ខួរ​ក្បាល​របស់​ក្មេង​មានភាព​ភ្លឺ​ស្វាង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684