ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​សេង ធារិន​នាយសេនាធិការ​កងពល​៥១​ បាន​ដឹកនាំ​កម្លាំង​១៥០០​នាក់​ចុះទៅ​ជួយ​ជួសជុល​ផ្ទះ​ពលរដ្ឋ​​នៅ​ស្រុក​ថ្មពួក

បន្ទាយមានជ័យ ៖ ស្រុក​ថ្មពួក​ត្រូវ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ភ្លៀង​កក់ខែ ​ជា​បន្តបន្ទាប់​ផ្ទះ​ប្រ​ជាពលរដ្ឋ​ដែល​រងគ្រោះ​រហូតដល់​ជិត​២០០​ខ្នង​ កាលពី​វេលា​ម៉ោង​៣​ល្ងាច​ថ្ងៃទី​០៦ ​ឧសភា​ ២០១៥​។ លោក​សេង ធារិ​ន​នាយសេនាធិការ​កងពល​លេខ​៥១​ បាន​ដឹកនាំ​កំលាំង​ចំនួន១៥០​នាក់​ចុះទៅ​ជួយ​រើ​ផ្ទះ​ និង​ធ្វើការ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ ដោយ​ខ្យល់​កន្ត្រាក់​ឲ្យ​រស់នៅ​បណ្តោះអាសន្ន​នៅ​យប់​នោះ​ផងដែរ​។

លោក​សេង ធារិន​បាន​និយាយ​ថា ជាបឋម​ខ្យល់​កន្ត្រាក់​បាន​បក់​មក​លើ​ឃុំ​ចំនួន​២​ គឺ​ឃុំ​គោក​រមៀត​ និង​ឃុំ​ភូមិ​ថ្មី​ និង​មាន​ចំនួន​៩​ភូមិ​មាន​ភូមិ​កាប់​ចោរ របើក​ស័ង្កសី​អស់​ផ្ទះ​២​ខ្នង​២​ភូមិ​គោក​រមៀត​ផ្ទះ​១១២​ខ្នង​៣​ភូមិ​ថ្នល់បំបែក​៣០​ខ្នង ៤​ភូមិ​បន្ទាយ​មានរិទ្ធ​១០​ខ្នង​៥​ភូមិ​ត្រពាំង​សំរោង​២៦​ខ្នង ៦​ភូមិ​វ​ល្ល័​ប្រេង​២០​ខ្នង​៧​ភូមិ​បឹង​សុក្រ​៨​ខ្នង​៨​ភូមិ​ប្រាំ​មិនា ១២​ខ្នង​ធ្ងន់​៣​ខ្នង​៩​ភូមិ​ថ្ម​ឆ័ត្រ​៦​ខ្នង​និង​សាលា​រៀន​អស់​៦​ខ្នង​។ លោក​សេង ធារិន​បាន​បញ្ជាក់​ទៀត​ថា កន្លង​មក​ស្រុក​ថ្មពួក​បាន​ជួបប្រទះ​និង​ខ្យល់​កន្ត្រាក់​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ទទួលរង​ការ​ខូចខាត​អស់​ចំនួន​៤១៦​ខ្នង​ស្រប​ពេលនោះ​ត្រូវ​បាន​លោក​បញ្ជូន​កម្លាំង​របស់​លោក​មាន​ចំនួន​៣១២​នាក់​ ចុះទៅ​ជួយ​ជួសជុល​ក្នុង​ស្រុក​ថ្ម​ពួក​នេះ​កន្លងមក​ផងដែរ​លោក​សេង ធារិន​បាន​បន្ត​ទៀត​ថា សំណាងល្អ​ណាស់​គ្រោះថ្នាក់​ធម្មជាតិ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ពុំ​មាន​គ្រោះថ្នាក់​ស្លាប់ ​មនុស្ស​និង​របួស​ជាច្រើន​នាក់​នោះ​ឡើយ​ ព្រោះ​ពលរដ្ឋ​ដឹង​សភាពការណ៍​មុន​នាំ​គ្នា​រត់​ទៅ​ទីទួល​មាន​សុ​វត្តិភាព​។

លោក​សេង ធា​រិ​ន​បាន​បន្តទៀតថា​ នៅ​យប់​ថ្ងៃ​៦​នោះ​លោក​ក៏បាន​ដឹកនាំ​កំលាំង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​កងពល​ចំនួន​១៥​នាក់​ចុះទៅ​ជួយ​ព្យាបាល​ជម្ងឺ​ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​គ្រោះ​ធម្មជាតិ​នោះ​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684