ព័ត៍មានទាន់​ហេតុការណ៏
Search

សហគ្រាស​ផលិត​ការ៉េម​ក្នុងស្រុក ​កែច្នៃ​ពី​ផ្លែឈើ​ធម្មជាតិ​

ភ្នំពេញ ៖ មាន​មតិ​មហាជន​លើកឡើង​ពី​ផលិតផល​ការ៉េម​ ក្នុងស្រុក​ថា​ មិន​មានគុណ​ភាពល្អ​ដូចជា ការ៉េម​នាំចូល​មកពី​បរទេស​នោះ​ឡើយ។ នេះ​ជា​ការ​លើកឡើង​ទាក់ទង​ទៅ​នឹង​រូបភាព និង​គុណភាព​ដែល​សេវាកម្ម​ផលិត​ឡើង​តម្រូវ​សម្រាប់​ទីផ្សារ​ក្នុងស្រុក។

លោក ហុក សេង ម្ចាស់​សហគ្រាស​ផលិត​ការ៉េម Ice-Cream រឺ​ហៅថា​ការ៉េម​ពី​ផ្លែឈើ​ធម្មជាតិ​បានឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​ថា សហគ្រាស​ផលិត​ការ៉េម​នេះ​មាន​រយៈ​៥​ឆ្នាំ​មក​ហើយ មាន​ទីតាំងនៅ​ទួលគោក ដោយ​ការកែច្នៃ​ការ៉េម​ពី​រស់​ជាតិ​ដូង ខ្នុរ មៀន ទៀប​រាំង សូកូឡា ក្រូច ស្តូ​ប៊ូ​រី ជា​ប្រភេទ​ការ៉េម​ដុំ​គីឡូ និង​ដាក់​កែវ។ បើ​ទោះជា​មិនទាន់​កែច្នៃ​ការ៉េម​ជា​បំពង់​ក៏ដោយ ក៏​កា​កែ ច្នៃ​របស់​សហ​គ្រាស​នេះ​សំដៅ​ទៅដល់​រស់​ជាតិ​ផ្លែឈើ​ពី​ធម្មជាតិ​ជាង​ដូច្នេះហើយ​មតិ​ខាងលើ​លើកឡើង​គឺ​មិន​ប្រាកដថា ការ៉េម​នាំចូល​ពី​បរទេស​ឆ្ងាញ់​នោះ​ដែរ អាស្រ័យ​ទៅ​នឹង​អ្នកទទួល​ទាន​អោយ​តំលៃ​ដោយ​សារ​ការ៉េម​ផលិត​ចេញពី​ផ្លែឈើ​សុទ្ធសាធ ​បាន​ធ្វើឲ្យ​អតិថិជន​គាំទ្រ​ច្រើន​ដោយ​ក្នុង​មួយថ្ងៃៗ​អាច​លក់​បាន​៣០​គីឡូ នៅ​តាម​ទីផ្សារ​នានា​ដោយ​ប្រភេទ​ការ៉េម​ដាក់​កែវ​ថ្លៃ ៤០០០​រៀល និង ដាក់​នំ​ថ្លៃ​២៥០០​រៀល។

លោក ហុក សេង បន្ត​ថា ដោយសារតែ​មានការ​នាំចូល​ការ៉េម​ពី​បរទេស​ច្រើន​បានធ្វើឲ្យ ការ​លក់​ចែកចាយ​ទីផ្សារ​ក្នុង​រាជធានី​មានការ​ធ្លាក់​ចុះ​ ហើយក៏​ពុំ​មានន័យថា​ការ៉េម​ផលិត​ក្នុងស្រុក គ្មាន​រស់​ជាតិ​នោះ​ដែរ ​ពោលគឺ​ជា​ការ​ប្រកួតប្រជែង​ទីផ្សារ និង​មានការ​នាំចូល​ការ៉េម​ពី​ក្រុមហ៊ុន​ជាច្រើន​កន្លែង​ទៀតផង។ ពី​មុនមក​មាន​អ្នក​ផលិត​ការ៉េម​តិចតួច​ទើប​ធ្វើអោយ​អ្នកទទួល​ទាន​មាន​ច្រើន​ហើយ​សេវាករ​ផលិត​ក៏​ខុសៗ​ពី​គ្នា​ដែរ​តែ​ភាគច្រើន​នៅតែ​និយម​គាំទ្រ​ការ៉េម​ មាន​រស់ជាតិ​ផ្លែឈើ​ដដែល។



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684