ព័ត៍មានទាន់​ហេតុការណ៏
Search
M07-05-15-d

ស្ត្រី​ចំណាស់​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ឡៅតឿ ដោយ​មិនដឹង​មូលហេតុ​ច្បាស់លាស់

ភ្នំពេញ​ ៖​ ​ស្ត្រី​ចំណាស់​ម្នាក់​មាន​មុខ​របរ​ជា​សន្តិសុខ​ឯកជន​បាន​ដាច់ចិត្ត​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ឡៅតឿ​ជាន់​ទី​៣​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន​ ដោយ​គ្មាន​អ្នកណា​ដឹង​ពី​មូលហេតុ​ច្បាស់​ឡើយ នៅ​ពេល​សាច់ញាតិ​មកដល់​ ក៏​ពុំ​មាន​ការ​ប្ដឹង​ផ្ដល់​អ្វី​ដែរ​ ហើយ​បាន​ទទួល​យក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ ​ខែ​ឧសភា ​ឆ្នាំ​២០១៥ ​នៅ​ចំណុច​បន្ទប់​ជួល​លេខ​១២ ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ​ស៊ីន សា​វី​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​មុខរបរ​សន្តិសុខ​ឯកជន​CJS​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ​ មាន​ស្រុកកំណើត​នៅ​ខេត្ត​ព្រៃវែង។

បើ​តាម​សាក្សី​ឈ្មោះ​ប៊ូ សុខ​គា​ ភេទ​ស្រី​រស់នៅ​ក្នុង​បន្ទប់​ជួល​ជាមួយគ្នា​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផឹក​ស្រា​ ហើយ​បាន​និយាយ​រអ៊ូរទាំ​ថា​លោកសង្ឃ​តេ​មក​ញឹកញាប់​ពេក​ធុញ​ណាស់​ ហើយ​បាន​ដើរ​ឡើង​ទៅ​ឡៅតឿ​ជាន់​ទី​៣​រួច​និយាយ​ប្រាប់​សាក្សី​នោះ​ថា ​ជួយ​មើល​កូន​ខ្ញុំ​ផង។ ពេលនោះ​លោកស្រី​ជា​សាក្សី​រស់នៅ​ជាមួយគ្នា​បាន​តប​ទៅវិញ​តាមរបៀប​និយាយ​លេង​ថា​ ម៉េច​ទៅតាម​លោកសង្ឃ​នោះ​ ​​ ខណៈ​នោះ​ដែរ​ជនរងគ្រោះ​ក៏បាន​តប​ទៅ​សាក្សី​វិញ​ថា​អើ​អញ​ទៅហើយ។

រំពេច​នោះ​គាត់​បាន​ឮ​សំឡេង​ក្ដុងក្ដាំង​នៅ​ពេល​គាត់​ចូល​ទៅ​មើល​ឃើញ​ជនរងគ្រោះ​ចង.ក​យួរ​ស្ដាក​បាត់​ទៅ​ហើយ​ ហើយ​​​គាត់​ក៏​បាន​ស្រាយ​ដាក់​ចុះ​ តែ​សព​បាន​ស្លាប់​បាត់​ទៅ​ហើយ ​ទើប​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ជិតខាង។

ប្រភព​បន្ត​ថា​ ការ​និយាយ​ឆ្លើយតប​គ្នា​ទៅវិញទៅមក​នេះ​គឺ​នៅ​ក្នុង​បន្ទប់​ផ្សេងគ្នា​មើល​គ្នា​មិនឃើញ​ទេ​ហើយ​ក៏​មិន​នឹកស្មានថា​ជនរងគ្រោះ​ចង.ក​បែប​នេះដែរ​ ព្រោះ​កន្លងមក​មិន​ដែល​មាន​សកម្មភាព​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​ទេ។

តែ​នាពេល​កន្លងមក​ជនរងគ្រោះ​ធ្លាប់​តេ​ទូរស័ព្ទ​និយាយ​លេង​ញឹកញាប់​ជាមួយ​លោកសង្ឃ​មួយ​អង្គ ​តែ​មិន​ដឹងថា​សង្ឃ​នោះ​នៅ​ទីណា​ទេ​ ហើយក៏មិនដឹងថា​គាត់​និយាយ​គ្នា​ជាមួយ​ព្រះសង្ឃ​អង្គ​នោះ​ពី​រឿង​អ្វី​ដែរ ស្រាប់តែ​ពេលនេះ​ឮ​និយាយ​ថា​ធុញ​នឹង​ព្រះសង្ឃ​និយាយ​ច្រើនពេក​ក៏ដើរ​ឡើង​ទៅលើ​ឡៅតឿ​ធ្វើ​សកម្មភាព​ចង.ក​បែបនេះ​តែម្ដង។ ក្រោយមក​បន្តិច​មាន​បុរស​ម្នាក់​ដែល​ត្រូវជា​ញាតិសាច់​មកដល់​ពិនិត្យ​សព​រួច​ពុំមាន​ការប្ដឹង​ផ្ដល់​អ្វី​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684