ព័ត៍មានទាន់​ហេតុការណ៏
Search
Nita-7-A-36-Full

ដាក់​ថ្នាំញៀន​ក្នុង​ដប​ទឹក​សុទ្ឋ ស្មាន​តែ​អាច​បន្លំ​ភ្នែក​សមត្ថកិច្ច​បាន ទីបំផុត​នៅតែ​ជាប់អន្ទាក់​ប៉ូលិស​

ភ្នំពេញ ៖ យុវជន​ដែល​ងប់ងុល​ឈ្លក់​វង្វេង​ សេព​គ្រឿងញៀន​ម្នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​របស់​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ​ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ខណៈពេល​ជន​រូប​នេះ​កំពុង​កាន់​ដប​ទឹក​សុទ្ឋ​ដែល​មាន​លាយ​សារធាតុ​ញៀន នៅ​ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា កាលពី​ម៉ោង​២​កន្លះ នា​រសៀល​ថ្ងៃទី​០៦​ ខែឧសភា ឆ្នាំ​២០១៥​។

ជនជាប់ចោទ មានឈ្មោះ ហ៊ុយ សំបង ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ជា​ជនជាប់ចោទ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​។ ប៉ូលិស​បាន​​ចាប់​ឃុំខ្លួន​គាត់​ខណៈពេល​ដែល​កម្លាំង​ចំរុះ​របស់​សាលាខណ្ឌ​សែន​សុខ​ បាន​ចុះ​ធ្វើ​រដ្ឋបាល ឆែកឆេរ​តាម​បន្ទប់​ផ្ទះ​ជួល​នានា នៅ​តំបន់​នោះ​ ដើម្បី​ឲ្យ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​។

ប៉ូលិស​បាន​ចោទប្រកាន់​គាត់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ក្រោយពេល​រក​ភស្តុតាង​ឃើញ​មាន​សារធាតុ​ញៀន​លាយ​នៅក្នុង​ទឹក ដាក់​ក្នុង​ដប​ទឹក​សុទ្ធ ​ធ្វើ​អំពី​ជ័រ​ផ្លាសស្ទីក​។ ជនជាប់ចោទ​បាន​សារភាព​ថា គ្រឿងញៀន​​ដែល​លាយ​ក្នុង​ដប​ទឹក​សុទ្ឋ​នេះ​ គឺ​គេ​ទិញ​​យក​មក​សំរាប់​ទុក​ប្រើ​ប្រាស់​ ហើយ​ថា​វា​ងាយស្រួល​បន្លំ​ភ្នែក​សមត្ថកិច្ច​ផង តែ​នៅ​​មិនអាច​លាក់បាំង​បាននោះទេ​​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684