ព័ត៍មានទាន់​ហេតុការណ៏
Search
7-5-2015-sp-2

ជប៉ុន​ផ្ដល់​លុយ​៣.២៨៤ លាន​យ៉េន​ដល់​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ពីរ

ភ្នំពេញ ​៖ ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​ព្រឹក​ នៅ​ទីស្តីការ​ក្រសួងការបរទេស លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​ ​យយូ​ជី គូ​ម៉ា​ម៉ា​រូ ឯកអគ្គរដ្ឋទូត​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ​ពិភាក្សា​ស្តីពី​ការផ្តល់​ជំនួយ​ឥតសំណង ដែលមាន​ទឹក​​​ប្រាក់​សរុប​ចំនួន ៣.២៨៤ លាន​យ៉េន របស់​រដ្ឋាភិបាល​ជប៉ុន ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន​២។

គម្រោង​ចំនួន​២ នោះ​រួមមាន​ ១.​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្ត​កំពត មា​ន​ទឹកប្រាក់ ២.៩៨៥ លាន​យ៉េន​។ ២.​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធានមនុស្ស មាន​ទឹកប្រាក់​ចំនួន ២៩៩ លាន​យ៉េន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684