ព័ត៍មានទាន់​ហេតុការណ៏
Search
M07-05-15-g

ចាប់​​​បក្ខពួក​ចោរ​ប្លន់​ម៉ូតូ​បាន​៣​នាក់​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ

ភ្នំពេញ​ ៖ ​ជន​សង្ស័យ​ជា​ចោរ​ប្លន់​ម៉ូតូ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ ស្រាវជ្រាវ​ចាប់​បាន​ជា​បន្តបន្ទាប់ ដោយ​ដកហូត​វត្ថុ​តាង​មួយ​ចំនួន និង​កំពុង​បន្ត​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្ខពួក​ម្នាក់ទៀត​ដែល​រត់​គេច​ខ្លួន។

ជន​សង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​មាន​ទី​១. ឈ្មោះ​ម៉ែន ប៊ុន​ធាន ហៅ​អាដុំ​ដី ​ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កណ្ដាល សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែក​ព្នៅ។ ទី​២. ឈ្មោះ សយ ស៊ុ​ក ​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ មុខរបរ​បិទ​តែម​ម៉ូតូ។ ទី​៣.​ឈ្មោះ សយ សុង ​ភេទ​ប្រុស ​មុខរបរ​បញ្ចូល​បទ​ភ្លេង​។ ទាំងពីរ​នាក់​នេះ​ជា​បងប្អូន​គ្នា​បង្កើត​រស់នៅ​ភូមិ​បឹង សង្កាត់​ពញាពន់ ខណ្ឌ​ព្រែក​ព្នៅ។ ចំណែក​បក្ខពួក​ម្នាក់ទៀត​ដែល​រត់​គេច​ខ្លួន​នោះ ​មានឈ្មោះ វង្ស រដ្ឋា​ រស់នៅ​សង្កាត់​ព្រែកតាសេក ខណ្ឌ​ជ្រោយចង្វារ។ រីឯ​ជនរងគ្រោះ​ក្នុង​ករណី​ប្លន់​នេះ​មានឈ្មោះ​ម៉េង រដ្ឋា អាយុ​១៦​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ការ​ចាប់ខ្លួន​នោះ​សមត្ថកិច្ច​បាន​ដកហូត​ទូរស័ព្ទ​ម៉ាក​ i-phone ​១​គ្រឿង ​និង​ខ្សែ​.​ក​ប្លាទីន​៤​ជី​ចំនួន​១ខ្សែ។ ចំណែក​ម៉ូតូ​ដែល​ប្លន់​បាន​​ ម៉ាក​ហុងដា ស៊េរី​០៥ ពាក់​ស្លាក​លេខ​1CV-2772​ នោះ ​មិនទាន់​ស្រាវជ្រាវ​រក​ឃើញ​នៅឡើយ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ប្លន់​នោះ​ កើតឡើង​តាំងពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែកតារ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ តែ​នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៥ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​បាន​ក្រុម​ចោរប្លន់​ទាំង​នោះ​ចំនួន​៣​នាក់ និង​បាន​រត់​គេច​ខ្លួន​ម្នាក់។ ជនសង្ស័យ​ដែល​រត់​គេច​ខ្លួន​នោះ​សមត្ថកិច្ច​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ដើម្បី​យក​មក​ផ្ដន្ទាទោស និង​ស្វែងរក​ម៉ូតូ​ដើម្បី​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684