អ្នក​ប្រើប្រាស់​នៅ​ហ្វីលីពីន​ថា​កុំ​ទិញ​ក្រែម​លាប​ស្បែក

4

សារព័ត៌មាន​តំបន់​ឲ្យ​ដឹង​ថា​ រដ្ឋបាល​អាហារ និង​ឱសថ​(FDA) នៃ​ប្រទេស​ហ្វីលីពីន បាន​ណែនាំ​សាធារណជន កុំឲ្យ​ទិញ​ថ្នាំ​មិន​បាន​ចុះបញ្ជី​ពីរ​ប្រភេទ ដែល​បាន​នាំចូល​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង​ចិន។ FDA បាន​កំណត់​អត្តសញ្ញាណ​ផលិតផល​មិន​មាន​ឯកសារ​ពីរ​គឺ​ ក្រមួន​ Balsem Gosok Cap Balsem Merah Betet ១៧,៥ ក្រាម​ពី​ប្រទេស​ឥណ្ឌូនេស៊ី និង Fluocinonide+Neomycin Sulfate ពី​ប្រទេស​ចិន។

ផលិតផល​ទាំងពីរ​បាន​ដាក់​លក់​ជា​ប្រភេទ​ក្រមួន​ សម្រាប់​កែខៃ​បញ្ហា​ស្បែក​ជាច្រើន​យ៉ាង។

Advertisement

FDA និយាយ​ថា ផលិតផល​ឱសថ​ទាំងនេះ អាច​បង្ក​ជា​គ្រោះថ្នាក់​ធំ ឬ​របួស​ស្នាម ដល់​សាធារណជន​ហើយ​ការប្រើប្រាស់ និង​ការ​នាំចូល លក់ ឬ​ផ្តល់ឲ្យ​សម្រាប់​លក់ នូវ​ផលិតផល​ទាំងនេះ គឺជា​ការបំពាន​នូវ​ច្បាប់​សាធារណៈ ដែល​រដ្ឋាភិបាល​ហ្វីលីពីន បាន​តម្រូវឲ្យ​ចាត់​វិធានការ​​វាយតម្លៃ សាកល្បង និង​ចុះបញ្ជី ដើម្បី​ធានា​ពី​គុណភាព សុវត្ថិភាព និង​ប្រសិទ្ធភាព នៃ​ផលិតផល​សុខភាព ដែល​មាន​លក់​ក្នុង​ទីផ្សារ​ក្នុងស្រុក។ ដើម្បី​ជៀសវាង​ជំងឺ ឬ​របួស​ធ្ងន់ធ្ងរ​ អ្នក​ប្រើប្រាស់​ត្រូវ​បាន​ណែនាំ​ឲ្យ​ទិញ​ថ្នាំ​តែ​ពី​ស្ថាប័ន​មាន​អាជ្ញាប័ណ្ណ​ FDA និង​ត្រូវ​រក​មើល​នូវ​ការចុះបញ្ជី​លេខ​របស់ FDA នោះ​លើ​ស្លាក​ផលិតផល៕