ព័ត៍មានទាន់​ហេតុការណ៏
Search

តា​ចាស់​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ធុន​ធំ​ស្លាប់​ភ្លាម​នៅ​កន្លែង​កើតហេតុ

បន្ទាយមានជ័យ​ ៖ ​តា​ចាស់​ម្នាក់​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ស្រប​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ផង​នោះ​ បាន​បុក​ជាមួយ​រថយន្ត​ធុន​ធំ​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​កូន​ដំរី ក្នុង​សង្កាត់​និម្មិត​ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រថយន្ត​បង្ក​បាន​បន្ត​ដំណើរ​ទៅមុខ​ បាន​ប៉ុន្មាន​គីឡូម៉ែត្រ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​យក​ទៅ​រក្សា​រង់ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684