ព័ត៍មានទាន់​ហេតុការណ៏
Search
image

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១ខ្នងនៅ​ចំណុច​ភ្នំ​រលាំងត្រាច

ពោធិ៍សាត់ ៖ ខ្យល់​កន្ត្រាក់​ លាយ​ឡំ​នឹង​ភ្លៀង​ ផ្គរ រន្ទះ​ផង​នោះ បាន​បំ​ផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋចំនួន ១១ខ្នង នៅ​ចំណុច​ភ្នំ​រលាំង​ត្រាច ក្នុង​ភូមិ​ខ្លា​ក្រពើ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

សេចក្ដី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​១០​នាទី រសៀល​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០១៥ បណ្ដាល​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង​ទៀត​ផង។

ប្រភពឲ្យដឹងថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះ មិនបណ្ដាលឲ្យរងរបួសមនុស្សឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684