ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប Chelsea​ប្រកាស​ទិញ​កីឡាករ​៤-៥​នាក់​ដែល​លេង​នៅ​ក្របខណ្ឌ La Liga

ក្លិប​តោ​ខៀវ Chelsea​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណ​ថា ពួកគេ​ចាប់អារម្មណ៍​លើ​ការ​តាម​ប្រមាញ់​កីឡាករ Pedro របស់​ក្លិប Barcelona ក៏ដូចជា​កីឡាករ Antoine Griezmann របស់​ក្លិប Atletico Madrid ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការទិញ​កីឡាករ​៤​រូប​របស់​ពួកគេ​ដែល​លេង​នៅ​ក្របខណ្ឌ La Liga​។​

អ្នកចាត់ការ​របស់​ក្លិប Chelsea​លោក Jose Mourinho​ចាប់អារម្មណ៍​ផង​ដែរ​លើ​អ្នកចាំទី​វ័យ​២៨​ឆ្នាំ Vicente Guaita របស់​ក្លិប Getafe ដើម្បី​ឲ្យ​លេង​ជំនួស​កីឡាករ Thibaut Courtois

ដោយឡែក កីឡាករ Raphael Varane នៅតែ​ស្ថិត​នៅ​លើ​គោលដៅ​ខ្សែការពារ​កំពូល​របស់​ពួកគេ ប្រសិនបើ​គាត់​អាច​ចេញពី​ក្លិប Real Madrid​នៅក្នុង​រដូវ​កាល​ក្តៅ​នេះ។

ខណៈនោះ​ដែរ មាន​ព័ត៌មាន​លេច​លឺ​ថា ខ្សែការពារ​ឆ្វេង Fabio Coentrao របស់​ក្លិប Real Madrid​បាន​ស្ថិត​នៅ​លើ​រ៉ា​ដា​ចង់បាន​របស់​ក្លិប Chelsea​វិញ​ហើយ ស្រប​ពេល​ដែល​កីឡាករ Filipe Luis គ្រោង​នឹង​ចាក ចេញពី​ទឹកដី Stamford Bridge​ដើម្បី​វិលត្រឡប់​ទី​កាន់​ក្លិប Atletico Madrid

សូម​បញ្ជាក់​ថា កីឡាករ​ក្រុម Chelsea មិន​ត្រូវបាន​រាយការណ៍​ឲ្យ​វិលត្រឡប់​មកកាន់​ក្រុម​វិញ​ឡើយ រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ ជា​ពេល​ពួកគេ​ចាប់ផ្តើម​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម Liverpool​នា​ថ្ងៃអាទិត្យ​ខាងមុខនេះ។

លោក Mourinho បានដឹង​ច្បាស់​ថា រដូវ​កាល​របស់លោក​សម្រាប់​ឆ្នាំនេះ លែងមាន​កង្វល់​ទៀតហើយ បន្ទាប់ពី​បាន​លើក​ពានរង្វាន់​បាល់ទាត់​ក្នុងស្រុក Barclays Premier League​ជា​លើកដំបូង​របស់ខ្លួន ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ ជាមួយនឹង​ជ័យជំនះ​លើ​ក្រុម Crystal Palace០​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់នេះ ត្រូវ​ត្រៀម​ជើង​ឲ្យ​ហើយ​សម្រាប់ ការដណ្តើម​ភាព​ល្បី​រន្ទឺ​សម្រាប់​រដូវ​កាល​ក្រោយៗ​ទៀត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684