ព័ត៍មានទាន់​ហេតុការណ៏
Search

Tiger Woods​សារ​ភាព​ថា អត់​បាន​គេង​៣​យប់​ក្រោយ​ចែកផ្លូវ​ជាមួយ​មិត្តស្រី Lindsey Vonn

មិនថាតែ​លោក Tiger Woods​ម្នាក់​ទេ ដែល​ឈឺចាប់​ក្រោយ​ជួប​រឿង​ព្រាត់ប្រាស​គ្នា ពោល​គឺ​មនុស្ស​គ្រប់រូប​ដែល​មាន​រូប​មានទុក្ខ ត្រូវតែ​ឈឺចាប់​ដូចគ្នា។ តារា​វាយ​ហ្គា​ល់​សញ្ជាតិ​អាមេរិក​ម្នាក់​នេះ បាន​សារភាព​ថា លោក​មិនបាន​គេង​៣​យប់ ក្រោយ​សម្រេចចិត្ត​ដើរ​ដល់​ផ្លូវបំបែក​ជាមួយ​នាង Lindsey Vonn​ដែល​ជា​តារា​ជិះ​ស្គី​លើទឹក​កក​ដ៏​ល្បី​ម្នាក់​ផងដែរ​របស់​អាមេរិក។

សូមបញ្ជាក់ថា រឿងរ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ បាន​កើតមានឡើង​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ លោក Woods​បាន​ប្រកាស​ឲ្យ​ដឹងថា លោក និង​នាង Lindsey Vonn​បានសម្រេច​ចិត្ត​រៀងៗ​ខ្លួន ដើម្បី​បញ្ចប់​ទំនាក់ទំនង​រប​ស់​ពួកគេ ក្រោយ​រួមរស់​ជាមួយគ្នា​បាន​រយៈពេល​៣​ឆ្នាំ​រួចមក​នោះ។

លោក​បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា លោក​មាន​អារម្មណ៍​ធុញថប់​ខ្លាំង​ណាស់ ក្រោយពេល​ហ្វឹកហាត់​ជាមួយ​កីឡាករ​សញ្ជាតិ​អូស្ត្រាលី Jason Day ហើយ​នេះ ក៏​ដោយសារតែ​លោក​អត់​បាន​ដេក​ដែរ ចាប់តាំងពី​ថ្ងៃអាទិត្យ។

លោក Woods​បាន​បន្ត​ទៀត​ថា លោក​មិន​កុហក​អ្នក​រាល់គ្នា​នោះ​ទេ រយៈពេល​៣​ថ្ងៃនេះ ព្រហ្ម​លិខិត​ពិតជា​ឃោរឃៅ និង​ដាច់​មេត្តា​ខ្លាំង​ណាស់​ចំពោះ​រូបលោក។

ពាក់ព័ន្ធ​នឹង​ហេតុផល​ដែល​នាំ​ឲ្យ​គូស្នេហ៍​តារា​ទាំងពីរ​នាក់ ដល់​ផ្លូវបំបែក​បែបនេះ មិន​ត្រូវ​បាន​ភាគី​ណាមួយ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នោះ​ទេ ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ បាន​ទម្លាយ​ឲ្យ​ដឹង​ថា កត្តា​ចម្បង​ដែល​នាំ​អ្នក​ទាំងពីរ​បែក​បែក​គ្នា គឺ​ដោយសារ​តែ​មាន Vonn​ដែល​ធ្លាប់​មានជីវិត​អាពាហ៍ពិពាហ៍​ព្រាត់ប្រាស​ម្តង​រួចមកហើយ​នោះ មិន​ចង់​រៀបការ​ម្តងទៀត ខណៈដែល​លោក Woods​ចង់​ឲ្យ​វា​កើតឡើង។

សូម​បញ្ជាក់ថា ការចែក​ផ្លូវ​គ្នា​ដើរ​នេះដែរ បានធ្វើ​ប្រិយមិត្ត​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ម្យ៉ាង​ដោយសារតែ​គេ​ឃើញ​ជារឿយៗ​អតីត​អនាគត​ម្តាយចុង​របស់​កូនលោក Woods​ម្នាក់ តែងតែមាន​ព្រំ​វិហារធម៌​ចំពោះ​កូនៗ​របស់លោក មិនដែល​ធ្វើ​ឲ្យ​ទើសចិត្ត​ម្តងណា​ឡើយ។

ចំណែក​លោក Woods​វិញ ទម្រង់​លេង​វាយ​កូន​ហ្គោល​របស់​គាត់ បាន​ធ្លាក់​ដល់​បាត​កន្ទេល​ពោល​គឺ​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ណាមួយ​ឡើង រយៈពេល​ចុងក្រោយ​នេះ បើ​ទោះ​ជា​លោក​ធ្លាប់​ជា​ជើងឯក​វាយ​កូន​ហ្គោល​១៧​សម័យកាល​យ៉ាងណា​ក្តី ហើយ​បច្ចុប្បន្ន​នេះ លោក​ថែមទាំង​បាន​ធ្លាក់​ទៅ​លេខ​១២៥​ទៀត​ផង នៅលើ​តារាង​ចំណាត់ថ្នាក់​ពិភពលោក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684