ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Lionel Messi ធ្វើ​បាន​ឲ្យ​អស្ចារ្យ​ជួយ​ឲ្យ​ក្រុម Barcelona​បំបាក់​ក្រុម Bayern Munich​មិន​ឲ្យ​ងើបមុខ​រួច​៣-០

២​គ្រាប់​របស់​កីឡាករ Lionel Messi និង​១​គ្រាប់​ទៀត​ពី​កីឡាករ Neymar បាន​ធ្វើ​ជួយ​ឲ្យ​ក្រុម Barcelona​យកឈ្នះ​ក្រុម Bayern Munich០​មិន​ឲ្យ​ងើបមុខ​រួច​នៅ​ការប្រកួត​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ Champions League រដូវ​កាល​នេះ។

ការ​ជួប​គ្នា​នៅក្នុង​ទឹកដី Nou Camp​គឺជា​លើកដំបូង​ផង​ដែរ ចាប់តាំងពី​ការ​ចេញ​ពី​ក្លិប Barcelona​កាលពី​ឆ្នាំ​២០១២ ដែល​លោក Pep Guardiola បាន​ជួប​ជាមួយ​ក្រុម​របស់​លោក​ធ្លាប់​ដឹកនាំ​អស់​រយៈពេល​៤​ឆ្នាំ និង​ឈ្នះ​ជើងឯក​ចំនួន​១៤។

ខណៈនោះ​ដែរ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ បានចាត់ទុក​កីឡាករ Messi​ថា ជា​ខ្សែប្រយុទ្ធ​គ្មាន​គូ​ប្រៀប​ម្នាក់​ដែល​ធ្វើ​ឲ្យ​ការប្រកួត​មានការ​ផ្លាស់ប្តូរ​ទាំងស្រុង។

ក្រុម Barcelona បាន​ព្យាយាម​រក​គ្រាប់​នាំមុខ​ជាច្រើនលើក តែ​ធ្វើ​មិនបាន​សំរេច​ដោយសារតែ​បាន​ជួយ​ដោយ​អ្នកចាំទី Manuel Neuer ។ ការ​ទម្លុះ​ភាពទាល់ច្រក​បាន​កើត​មាន​ឡើង​នៅ​នាទី​ទី ៧៧ ដោយ​កំពូល​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន Messi ស៊ុត​បញ្ចូល​ទី​ពី​ចំងាយ​យ៉ាង​ល្អ​នាំមុខ​ឲ្យ​ក្រុម Barcelona ០ ក៏ដូចជា​ធ្វើ​ឲ្យ​គ្រាប់​បាល់​របស់​គាត់​ស្មើនឹង​កីឡាករ Cristiano Ronaldo សរុប​៧៦​គ្រាប់​ដូចគ្នា​នៅ Champions League។ ប៉ុន្តែ​នៅ​៣​នាទី ក្រោយ​មក​ទៀត កីឡាករ Messi ដដែល​បាន​ប្រើ​បច្ចេកទេស​ស៊ុត​រំលង​អ្នកចាំទី Manuel Neuer យ៉ាង​ល្អ​មិន បាន​ធ្វើ​ឲ្យ Barcelona នាំមុខ ២០ និង​ជា​គ្រាប់​ទី ៧៧​របស់​គាត់ ពោល​គឺ​លើស​កីឡាករ Ronaldo ១​គ្រាប់​វិញ។

ក្រុម Barcelona ជិត​រកបាន​គ្រាប់​បាល់​ទី​៣​របស់ខ្លួន​ទៀត តែ Luis Suarez ស៊ុត​ប៉ោង​ទៅ​ខាង​លើ មុន​ពេល​ដល់​ម៉ោង​បន្ថែម​នៅ​នាទី​ទី​៤ កីឡាករ ប្រេ​ស៊ី​ល Neymar បន្ថែម​គ្រាប់​ចុងក្រោយ​ឲ្យ​ក្រុម Barcelona មុន​ធ្វើដំណើរ​ទៅ​ដី​អាល្លឺម៉ង់ ជាមួយនឹង​ក្តី​សង្ឃឹមថា ពួកគេ​នឹង​អាច​មាន​ឱកាស​ឡើង​ទៅ​កាន់ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Champions League​នា​រដូវ​កាល​នេះ។

ក្រោយ​ចប់​ការប្រកួត​គ្រូបង្វឹក​របស់​ក្រុម Barcelona​គឺ​លោក Luis Enrique និយាយ​ថា លោក​ពិតជា​ពេញចិត្ត​ខ្លាំង​ណាស់​នឹង​ទម្រង់​លេង​យ៉ាង​អស្ចារ្យ​របស់​កីឡាករ Lionel Messi ។ កីឡាករ​ប្រធាន​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​នូវ​គ្រាប់​បញ្ចូល​ទី​ដ៏​អស្ចារ្យ​នេះ។

សំរាប់​ការប្រកួត​ជើង​ទី​ពីរ​វិញ លោក​មិន​រំពឹង​បី​គ្រាប់​នេះ​យករួចខ្លួន​នោះ​ទេ ពួក​យើង​ចង់​ឈ្នះ​ទៀត​នៅ​អាល្លឺម៉ង់​។

រីឯ​គ្រូបង្វឹក​របស់​ក្រុម Bayern Munich​វិញ​គឺ​លោក Pep Guardiola មិន​មាន​ពាក្យ​អ្វី​និយាយ​ច្រើន​ឡើយ​ក្នុង​សន្និសីទ​សារព័ត៌មាន លោក​គ្រាន់តែ​អះអាង​ថា ពួកយើង​លេង​មិនបាន​ល្អ លទ្ធផល​នេះ​ពិតជា​ធ្វើ​ឲ្យ​ពួក​យើង​ឈឺចាប់​ខ្លាំង​ណាស់ ពោលគឺ​ជាការ​ខកចិត្ត​ក្នុង​ដំណើរ​មក​ទឹកដី Nou Camp លើកដំបូង​ក្រោយ​ចាកចេញ ទៅ​ដឹកនាំ Bayern Munich



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684