ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-e-full

Real Madrid​បន្ត​ឈរ​ជា​ក្រុមបាល់ទាត់​មាន​ជាងគេ​បំផុត​នៅលើ​ពិភពលោក

ក្លិប Real Madrid​រក្សា​បាន​តំណែង​របស់​ខ្លួន​នៅ​លើ​តារាង​ក្រុមបាល់ទាត់​ដែល​មាន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​របស់​ទស្សនា​វ​ដ្តី Forbes ថ្វីត្បិតតែ​មានការ​ធ្លាក់​តម្លៃ​៥​ភាគរយ​យ៉ាងណា​ក្តី។

ក្រុម​មួយ​នេះ បាន​បន្ត​តំណែង​នៅ​លើ​កំពូល​តារាង​រហូត ចាប់តាំងពី​បាន​ផ្តួល​ក្រុម​បិសាច​ក្រហម Man Utd​កាលពី​ឆ្នាំ​២០១៣ ហើយ​ជាមួយនឹង​តម្លៃ​២.១​ពាន់​លាន​ផោន ពួកគេ​មានឱកាស​បន្ត​ឈរ​នៅ​លេខ​១​នាំ​ក្រុម​លេខ​២ Barcelona​ដែលមាន​តម្លៃ​២​ពាន់​ផោន។

សូម​បញ្ជាក់​ថា ក្រុម​ជើងឯក​បាល់ទាត់​អឺរ៉ុប​មួយ​នេះ មាន​ប្រាក់​ចំណូល​សរុប​ចំនួន​៤៨៩​លាន​ផោន ដែល​ជា​ប្រាក់ចំណូល​ខ្ពស់​បំផុត​ជាង​កីឡា​ណា​ណា​ទាំងអស់​នៅលើ​ពិភពលោក​នេះ។

ខណៈនោះ​ដែរ ក៏​នៅ​មាន​ក្រុម​កំពូល​ចំនួន​៨​លេង​នៅ​ក្របខណ្ឌ Premier League ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​មាន​បំផុត​ទាំង​២០​នៅ​លើ​តារាង​របស់​ទស្សនា​វ​ដ្តី Forbes ផង​ដែរ ដែល​ក្នុង​នោះ​ក្រុម Man Utd​ឈរ​នៅ​ចំណាក់​ថ្នាក់​លេខ​៣​ជាមួយនឹង​តម្លៃ​ជិត​២​ពាន​លាន​ផោន​។ ចំណែកឯ​ក្រុម Man City, Chelsea, Arsenal​ និង​ក្រុម Liverpool​ស្ថិតនៅ​ក្នុង​ចំណោម​ក្រុម​អ្នកមាន​ទាំង​១០។

ដោយឡែក ក្រុម Bayern Munich លេង​នៅ​ក្របខណ្ឌ Bundesliga​វិញ​ឈរ​នៅ​ចំណាក់​ថ្នាក់​លេខ​៤​លើ​តារាង ខណៈដែល​ក្រុម​យក្ស​អ៊ីតាលី Juventus​និង​ក្រុម Inter Milan​ជ្រុះ​ចេញពី​ក្រុម​អ្នកមាន​ទាំង​១០៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684