ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-kk-full

បើក​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ស្វាយរៀង​ខាប់​ឆ្នាំ​២០១៥

ស្វាយរៀង ៖ នា​រសៀល​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៥​នេះ​នៅ​ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​និង​មាន​រៀបចំ​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ស្វាយរៀង ខាប់ ដោយមាន​ក្រុមកីឡា​បាល់​ជាច្រើន​ក្រុម​មកពី​បណ្ដា​ស្រុក​ទាំង​៨ ក្រុង​ស្រុក​ទូទាំង​អស់​ក្នុង​ខេត្ត​ពិសេស​ក្រុម​សហភាព​សហព័ន្ធ​យុវជន​ក​ម្ពុជា​តាម​ស្រុក​នានា​ចូលរួម​ប្រកួត​ផងដែរ​។ កម្មវិធី​ប្រកួត​ចាប់ផ្ដើម​ពី​ម៉ោង​៤រសៀល។

សូម​បញ្ជាក់​ថា ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​កសាង​ឡើង​វិញ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​លោក ឌី វិជ្ជា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ចាប់​កសាង​ឡើងវិញ​កាលពី​ថ្ងៃទី​២៩​ខែ​មីនា​ឆ្នាំ​២០១៣​បាន​ហើយ​រួចរាល់​ថ្ងៃទី​៧​ខែមករា​ឆ្នាំ​២០១៥​ដោយមាន​វេទិកា​មាន​កៅអី​សម្រាប់​ទស្សនិកជន​ជន​អង្គុយ​ទស្សនា​ចំនួន​១៥០០​នាក់​ហើយ​ទីលាន​បាល់ទាត់​មាន​ដាំ​ស្មៅ​ស្អាត​មាន​បរិស្ថាន​ល្អ​មាន​ភ្លើង​ហ្វា​បំភ្លឺ​អាច​ធ្វើ​ប្រកួត​ពេលយប់​ក៏បាន​។ ហើយ​ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​ធ្លាប់ធ្វើ​ការប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​មានការ​ប្រកួត​មិត្តភាព​លក្ខណ​អន្តរជាតិ​២​លើក​។​ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​ស្វាយរៀង ខាប់ ឆ្នាំ​២០១៥​នេះ​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង​ថ្ងៃ​បើក​ការប្រកួត​ចាប់ពី​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៥​វេលា​ម៉ោង​៤រសៀល​មាន​ប្រកួត​ពី​ប្រកួត​គូរ​ទី​១.​ក្រុមកីឡា​បាល់ទាត់​ធា​រី​បាវិត​ជួប​ប្រកួត​ជាមួយ​ក្រុមកីឡា​បាល់ទាត់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក​រំដួល​គូ​ទី​២.​ក្រុមកីឡា​បាល់ទាត់​យុវជន​ឃុំ​គោក​ព្រីង​ស្រុក​ស្វាយជ្រំ​ជួប​ប្រកួត​ជាមួយ​ក្រុមកីឡា​បាល់ទាត់​សៀង​ហៃ​រី​ស្សត​។

អាស្រ័យ​ហេតុ​ដូច​បាន​ជំរាប​ជូន​ខាងលើ​សូម​គោរព​អញ្ជើញ​ទស្សនិកជន​ដែល​ស្នេហា​និង​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​នៅ​ពហុ​កីឡដ្ឋាន​ខេត្តស្វាយរៀង​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684