បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន, អភិបាល និងស្នងការខេត្តបន្ទាយមានជ័យបាននាំយកអំណោយដូចជាគ្រឿងឧបភោគនិងបរិភោគនិងសម្ភារៈមួយចំនួនយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិខ្យល់នៅក្នុងឃុំស្រះជីកស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥នេះ។
ឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ, អភិបាលខេត្តបន្ទាយមានជ័យ និងស្នងការនគរបាលខេត្ត បាននាំយកអំណោយសម្ភារៈនិងថវិកាចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់ព្យុះនាពេលកន្លងទៅថ្មីៗនេះ នាឃុំស្រះជីក ស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ ក្នុងនោះក៏បានផ្តល់ថវិកាមួយចំនួនដល់ប៉ុស្តិ៍នគរបាល និងស័ង្កសីដែរផង សម្រាប់ជួសជុលប៉ុស្តិ៍នគរបាលដែលរងគ្រោះដោយសារខ្យល់ព្យុះនោះផងដែរ។
លោកកែគឹមយ៉ានបាននិយាយថា បើទោះបីជាបន្តិចបន្តួចយកទៅចែកជូនរងគ្រោះដោយសារគ្រោះថ្នាក់ធម្មជាតិមិនអាចបំពេញតាមសេចក្តីតម្រូវការយ៉ាងណាក៏ដោយក៏ជាសណ្តានចិត្តរបស់ថ្នាក់ដឹកនាំរបស់គណបក្រប្រជាជនផងដែរលោកថា ប្រជាពលរដ្ឋរងទុក្ខគណបក្សប្រជាជនត្រូវតែចេះជួយរំលែកនេះជារឿងធម្មតា៕