ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-l-full

ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ បង្ហាញ​រថយន្ត​ដឹកទំនិញ បើក​ដោយ​ខ្លួនឯង​ដំបូង​គេ នៅលើ​ពិភពលោក

ការ​ធ្វើ​ដំណើរ​ប្រហែល​៥៥ ម៉ៃ​ល៍​ក្នុង​មួយ​ម៉ោង​នៅ​លើ​ផ្លូវ​ហាយវ៉េ​រដ្ឋ Nevada, អ្នកបើកបរ​ឡានធំ​មើលទៅ​ដូចជា​អ្នក​គិត​ដោយ​យកដៃ​ច្រត់​ចង្កា​របស់គាត់​។ គ្មាន​ដៃចង្កូត​, គ្មាន​ជើង​នៅ​លើ​ឈ្នាន់​ទេ។

ក្រុមហ៊ុន Daimler Trucks North America LLC បាន​និយាយ​ថា ឡាន​ធំ​ដែល​មាន​ឈ្មោះថា Inspiration គឺ​ឡាន​ធំ​ដែល​បើកបរ​ដោយ​ខ្លួនឯង​លើកដំបូង​បំផុត​របស់​ខ្លួន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ដើម្បី​បើកបរ​នៅ​លើ​ផ្លូវ​សាធារណៈ ក្នុងករណី​នៅ​ផ្លូវ​ហាយវ៉េ ឬ​អន្តរ​រដ្ឋ​នៅក្នុង​រដ្ឋ Nevada នា​ពេល​អនាគត​វា​នឹង​នៅតែ​ត្រូវការ​អ្នកបើកបរ ប៉ុន្តែ​ពួកគេ​អាច​នឹងត្រូវ​បាន​គេ​ហៅថា អ្នកគ្រប់គ្រង​ការ​ដឹក​ជញ្ជូន។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Daimler Trucks North America LLC លោក Martin Daum បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា “​ខួរក្បាល​របស់​មនុស្ស គឺ​នៅតែ​ជា​កុំព្យូទ័រ​ដ៏​ល្អ​បំផុត​ដែល​លុយ​មិនអាច​ទិញ​បាន​។​

​ ​បើទោះបី​ជាមាន​ការយក​ចិត្ត​ទុកដាក់​ជាច្រើន​ត្រូវបាន​ចំណាយ​ទៅ​ឲ្យ​រថយន្ត​ស្វ័យភាព​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​រថយន្ត​ប្រពៃណី​ជាច្រើន​, លោក Daimler ជឿជាក់ថា ឡាន​ដឹកទំនិញ​ធំ​នេះ​នឹង​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នៅតាម​បណ្តោយ​ផ្លូវធំ​មុនពេល​ដែល​រថយន្ត​បើក​ដោយ​ខ្លួនឯង​នេះ​ត្រូវបាន​បើកបរ​នៅ​ជុំវិញ​ជាយក្រុង​។​

​ ​Wolfgang Bernhard ដែលជា​សមាជិក​ក្រុមប្រឹក្សា​គ្រប់គ្រង​ក្រុមហ៊ុន Daimler AG របស់​ប្រទេស​អាល្លឺម៉ង់ បាន​និយាយ​នៅឯ​ព្រឹត្តិការណ៍​មួយ​ក្នុង​ទីក្រុង Las Vegas ថា នៅលើ​ផ្លូវ​ទំនេរ​មិនមាន​ភ្លើងពណ៌​ក្រហម​, គ្មាន​អ្នក​ថ្មើរជើង​ទេនោះ​វា​នឹងធ្វើ​ដំណើរ​ឆ្ងាយ​ដោយ​មិនសូវមាន​ភាពស្មុគស្មាញ​។​

​ ​ចំណែក​លោក Ted Scott ជា​នាយក​ផ្នែក​វិស្វកម្ម​នៃ​សមាគម​ដឹកទំនិញ​អាមេរិក ដែលជា​តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន​បាន​ឲ្យ​ដឹងថា​ឧស្សាហ​កម្មនេះ​កំពុង​សម្លឹងមើល​ការអភិវឌ្ឍ​។​

​ ​ក្រុម​តំណាង​ឲ្យ​អ្នកបើកបរ​រថយន្ត គឺ​មិនទាន់​ប្រាកដថា តើ​បច្ចេកវិទ្យា​នេះ​នឹង​ប៉ះពាល់​ដល់​ការងារ​បើកបរ​ឬក៏​អត់​ទេ ដោយ​កត់សម្គាល់​ពី ចំនួន​ច្រើន​លើសលប់​នៃ​ការងារ​ឥឡូវនេះ​កំពុងបើក​ដំណើរការ និង​ប្រាក់ចំណូល​ខ្ពស់​របស់​ឧស្សាហ​កម្មនេះ​។​

​ ​ក្រុមហ៊ុន​បាន​និយាយថា ឡាន​នេះ​មានភ្ជាប់​ឧបករណ៍​បច្ចេកវិទ្យា​រ៉ា​ដា​ចាប់​សញ្ញា និង​ម៉ាស៊ីន​ថត ដើម្បី​ផ្តល់ព័ត៌មាន​ទៅ​កុំព្យូទ័រ​ដែល​អាច​ចាប់​ហ្វ្រាំង និង​អាច​បង្កើនល្បឿន​រថយន្ត​នេះ​និង​ការដោះស្រាយ​ស្ថានភាព​ណាមួយ​។​

​ ​ការយល់ឃើញ​ជា​សាធារណៈ​នៃ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង​នេះ​ក៏​នឹង​ក្លាយជា​ឧបសគ្គ​មួយ​ផងដែរ​។ សម្រាប់​ពេល​បច្ចុប្បន្ននេះ រដ្ឋ​ចំនួន​បួន រួមទាំង​រដ្ឋ Nevada, និង​សង្កាត់ Columbia, បាន​ធានា​ការធ្វើ​តេស្ត​រថយន្ត​ស្វ័យភាព​លើផ្លូវ​សាធារណៈ​យូរ​ដូច​មនុស្ស​បើកបរ​។​

​ ​ទោះបីយ៉ាងណា​ក៏ដោយ ក្រុមហ៊ុន​នេះ​នៅតែ​មិនទាន់​ទទួលយក​ការបញ្ជាទិញ​របស់​អតិថិជន​សម្រាប់​រថយន្ត​ដឹកទំនិញ​នេះឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684