ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-n-full

ទូក​របស់​ចិន រំលោភ​ចូលទៅក្នុង​ដែនទឹក របស់​វៀតណាម

ទូក​មួយ​របស់​ប្រទេស​ចិន ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​រារាំង​ទូក​នេសាទ​វៀតណាម ដែល​ខូច​ម៉ាស៊ីន មិន​ឲ្យ​ចូល​ចត​កាលពី​ថ្ងៃ​ចន្ទ នៅ​ថ្ម​ប៉ប្រះ​ទឹក​នៅ​ប្រជុំ​កោះ Truong Sa (Spratly), ដែលជា​ប្រជុំ​កោះ​របស់​ប្រទេស​វៀតណាម​នេះ​។​

​ ​លោក Nguyen Thanh Chau មកពី​ខេត្ត Quang Ngai បាន​នេសាទ​ត្រី​នៅ​ចម្ងាយ​១.៥ ម៉ៃ​ល៍ពី​ថ្ម​ប៉ប្រះ​ទឹក Gaven នៅពេល​ម៉ាស៊ីន​ទូក​របស់គាត់​បាន​ខូច​, នេះ​បើ​យោងតាម​កាសែត Tuoi Tre ដែល​បាន​ដកស្រង់​សម្តី​លោក Duong Minh Thanh ដែលជា​ម្ចាស់​ទូក​នេសាទ​ផ្សេងទៀត​នៅក្នុង​តំបន់​នេះ​។ លោក​និយាយថា ទូក​របស់ Chau បាន​ដឹក​សមាជិក​នាវិក​ចំនួន ១៦ នាក់​។​

​ ​ទូក​ចិន​មួយ​បាន​ដេញ​ពួកគេ​ឲ្យ​ចេញ ខណៈដែល​ពួកគេ​ប៉ុនប៉ង​ដើម្បី​ចត​នៅ​ថ្ម​ប៉ប្រះ​ទឹក​សម្រាប់​ការជួសជុល​។ បន្ទាប់មក Chau ហៅ Thanh តាម​វិទ្យុទាក់ទង​ក្រោយពី​បរាជ័យ​ក្នុងការ​ទាក់ទង​ទៅ​ដីគោក​ដើម្បី​ជួយសង្គ្រោះ​។ ឥឡូវនេះ​លោក​ថា​ញ់ នៅតែ​កំពុង​ស្វែងរក​ទូក​។​

​ ​លោក Nguyen Quoc Chinh ដែលជា​ប្រធាន​អង្គការ​នេសាទ​មួយ​នៅ​ស្រុកកំណើត​របស់លោក Chau នៅក្នុង​ស្រុក Ly Son បាន​និយាយថា គាត់​បានដឹង​ពី​ហេតុការណ៍​នេះ​។

​ ​គួរ​បញ្ជាក់ថា វៀតណាម បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត ចំពោះ​ការទាមទារ​ភាគច្រើន​ដែល​មិន​សម​ហេតុផល​របស់​ប្រទេស​ចិន ក្នុង​សមុទ្រ​ខាងកើត (​ដែល​គេ​ស្គាល់​ផងដែរ​ថា​ជា​សមុទ្រ​ចិន​ខាងត្បូង​) ដែល​រួមបញ្ចូល​ទាំង​កោះ Truong Sa និង​កោះ Hoang Sa (Paracel)​របស់​វៀតណាម ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684