ព័ត៍មានទាន់​ហេតុការណ៏
Search
Part-PAR-Par8164890-1-1-0

អ្នក​ជំងឺ​ទីពីរ​ស្លាប់​ទៅ​ហើយ ក្នុង​ការ​ពិសោធ​ផ្សាំ​បេះដូង​សិប្ប​និមិត្ដ នៅ​ប្រទេស​បារាំង

មានមនុស្ស​ទីពីរ​ នៅប្រទេស​បារាំង ដែល​បាន​ទទួល​ការផ្សាំ​បេះ​ដូង​សិប្បនិមិត្ដ​ជំនាន់​ថ្មី បាន​បាត់បង់​ជីវិត​រយៈ​ពេល​៨ខែ​ បន្ទាប់ពី​ទទួល​បាន​ការ​ផ្សាំ​បេះ​ដូង​នេះ។ biomedical firm Carmat បាន​លើក​យក​មក​និយាយ​កាល​ពី​ថ្ងៃ​អង្គារ។

បុរ​សអាយុ​៦៩ឆ្នាំ ដែលសូមកុំ​ឲ្យ​​រក្សា​ភាព​អនាមិក​ដែល​កើត​ជំងឺ​ បាន​ទទួល​យក​បេះដូង​ពិសោធន៍​ ដែលនេះ​ត្រូវ​បាន​គេ​ឃើញ​ថា ជា​ដំណោះ​ស្រាយ​រយៈ​ពេល​វែង​មួយ​សម្រាប់​អ្នក​ជំងឺ​ ដែល​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទៅហើយ​នៃ​ជំងឺ​បេះដូង។

Carmat ដែល​រចនា​ឌីហ្សាញ​នូវ​បេះ​ដូងសិប្ប​និមិត្ដ​ ដែល​មានលក្ខណៈ​ឈានមុខ​គេ​បំផុត​​នៅ​ក្នុង​ពិភពលោក​ បាន​និយាយថា អ្នក​ជំងឺត្រូវ​​បាន​នាំ​យក​មក​កាន់​មន្ទីរពេទ្យ​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ ដោយសារ​តែ​បញ្ហា​ដំណើរ​ឈាម​រត់​រង​បញ្ហា។

ក្រុម​ពេទ្យ​មួយ​បាន​កត់សម្គាល់​ឃើញថា ​បេះ​ដូង​សិប្បនិមិត្ដ​នោះ មិនបាន​ដំណើរ​ការ​ទៅ​ឲ្យ​បានត្រឹម​ត្រូវ​ទេ ហើយត្រូវ​បាន​គេផ្សាំ​បេះដូង​ឲ្យ​មួយ​ថ្មី​ទៀត។ ទោះ​ជាយ៉ាង​ណា​ក្ដី ក៏អ្នក​ជំងឺ​បាន​ស្លាប់​ទៅ​កាល​ពីថ្ងៃសៅរ៍ បន្ទាប់​ពី​​ក្រោយ​ពេល​ធ្វើ​ការ​វះកាត់​ដ៏​ស្មុគស្មាញ។

បេះ​ដូង​សិប្បនិមិត្ដ​ ធ្លាប់​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​អស់ពេល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ចាត់​ទុក​ថា​ ជា​ឧបករណ៍​ដែល​ត្រូវ​ប្រើ​ប្រាស់​ជា​បណ្ដោះ​អាសន្ន​សម្រាប់អ្នក​ជំងឺ​ទាំង​ឡាយ​ណា​ដែល​មានបញ្ហា​បេះដូង​រ៉ាំរ៉ៃ។

ថ្វីបើ​យ៉ាងដូច្នេះ​ក្ដី ក៏​ Carmat សង្ឃឹមថា នឹង​ផ្ដល់​នូវ​ដំណោះស្រាយ​មួយ​រយៈពេល​វែង​ដល់​មនុស្ស​រាប់សិប​ពាន់​នាក់​ដែល​រង​ការ​ឈឺ​ចាប់​ពីជំងឺ​បេះ​ដូង​នោះ ហើយក៏​ជា​មូលហេតុ​នាំមុខ​គេ​នៅលើ​ពិភព​លោក​ ដែល​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​ ហើយ​ដែល​មិន​អាច​ទទួល​បាន​ការ​វះកាត់​ដើម្បីផ្សាំ​បេះ​ដូង។

ការ​ពិសោធ​ជាលើកដំបូង​របស់ Carmat នូវ​ការ​ផ្សាំ​បេះដូង​សិប្បនិមិត្ដ​នេះ​ ត្រូវបាន​ធ្វើ​ទៅ​លើ​បុរស​ម្នាក់​អាយុ​៧៦​ឆ្នាំ ហើយ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃទី២ ខែមីនា ដោយសារ​តែ​អ្នក​ជំងឺ​បាន​បាត់បង់​ជីវិត​ បន្ទាប់ពី​រយៈ​ពេល​២​ខែ​កន្លះ​ក្រោយមក។

មាន​មនុស្ស​ដល់ទៅ​ជិត​១០០,០០០​នាក់​ នៅ​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដែល​កំពុង​តែត្រូវ​ការ​ក​ារផ្សាំ​បេះដូង​សិប្បនិមិត្ដ​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី Carmat ប៉ុន្ដែ​ចំពោះ​មុខ​វិញ​មានបេះ​ដូង​សិប្បនិមិត្ដ​នេះ​តែប្រមាណ​៤,០០០​គ្រឿង​ប៉ុណ្ណោះ​ ដែល​អាច​យក​ទៅ​ផ្សាំ​បាន។

ការ​ពិសោធ​សាកល​្បង​ផ្សាំ​បេះ​ដូងនៅ​ប្រទេស​បារាំង​នោះ គម្រោង​នឹង​ធ្វើ​ទៅលើ​មនុស្ស​៤​នាក់​ ហើយ​មនុស្ស​ទីបីវិញ​ ត្រូវ​បាន​គេអះអាងថា បាន​ទទួល​ការ​ពិសោធ​ផ្សាំ​បេះដូង​សិប្បនិមិត្ដ​នេះ​​កាល​ពី​សប្ដាហ៍​មុន​រួច​មកហើយ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684