ព័ត៍មានទាន់​ហេតុការណ៏
Search
Xi's visit to deepen, celebrate China-Russia relations

ទស្សនកិច្ច​របស់​លោក​ស៊ី ជីនពីង គឺ​ដើម្បី​ប្រារព្ធ​ និង​ពង្រឹង​យ៉ាង​ជ្រាល​ជ្រៅ​នូវ​ទំនាក់​ទំនង​ចិន-រុស្ស៊ី

ប្រធានា​ធិបតីនៃប្រទេស​ចិន លោកស៊ី ជីន​ពីង និង​សមភាគី​រុស្ស៊ី​ របស់​លោក​ គឺ​លោក​ប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន នឹង​បើក​ច្រក​ជា​យុទ្ធ​សាស្ដ្រ​មួយ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​អនាគត​នៃ​ទំនាក់​ទំនង​ចិន​រុស្ស៊ី ហើយបង្ហាញ​ឲ្យ​ឃើញ​ពីកា​រកំណត់​របស់​ថ្នាក់ដឹកនាំ​ទាំង​ពីរ​រូបនេះ​ ឆ្ពោះ​ទៅ​រក​សន្ដិភាពសកល​ នៅពេល​ចូល​រួម​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃសង្គ្រាម​លោក​លើក​ទី២ ខណៈ​ពេល​ដំណើរ​ទស្សនកិច្ច​នាពេល​ខាងមុខ​របស់​លោកស៊ី ទៅកាន់​ប្រទេស​រុស្ស៊ី​នោះ។

ខណៈពេលដែលឆ្នាំនេះ ជា​ឱកាស​ប្រារព្ធ​ខួប​លើក​ទី៧០​នៃ​ជ័យជម្នះ​នៃ​សង្គ្រាម​ប្រឆាំង​នឹង​របប​ហ្វាស៊ីសពិភពលោកនោះ ប្រទេស​ចិន និង​ប្រទេស​រុស្ស៊ី គឺជា​ប្រទេស​ទាំង​ពីរ​ដែល​បាន​បើក​សមរភូមិ​ប្រយុទ្ធ​នៅ​ទ្វីប​អាស៊ី និង​អឺរ៉ុប នា​ពេលសង្គ្រាម​លោកលើកទី២​នោះ។

ការ​ប្រារព្ធពិធីនានា​ គឺជា​សារៈសំខាន់​ដ៏​ធំ​ធេង​ ហើយ​បាន​ទាញកា​រចាប់អារម្មណ៍​ទូទាំង​ពិភព​លោក ខណៈពេលដែលគេ​បង្ហាញ​ឲ្យ​ឃើញ​ពី​ប្រទេស​ចិន ជាមួយ​នឹង​ប្រទេស​រុស្ស៊ី មាន​ភាព​ជាដៃគូជាយុទ្ធ​សាស្ដ្រ និងជាមិត្ដ​ភាពទៅវិញ​ទៅមក។

ខណៈ​ជា​សម្ព័ន្ធមិត្ដ​ដែល​រួមការ​ប្រយុទ្ធ​រួម​គ្នា​ប្រឆាំង​នឹង​កង​ទ័ព​អាល្លឺម៉ង់​ណាស៊ីនិយម​ និង​របប​យោធា​និយម​ជប៉ុន កាលពីសម័យ​សង្គ្រាម​លោក​លើក​ទី២ និង​បច្ចុប្បន្ន​ជាសមា​ជិក​អចិន្ដ្រៃយ៍​នៃអង្គការ​សហប្រជា​ជាតិនោះ ប្រទេស​ចិន និងប្រទេស​រុស្ស៊ី​ ត្រូវបាន​កំណត់​ពីការ​ប្រកាន់​យក​សន្ដិភាពពិភព​លោក ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​ ហើយ​បង្កើន​នូវ​រតនផល​នៃ​ទំនាក់​ទំនង​ភាព​ជាមិត្ដ​របស់ខ្លួន។

ទំនាក់ទំនង​ចិនរុស្សី​ ពោរពេញ​ទៅ​ដោយ​ផល​ផ្លែ​ផ្កា​នៅក្នុងពេល​អតីតកាល​។ ក្នុង​រយៈ​ពេល​២ឆ្នាំ​កន្លង​មកនេះ ប្រមុខ​នៃ​ប្រទេស​ទាំង​ពីរ បាន​ជួប​ប្រជុំ​គ្នា​អស់រយៈពេល​ដល់ទៅ​៨​លើក​កន្លង​មកហើយ ដោយ​បាន​ឯកភាពគ្នា​ជា​លក្ខការណ៍​កុងសង់សុ៊ស​ដ៏សំខាន់​ស្ដីអំពី​សហប្រតិបត្ដិ​ការ​ទ្វេ​ភាគីនៅ​គ្រប់​តំបន់​ទាំង​អស់។

នៅក្នុង​ជំនួប​របស់ថ្នាក់ដឹកនាំទាំងពីរ​នាខែ​ឧសភានេះ ​ត្រូវបានគេរំពឹងថា នឹង​មានបន្ថែម​នូវ​ចំណង​ទាក់ទង​ជាទ្វេ​ភាគី​ ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញនូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ ឆ្ពោះ​ទៅរក​ដំណាក់​កាល​អភិវឌ្ឍន៍ថ្មីមួយ​ទៀត។ ខណៈពេល​ដែល​ប្រទេសរុស្ស៊ី បានសម្រេច​ចិត្ដ​ដើម្បី​អភិវឌ្ឍ​ទឹកដី​របស់​ខ្លួន​នៅភាគ​ចុង​បូពា៌​នោះ ចំណែក​ឯ​ប្រទេសចិន ក៏កំពុង​តែឈាន​ជា​ជំហានៗនៅក្នុង​កិច្ច​ខិតខំប្រឹង​ប្រែង​របស់ខ្លួន​ដើម្បីបើក​ផ្លូវ​យ៉ាង​ទូលាយ​ឆ្ពោះទៅតំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​របស់ខ្លួន ដើម្បីបើក​ចំហ​ជើង​មេឃទៅ​កាន់​ពិភពលោក។ នេះ​ជា​ការ​បង្ហាញ​ឲ្យឃើញ​នូវ​កាលានុវត្ត​ជាប្រវត្ដិសាស្រ្ដ​ដ៏កម្រ​ដើម្បីភ្ជាប់​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​នូវ​យុទ្ធសាស្ត្រ​នៃ​ការអភិវឌ្ឍ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684