ព័ត៍មានទាន់​ហេតុការណ៏
Search
Yemen calls on UN for ground intervention to save country

យេមែន បានស្នើសុំ​សហប្រជា​ជាតិ​ នូវ​ការ​អន្ដរាគមន៍​លើដី​ ដើម្បីជួយ​សង្គ្រោះ​ប្រទេស

រដ្ឋាភិបាល​នៃប្រទេស​យេមែន បាន​ផ្ញើ​លិខិត​ជា​លាយលក្ខណ៍​អក្សរ​មួយច្បាប់ជូនទៅ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ឲ្យ​មានកា​រធ្វើ​អន្ដរាគកន៍

យ៉ាងឆាប់រហ័ស​ដោយកងទ័ពថ្មើរជើង ​ដើម្បី​ជួយ​ដល់​ប្រទេស​​របស់ខ្លួន។

ទីក្រុង Aden និង​ Taiz គឺ​ជាចំណុចដ៏គួរ​ឲ្យ​បារម្ភ​ នៅក្នុង​ការ​ប្រទាញ​ប្រទង់​ដើម្បីធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹងកម្លាំ​ងឧទ្ទាម​ហ៊ូធី នេះ​បើយោងតាម​ខ្លឹមសារ​នៃ​លិខិត​ដែល​ត្រូវ​បាន​ឃើញ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters

បេសកជន​ពិសេសរបស់​អង្គការសហប្រជា​ជាតិ​ប្រចាំ​ប្រទេស​យេមែន លោក Khaled Alyemany ត្រូវ​បានគេរាយការណ៍ថា បាន​ផ្ញើ​លិខិត​ជាផ្លូវការ​នោះ​កាលពីថ្ងៃពុធ កន្លង​មក​នេះ។ ដោយ​ផ្ញើ​ជូនទៅកាន់​ក្រុមប្រឹក្សា​សន្ដិសុខ​​សហ​ប្រជា​ជាតិ​ លិខិត​ក៏បានស្នើសុំ​ឲ្យ​មាន​ការ​​ចូល​រួម​ពីក្រុមសិទ្ធិមនុស្ស​ផងដែរ ដើម្បីធ្វើ​ការ​ពិនិត្យ​មើល​ពីអំពើ​ហិង្សា​ព្រៃផ្សៃ​ប្រឆាំងនឹង​ពលរដ្ឋ​យេមែន ដែល​គ្មាន​ការ​ការពារ​នោះ ព្រម​ទាំង​ថ្កោល​ទោស​ដល់​ក្រុម​ឧទ្ទាមហ៊ូធីស៊ីអ៊ីត​ ព្រោះ​តែ​មានករណី​សម្លាប់​ជនស៊ីវិល។

ឯកសារមួយ​ដូចគ្នា​ផងដែរ បាន​ផ្ដល់​ព័ត៌​មាន​ជូនដល់ក្រុមប្រឹក្សា​សន្ដិសុខ​សហប្រជា​ជាតិ ដែល​មាន​ខ្លឹមសារ​ថា ប្រទេស​យេមែន ​បាន​ស្នើ​សុំ​ឲ្យ​មាន​ជំនួយ​ជា​កង​ទ័ព​មក​ពី​បណ្ដា​ប្រទេស​អារ៉ាប់នៅ​តំបន់ឈូងសមុទ្រ រួម​ជាមួយ​នឹង​ពេលដែល​សហប្រជា​ជាតិ​បាន​ទទួល​លិខិត​នោះ​រយៈពេល​១ថ្ងៃ​ មុនពេល​ដែល​ក្រុម​ប្រទេស​ចម្រុះ​នាំមុខ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត បាន​បើក​ការ​វាយប្រហារ​តាមអាកាស​ ប្រឆាំងនឹង​កងកម្លាំង​ឧទ្ទាម​សីុអីុតហ៊ូធី កាលពីថ្ងៃ​ទី២៤ ខែមីនា កន្លង​មកនេះ។

បើ​ទោះ​ជា​ដំណាក់​កាលទី​មួយ​នៃ​យុទ្ធនា​ការ​នាំមុខ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​បញ្ចប់​ទៅក៏ដោយ ដែលនោះ​គឺយុទ្ធនាការ​ប្រសិទ្ធ​នាម​ថា Decisive Storm ផ្ដើម​ឡើង​កាលពីថ្ងៃទី២១ ខែមេសា នោះ ក៏កា​រប្រយុទ្ធគ្នា​នៅតែ​មាន​ជា​បន្ដ​រប៉េះរប៉ោះ​នៅក្នុ​ងប្រទេស​យេមែន។ ដំណាក់​កាល​ទី២ត្រូវ​បានប្រសិទ្ធ​នាមថា ប្រតិបត្ដិ​ការ Restoring Hope ដែល​ត្រូវបាន​គេ​និយាយ​ថា នោះ​ផ្ដោត​ទៅលើ​ការ​ទូត ប៉ុន្ដែ​មិន​មែន​លើក​យក​មកនិយាយ​អំពីការ​វាយ​ប្រហារ​តាម​អាកាស​ជា​ថ្មី​ទៀត​នោះទេ។

យ៉ា​ងហោចណាស់​ក៏មានមនុស្ស​១២០​នាក់​បានស្លាប់​នៅក្នុង​អំពើ​ហិង្សាកាលពីថ្ងៃពុធ កន្លង​ទៅនេះ នៅក្នុង​ប្រទេស​យេមែន ដែលភាគច្រើន​បំផុត​គឺ​ជនស៊ីវិល នេះ​បើ​តាមការ​លើក​ឡើង​ដោយ​ទីភ្នាក់​ងារព័ត៌មាន Reuters។ យ៉ាង​ហោច​ណាស់​ ក៏មានជនសីុវិល​ចំនួន​៤០នាក់​ ក្នុង​ចំណោម​ជនសីុវិល​ដែលស្លាប់​នោះ បាន​បាត់​បង់ជីវិត​ ខណៈពេល​ព្យាយាម​ភៀស​ខ្លួន​នៅ​ភាគខាងត្បូង​នៃក្រុង​កំពង់​ផែ Aden ដោយ​ធ្វើ​ដំណើរ​តាម​ទូក​។ របាយការណ៍​មួយ​បាន​អះអាង​ថា ទូក​ម៉ាស៊ីន ដែល​ដឹក​ជន​ភៀស​ខ្លួន​យេមែន​ទាំងអស់នោះ ត្រូវស្កាត់ជាប់ ហើយ​បាន​សម្លាប់​ដោយ​ឧទ្ទាម​ហ៊ូធី។

ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុម​ប្រទេស​ចម្រុះ​ មានការពាក់ព័ន្ធក្នុងកា​រទទួល​ខុសត្រូវ​ទៅលើការបាត់បង់ជីវិត​របស់ជនស៊ីវិល​យ៉ាងហោច​ណាស់​ក៏២១​នាក់ នៅភាគ​និរតី​នៃ​ខេត្ដ Saada។ ខេត្ដ​នេះ​ មានព្រំដែន​ជាប់​ជាមួយ​នឹងប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបាន​គេ​ដឹង​ថា គឺជា​ខេត្ដ​មូលដ្ឋានដ៏រឹងមាំ​មួយ​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​ស៊ីអ៊ីត​នោះ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684