Connect with us

ព័ត៌មានជាតិ

​​កម្ពុជា-ហុងគ្រី បង្ហាញ​ការ​ទប់​ស្កាត់ ការ​ជ្រៀតជ្រែក​នយោបាយ​​ផ្ទៃ​ក្នុង

បានផុស

នៅ

ការ​លើក​ឡើង​របស់​លោក សួស យ៉ារ៉ា អនុ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា បាន​ធ្វើ​ឡើង​ខណៈ​លោក​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​ ភីធើ ស៊ីចាតូ ( PÉTER Szijjártó) រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម ប្រទេស​ហុងគ្រី ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា។
 
លោក សួស យ៉ារ៉ា បានថ្លែងប្រាប់​កម្ពុជា​ថ្មី  នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ​ថា នៅក្នុងជំនួបនោះ បានលើក ឡើងពីការកសាង​មិត្តភាព​រវាង​សភា​ទាំងពីរ គឺសភាកម្ពុជា និងសភាហុងគ្រី ។ ជាមួយគ្នានោះ ក៏បាន​ជំរុញ​ការ​ទូត​រដ្ឋសភា​រវាង​កម្ពុជា និង​បណ្ដា​រដ្ឋ​ជា​សមាជិក​សហគមន៍​អឺរ៉ុប​ តាម​គោលការណ៍​ពហុភាគី​និយម​ផង​ដែរ។

លោកបន្តថា ការ​ផ្សារភ្ជាប់​សាមគ្គីភាព និងកិច្ចសហប្រតិ​បត្តិការរ វាងរដ្ឋ នៃអនុតំបន់ទន្លេមេគង្គ និងទន្លេ​​ដានូប នៃអនុតំបន់​អឺរ៉ុប​ ឬហៅថា MINi Asia-Europe ក៏បានលើកឡើងនៅក្នុងជំនួបនោះ ផងដែរ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួស យ៉ារ៉ា បានលើកឡើងទៀតថា ក្រៅពី​បញ្ហា​ខាងលើ​នេះ ក៏បាន​ពិភាក្សា​ពី​ការ​ជំរុញ​ការ​បង្កើន​តម្លៃ​ នៃ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក, ការ​យោគ​យល់គ្នា និង​ការ​គោរព​ផល​ប្រយោជន៍​គ្នា​ ដើម្បី​ទប់ស្កាត់​ការ​ជ្រៀតជ្រែក​នយោបាយ​ផ្ទៃក្នុង​ ពី​សំណាក់​អំណាច​ខាងក្រៅ ដោយ​គោរព​ឲ្យ​បាន​នូវ​អធិបតេយ្យភាព និង​ឯករាជ្យ។
 
បើតាមលោក សួស យ៉ារ៉ា គឺកម្ពុជា រីករាយនឹងទទួលយក​បទពិសោធន៍​ល្អៗ​ របស់ប្រទេសហុងគ្រី ក្នុងការ​គ្រប់គ្រងទេស ចរណ៍ តាមដងទន្លេដានូប និងបែបបទការពារ​បរិស្ថាន តាមដងទន្លេ។

អនុ​ប្រធាន​គណៈកម្មការ​កិច្ចការ​បរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន នៃ​រដ្ឋសភា រូបនេះ អះអាងទៀតថា ទោះមានការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវីដ-១៩យ៉ាងណាក្តី តែជំងឺនេះ មិនបានរំខាន​ដល់​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាងប្រទេសទំាងពីរ​កម្ពុជា-ហុងគ្រី​នោះ​ឡើយ។
 
សូម​បញ្ជាក់​ថា លោក ភីធើ ស៊ីចាតូ បានដឹកនាំគណៈប្រតិភូ មកដល់​ប្រទេស​កម្ពុជា កាលពីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា និង​បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល១ថ្ងៃ។

លោក​ជា​រដ្ឋមន្ត្រី​ការ​បរទេស នៃប្រទេសជាមិត្តទី៣ ដែលបានមកដល់កម្ពុជា អំឡុងពេលនៃការរីករាល​ដាល​ជំងឺ​កូវីដ-​១៩ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ម៉ូតេហ្គី តូស៊ីមីត្សឹ កាលពីខែសីហា ឆ្នាំ២០​២០​ និងរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក វ៉ាង យី កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម