ព័ត៍មានទាន់​ហេតុការណ៏
Search
T-05-07-15-p-full

លោក Hollande សារភាព​ថា បាន​ផ្តល់​អាវុធ​ដល់​ពួក​ឧទ្ទាម​ស៊ី​រី នៅក្នុង​ការរំលោភ​លើ​ការ ដាក់ទណ្ឌកម្ម

សៀវភៅ​ថ្មី​មួយ​ដែល​នឹង​ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅក្នុង​ប្រទេស​បារាំង​បាន​បង្ហាញថា ប្រធានាធិបតី​បារាំង​បាន​សារភាព​ពី​ការផ្តល់​អាវុធ​ទៅ​ឲ្យ​ពួក​ឧទ្ទាម​ស៊ី​រី ក្នុងអំឡុង​រយៈពេល​នៃ​ការដាក់ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​។​

​ ​ការចែក​ចាយ​នេះ​បានកើត​ឡើង​នៅ​ឆ្នាំ​២០១២ មុនពេល​ការដាក់ទណ្ឌកម្ម​ត្រូវបាន​លុបចោល​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៣ នេះ​បើ​យោងតាម​បទសម្ភាសន៍​មួយ​កាលពី​ឆ្នាំមុន​របស់លោក Francois Hollande ជាមួយ​អ្នកកាសែត និង​អ្នកនិពន្ធ Xavier Panon​។ ភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍ លោក Hollande ប្រាប់​អ្នកនិពន្ធ​ថា យើង​បានចាប់ផ្តើម​នៅពេល​មានការ​ដាក់ទណ្ឌកម្ម​មួយ​។ សម្រាប់​អាវុធ​ដ៏​មុត​ស្រួច​របស់​វា គឺ​បានផ្តល់​ទៅ​ឲ្យ​ពួកគេ​។

​ ​បើ​យោងតាម​លោក Hollande ដែល​បាន​ដកស្រង់​សម្ដី​ដោយ​លោក Panon បាន​ឲ្យ​ដឹងថា ប្រទេស​បារាំង​បាន​បញ្ជូន​កាំភ្លើង​ធំ កាំភ្លើងយន្ត ឧបករណ៍​បាញ់​គ្រាប់​រ៉ុក្កែត និង​គ្រាប់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ទៅ​ឲ្យ​កងកម្លាំង​ប្រយុទ្ធ​ប្រឆាំងនឹង​លោក Bashar Al-Assad នៅក្នុង​សង្គ្រាមស៊ីវិល​ប្រទេស​ស៊ី​រី ដែល​អូសបន្លាយ​នោះ​។ មុននេះ​លោក​ហូ​ឡង់ បាន​បញ្ជាក់ថា​បារាំង​បាន​បញ្ជូន​តែ​អាវុធ​ទៅ​ឲ្យ​ប្រទេស​ស៊ី​រី ប៉ុណ្ណោះ បន្ទាប់ពី​ការដាក់ទណ្ឌកម្ម​នេះ​ត្រូវបាន​ដកចេញ​។​

​ ​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង លោក​ប្រធានាធិបតី Assad បាន​ចោទប្រកាន់ថា​ប្រទេស​បារាំង បាន​គាំទ្រ​ដល់​ភេរ​វករ​ដូចគ្នា ដែល​បាន​បើក​ការវាយប្រហារ​នៅក្នុង​ទីក្រុង​ប៉ារីស : “តើ​វា​គឺជា​បែប​ប្រជាធិបតេយ្យ​ឬ ក្នុងការ​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ភេរ​វករ និង​ដើម្បី​គាំទ្រ​ដល់​ពួកគេ​? ដូច្នេះ​ខ្ញុំ​ក៏មាន​សិទ្ធិ​ក្នុងការ​គាំទ្រ​ដល់​ភេរវ​ករ​ដែល​បាន​វាយប្រហារ​ទៅលើ​ការិយាល័យ​ទស្សនា​វ​ដ្តី Charlie Hebdo ដែរ

ជាមួយគ្នា​នោះ រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី លោក Lavrov បាន​ចោទប្រកាន់​ប្រទេស​លោកខាងលិច ចំពោះ​ការគាំទ្រ​ដោយ​សម្ងាត់​លើ​ក្រុម​ប៉ះ​បោរ​ដើម្បី​ផ្តួលរំលំ​របប​ស៊ី​រី​។ លោក​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ខែវិច្ឆិកា​ថា “​ប្រទេស​រុស្ស៊ី សូម​ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​នៃ​ក្រុម​អ្នក​ប៉ះ​បោរ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ផ្លាស់ប្តូរ​របប​នេះ

​ ​លោក Panon Xavier ក៏​រៀបរាប់​អំពី​ផែនការ​វាយប្រហារ​ដោយ​រដ្ឋាភិបាល​បារាំង​ទៅលើ​ប្រទេស​ស៊ី​រី ផងដែរ​។ ទាំងនេះ​រួមបញ្ចូល​ទាំង​ការវាយប្រហារ​តាម​អាកាស​ប្រឆាំងនឹង​របប​ស៊ី​រី ដែល​ត្រូវបាន​ចោទប្រកាន់ថា បាន​ប្រើប្រាស់​អាវុធ​គីមី​របស់ខ្លួន​នៅក្នុង​ខែសីហា​ឆ្នាំ​២០១៣​។ គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ជាច្រើន​ដែល​គេ​ប៉ុនប៉ង គឺ​ទីស្នាក់ការ​ចារកម្ម​កងទ័ព​ស៊ី​រី ដែល​បារាំង​បាន​ចាត់ទុកថា បានទទួល​ខុសត្រូវ​ចំ​ពោះ​អាវុធ​គីមី​។ ផែនការ​ទាំងនេះ​មិនបាន​ឆ្ពោះទៅមុខ​នោះទេ​ដោយសារតែ​ខ្វះ​ការគាំទ្រ​ពី​ទីក្រុង​វ៉ាស៊ីនតោន​។​

​ ​ទីប្រឹក្សា​ផ្នែក​នយោបាយ​របស់​ប្រទេស​បារាំង​ម្នាក់​បាន​ប្រាប់ Panon ថា ការវាយប្រហារ​នេះ​មាន​គោលបំណង​ពីរ​គឺ ដើម្បី​ប្តូរ​លំដាប់​នយោបាយ​នៅក្នុង​ប្រទេស​ស៊ី​រី និង​ការធ្វើ​ឲ្យ​មាន​អស្ថិរភាព​ចំពោះ​រុស្ស៊ី ហើយ​ដាក់​សម្ពាធ​ដើម្បី​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​លើ​ជម្លោះ​នៅ​ស៊ី​រី​។​

​ ​គួរ​បញ្ជាក់ថា សង្គ្រាមស៊ីវិល​នៅក្នុង​ប្រទេស​ស៊ី​រី ឥឡូវនេះ​បាន​ឈានចូល​ឆ្នាំ​ទី​ប្រាំ​ហើយដោយ​បានសម្លាប់​មនុ​ស្ស​ជាង​២២០,០០០​នាក់ និង​បាន​ជម្លៀស​ប្រជាជន​ស៊ី​រី រាប់លាន​នាក់​ទៅកាន់​ប្រទេសជិតខាង​។ ក្រៅពី​ការប៉ះទង្គិច​គ្នា​កំពុង​បន្ត​រវាង​ពួក​ឧទ្ទាម នឹង​កងកម្លាំង Bashar Assad​មាន​ក្រុម​ឥស្លាម​និយម​ជាច្រើន​បាន​ប្រើ​ភាពវឹកវរ​នេះ​ដើម្បី​ព្យាយាម និង​ទទួលបាន​ទឹកដី​នៅក្នុង​ប្រទេស​ស៊ី​រី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684