ព័ត៍មានទាន់​ហេតុការណ៏
Search
A girl walks past graffiti on a market wall in Niger's capital Niamey September 11, 2011. Inextricably bound to its rich northern neighbour by ancient tribal ties and modern political interests, Niger was for years propped up by the oil-fuelled largesse of Muammar Gaddafi in everything from agriculture to tourism. The arrival in the capital Niamey of top Gaddafi loyalists this week has fuelled speculation that Gaddafi himself might try and seek refuge in the vast desert nation. REUTERS/Finbarr O'Reilly (NIGER - Tags: POLITICS SOCIETY)

យ៉ាង​ហោច​មាន​២៦៥នាក់ស្លាប់ នៅក្នុងប្រទេស​នីហ្សេរ ដោយសារ​ជំងឺ​រលាកស្រោម​ខួរក្បាល

យ៉ាងហោចណាស់ក៏មានមនុស្ស​ចំនួន​២៦៥​នាក់បានស្លាប់​នៅក្នុងឆ្នាំនេះ ព្រោះតែ​ជំងឺ​រលាក​ស្រោម​ខួរក្បាល នៅក្នុង​ប្រទេស​នីហ្សេរ អាស្រ័យ​ដោយសារ​ការ​ខ្វះខាត​វ៉ាក់សាំង​ដ៏ចាំ​បាច់​ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​នៃជំងឺ​នេះ។ រដ្ឋមន្ដ្រីសុខា​ភិបាលរបស់​ប្រទេស​អាហ្វ្រិក​ខាង​លិច​មួយ​នេះ​បាន​លើកយកម​កនិយាយ​កាលពីថ្ងៃអង្គារ។

មាន​ប្រមាណ​៣,៨៥៦​ករណី​នៃជំងឺ​រលាក​ស្រោមខួរក្បាល ត្រូវបាន​កំណត់ត្រា​ទុក​រវាង​ថ្ងៃ​ទី១ ខែមករា រហូតមកដល់ថ្ងៃ​ទី៤ ខែ​ឧសភា ដែល​កើត​មាន​នៅក្នុង​ចំនួន​៥តំបន់ក្នុង​ចំណោម​៨​តំបន់​នៃ​ប្រទេសនេះ ដែល​ក្នុង​នោះ​មាន​ទាំង​រដ្ឋធានី​ Niamey ដែល​រង​ការ​កើត​ជំងឺ​ជា​ពិសេស​ច្រើនជាងគេ​។ នេះជា​ការលើក​ឡើង​របស់​លោក​រដ្ឋមន្ដ្រី​សុខាភិបាល​ Mano Aghali ដែលបាន​ថ្លែង​តាម​ស្ថានីយទូរទស្សន៍រដ្ឋ។

រដ្ឋាភិបាល​បាន​ធ្វើការ​ចាក់ថ្នាំបង្ការ​នៅគ្រប់​សាលា​រៀន​ទាំងអស់​ក្នុង​តំបន់​ជុំវិញ​រដ្ឋ​ធានី Niamey ព្រមទាំង​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ឲ្យ​ដល់កុមារ​ដែលមានអាយុ​ចាប់ពី​២​ឆ្នាំ​ដល់​៥ឆ្នាំ នៅ​ក្នុង​​ខែ​មេសា នៅពេល​ដែល​ការ​ចម្លង​រាលដាល​បានសម្លាប់​មនុស្ស​អស់​៨៥​នាក់​រួចមកហើយ។

ទោះ​ជាយ៉ាងណាក្ដី ថ្នាក់រៀន​ក៏បាន​បើក​ទ្វារ​ឡើង​វិញរយៈពេល​១សប្ដាហ៍ក្រោយមក ហើយ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​នៅតែបន្ដ​ធ្វើ​នៅ​តាមស​ាលា​នានា។

ជំងឺ​រលាក​ស្រោមខួរ​ដែលហៅថា Meningococcal meninggitis វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ស្រោមខួរក្បាល ព្រមទាំង​ខួរ​ឆ្អឹង​កងខ្នង ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​យ៉ា​ងធ្ងន់​ដល់​ខួរ​ក្បាល​ អាច​បណ្ដាល​ឲ្យ​គ​ថ្លង់ កើត​ជំងឺ​ឆ្កួត​ជ្រូក ហើយប្រសិនបើ​មិនទទួល​បានការព្យាបាល​ទេនោះ វា​អាច​បណ្ដាល​ឲ្យស្លាប់​រហូត​ដល់ទៅ​៥០​ភាគរយ​នៃ​ករណី​រលាកស្រោមខួរក្បាល​នោះ​ទៀត​ផង។

អាជ្ញាធរបាននិយាយថា ករណី​ដែល​រីករាល​ដាល​នៃ​ជំងឺ​នោះ វា​គឺជាប្រភេទ​ជំងឺ​រលាក​ខួរ​ក្បាល​ម្យ៉ាង​ដែលហៅថា The W135, “C” strain and Pneumococcal meningitis

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684